• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី អះអាងពីការត្រៀមខ្លួនទទួលស្វាគមន៍នាយទាហានវៀតណាមទៅបណ្តុះបណ្តាលនៅសិង្ហបុរី

នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ និងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Chan Chun Sing។
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ Anh Huyen/VOV5)

អញ្ជើញថ្លែងមតិនៅពិធីជួបពិភាក្សារក្រោយពិធីទទួលស្វាគមន៍ជាផ្លូវការ នាយឧត្តមសេនីយ៍លោក Phan Van Giang បានអះអាងថា៖ “យើងវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចក្នុងបរិបទនៃប្រទេសទាំងពីរទើបបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងខែមីនាឆ្នាំ ២០២៥។ នេះក៏ជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងដ៏ល្អប្រសើររវាងបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរវៀតណាមនិងសិង្ហបុរី”។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រសួងការពារជាតិសិង្ហបុរីដែលបានផ្តល់អាហារូបករណ៍ ដល់ក្រសួងការពារប្រទេសវៀតណាមសម្រាប់ការបណ្តុះបណ្តាលជំនាញ និងបណ្តុះបណ្តាលភាសា; បានទទួលនាយទាហាននៃកងទ័ពជើងទឹក ប៉ូលិសសមុទ្រ និងកងទ័ពការពារព្រំដែនវៀតណាម ទៅធ្វើការនៅមជ្ឈមណ្ឌលចែករំលែកព័ត៌មានសន្តិសុខដែនសមុទ្រ (IFC); បានគាំទ្រ និងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិក្នុងប្រជាជនទាំងមូល និងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នាយឧត្តមសេនីយ៍ លោក Phan Van Giang បានស្នើថា ភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តគ្រប់ជ្រុងជ្រោយ ជាក់ស្តែង និងផ្តោតសំខាន់លើវិស័យដូចខាងក្រោម៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់; រក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាដែលមានស្រាប់; បង្កើនការចែករំលែកបទពិសោធន៍វិជ្ជាជីវៈ និងការផ្លាស់ប្តូរនាយទាហាន

វ័យក្មេង;បន្តពិភាក្សា និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាការពារជាតិ និងសន្តិសុខពហុភាគីក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំដោយភាគីនីមួយៗ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Chan Chun Sing បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងការពារជាតិទាំងពីរ ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ឯកភាពលើខ្លឹមសារនៃការផ្លាស់ប្តូរជាមួយលោកនាយឧត្តមសេនីយ៍ Phan Van Giang លោករដ្ឋមន្ត្រី Chan Chun Sing បានអះអាងពីការត្រៀមខ្លួនទទួលស្វាគមន៍នាយទាហានវៀតណាមមកបណ្តុះបណ្តាលនៅសិង្ហបូរី។ ភាគីទាំងពីរក៏បានឯកភាពបន្តរក្សាប្រសិទ្ធភាព នូវយន្តការពិគ្រោះយោបល់ ជាពិសេសឆ្ពោះទៅរកជោគជ័យ នៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ ដែលនឹងប្រព្រឹត្តទៅនៅវៀតណាមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកប្រធានរដ្ឋសភានិងភរិយា ចេញដំណើរទៅចូលរួមកិច្ចប្រជុំ IPU និងបំពេញទស្សនកិច្ចទ្វេភាគីនៅបណ្តាប្រទេស

លោកប្រធានរដ្ឋសភានិងភរិយា ចេញដំណើរទៅចូលរួមកិច្ចប្រជុំ IPU និងបំពេញទស្សនកិច្ចទ្វេភាគីនៅបណ្តាប្រទេស

នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man ទៅកាន់ប្រទេសស្វីស អញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុកនិងសេណេហ្គាល់។

Top