វៀតណាមទើបតែទទួលបានសញ្ញាណយ៉ាងរឹងមាំលើផែនទីបញ្ញាសិប្បនិមិត្ត សកល (AI) នៅពេលដែលខ្លួនបានឡើងដល់ចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមប្រទេសចំនួន ៤០ នៃទ្វីបចំនួន ៥ ដែលត្រូវបានស្ទង់មតិនៅក្នុងសន្ទស្សន៍ AI ពិភពលោកឆ្នាំ ២០២៥។
សន្ទស្សន៍រួមរបស់ប្រទេសវៀតណាមត្រូវបានគណនាដោយផ្អែកលើសន្ទស្សន៍សមាសធាតុជាមធ្យមចំនួន ៧ ដែលទាក់ទងនឹង AI (រូបថត៖ baochinhphu.vn)
ស្ថិតិត្រូវបានចេញផ្សាយដោយបណ្តាញស្រាវជ្រាវទីផ្សារឯករាជ្យសកល
- WIN នៅថ្ងៃទី ១៦ ខែកក្កដា។
នេះជាលើកទីមួយហើយ
ដែលវៀតណាមស្ថិតក្នុងប្រទេសកំពូលទាំង ១០
ឈានមុខគេក្នុងកម្រិតនៃការយល់ដឹងនិងការត្រៀមខ្លួនសម្រាប់អនុវត្ត AI យោងតាមលទ្ធផលដែលបានវាយតម្លៃដោយផ្អែកលើការស្ទង់មតិសង្គមវិទ្យានៃប្រទេសចំនួន
៤០ ក្នុងចំណោមទ្វីបចំនួន ៥។ នៅប្រទេសវៀតណាម ការសិក្សានេះត្រូវបានអង្គការ Indochina
Research អនុវត្តន៍ជាមួយនឹងគំរូស្ទង់មតិទៅលើមនុស្សចំនួន ៩០០ នាក់
នៅក្នុងទីក្រុងធំៗចំនួន ៤ ចន្លោះខែធ្នូ ឆ្នាំ ២០២៤ ដល់ខែមករា ឆ្នាំ ២០២៥។
យោងតាមរបាយការណ៍
វៀតណាមទទួលបានពិន្ទុ ៥៩,២ លើមាត្រដ្ឋាន ១០០ ដោយឈរនៅលំដាប់ទី ៦
ទូទាំងពិភពលោក ដែលជាទីតាំងដ៏គួរអោយចាប់អារម្មណ៍លើសប្រទេសអភិវឌ្ឍន៍ជាច្រើន។
សន្ទស្សន៍នេះគឺជាលទ្ធផលជាមធ្យមនៃសន្ទស្សន៍សមាសភាគចំនួន ៧
ដែលទាក់ទងទៅនឹងកម្រិតនៃការយល់ដឹង ការប្រើប្រាស់ ការទទួលយក ការជឿទុកចិត្ត
និងការព្រួយបារម្ភអំពី AI។ ជាក់ស្តែង
វៀតណាមជាប់ចំណាត់ថ្នាក់ទី ៣ លើពិភពលោកទាក់ទងនឹងការជឿទុកចិត្តលើ AI (៦៥,៦ ពិន្ទុ) និងថ្នាក់ទី ៥5 ទាក់ទងនឹងការទទួលយក AI (៧១,៦
ពិន្ទុ)។ លើសពីនេះ សន្ទស្សន៍ផ្សេងទៀតដូចជាកម្រិតនៃការចាប់អារម្មណ៍
អារម្មណ័ផាសុកភាពក្នុងការប្រើប្រាស់ និងការយល់ឃើញអំពីអត្ថប្រយោជន៍របស់ AI ក៏ខ្ពស់ជាងមធ្យមភាគសកលផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម