• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភានិងភរិយា ចេញដំណើរទៅចូលរួមកិច្ចប្រជុំ IPU និងបំពេញទស្សនកិច្ចទ្វេភាគីនៅបណ្តាប្រទេស

នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man ទៅកាន់ប្រទេសស្វីស អញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុកនិងសេណេហ្គាល់។
ពិធីជូនដំណើរប្រធានរដ្ឋសភា លោក Tran Thanh Man និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ (រូបថត៖ Le Tuyet/VOV)

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសេណេហ្គាល់ El Malick Ndiaye ប្រធានសភាជាន់ទាបរាជាណាចក្រម៉ារ៉ុក Rachid Talbi Alami ប្រធានសហភាពអន្តរសភា ពិភពលោក (IPU) លោក  Tulia Ackson និងអគ្គលេខាធិការ IPU លោក Martin Chungong នាព្រឹកថ្ងៃទី ២២ ខែកក្កដា ប្រធានរដ្ឋសភាលោក Tran Thanh Man និងភរិយា លោកស្រី Nguyen Thi Thanh Nga ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស សេណេហ្គាល់ ម៉ារ៉ុក និងចូលរួមសន្និសីទបណ្តាប្រធានរដ្ឋសភាពិភពលោក លើកទី៦ ព្រមទាំងអនុវត្តន៍សកម្មភាពទ្វេភាគីនៅប្រទេសស្វីស។

នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man ទៅកាន់ប្រទេសស្វីស អញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុកនិងសេណេហ្គាល់។ ដំណើរទស្សនកិច្ចនេះរួមចំណែកក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទៅវិញទៅមករវាងវៀតណាមនិងសេណេហ្គាល់ ម៉ារ៉ុក និងស្វីស; ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយតំបន់អាហ្វ្រិកនិងអឺរ៉ុប។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាក៏បានរួមចំណែកអះអាងយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំ គោលនយោបាយ និងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ប្រទេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញពហុភាគីនិយម បង្កើតការលើកទឹកចិត្តដើម្បីបង្ហាញពីតួនាទីជាសមាជិកប្រកបដោយការទទួលខុសត្រូវ រួមចំណែកជាវិជ្ជមាន និងជាក់ស្តែងរបស់វៀតណាមក្នុងសកម្មភាពរបស់ IPU និងអង្គការសហប្រជាជាតិ ជំរុញតួនាទីនិងឋានៈរបស់វៀតណាមនិងរដ្ឋសភាវៀតណាមលើឆាកអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋដល់នាយទាហានចំនួន ៣ រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅអាប៊ីយៃ

ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋដល់នាយទាហានចំនួន ៣ រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅអាប៊ីយៃ

ពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ និងសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសដល់នាយទាហានចំនួន៣រូបនៃកងទ័ពប្រជាជនវៀតណាម ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅទីក្រុងអាប៊ីយៃ (Abyei) (UNISFA) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២២ ខែកក្កដា នៅទីក្រុងហាណូយ។

Top