ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យសក្តិសមនឹងបំណង ប្រាថ្នារបស់ប្រជាជននិងពលីកម្មរបស់វីរយុទ្ធជនពលី
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសពយុទ្ធជនពលី និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅព្រះរាជាណាចក្រ កម្ពុជានិងក្នុងប្រទេស ដែលប្រព្រឹត្តទៅនៅឈាបនដ្ឋាន Doc Ba Dac ក្នុងសង្កាត់ Thoi Son ខេត្ត An Giang នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ ធ្ងន់ថា៖ អាជ្ញាធរ អង្គភាពនយោបាយ សង្គម និងប្រជាជនចាំបាច់ត្រូវបន្តសាមគ្គីគ្នា ខិតខំប្រឹងប្រែងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយ និរន្តរភាព នាំប្រទេសជាតិឈានចូលយុគសម័យថ្មី សក្តិសមនឹងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាពលីកម្មរបស់វីរជន យុទ្ធជនពលី សមមិត្ត និងជនរួមជាតិផងដែរ។
បន្ទាប់នោះ ចុះសួរសុខទុក្ខ សំណេះសំណាល និងជូនអំណោយ ដើម្បីលើក ទឹកចិត្តដល់ក្រុមរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅយោធភូមិភាគទី ៩ នោះ លោក នាយករដ្ឋមន្រ្តី បានស្នើឱ្យគណៈកម្មាធិការជាតិដឹកនាំការរុករក ប្រមូល និងកំណត់ អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (ហៅកាត់ថាគណៈកម្មាធិការដឹកនាំលេខ៥១៥) សហការយ៉ាងជិតស្និទ្ធ កៀរគរជាអតិបរមានូវធនធាននិងការចូលរួមរបស់សង្គមជាតិ ទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល ក្នុងការងាររុករក ប្រមូលនិងកំណត់អត្ត សញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយអាជ្ញាធរ និងប្រជាជនកម្ពុជា ដើម្បីសម្រួល ដល់ការងាររុករក និងប្រមូល; បំពេញឲ្យបានល្អនូវកិច្ចការបរទេសរវាងប្រជាជន និងប្រជាជន ចលនាកម្លាំង អង្គការ និងបុគ្គល ដើម្បីជួយឧបត្ថម្ភ សម្របសម្រួល និងផ្តល់ព័ត៌មាន៕