ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ទៅកាន់ប្រទេសសេណេហ្គាល់ ម៉ារ៉ុក និងចូលរួមកិច្ចប្រជុំ របស់បណ្តាប្រធានរដ្ឋសភា ពិភពលោកនៅប្រទេសស្វីស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែកក្កដា កាសែត Daily Cresus របស់ Algerian បានចុះផ្សាយអត្ថបទសរសើរសមិទ្ធិផលអភិវឌ្ឍន៍ដ៏លេចធ្លោរបស់វៀតណាម ហើយសង្ឃឹម ថា ដំណើរទស្សនកិច្ចនេះនឹងបើកចេញឱកាសថ្មីៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសអាហ្វ្រិកនាពេលខាងមុខ។
ប្រធានរដ្ឋសភា លោក Tran Thanh Man (រូបថត៖ VOV)
អត្ថបទបានអះអាងថា
វៀតណាមលេចធ្លោដូចជា “ទិសដៅចំណេះដឹង” លើវិស័យអភិវឌ្ឍន៍កសិកម្មនិងជនបទ
ដោយមានគំរូផ្អែកលើតម្លៃមូលដ្ឋាន ខ្សែសង្វាក់តម្លៃសហគមន៍
និងសមាហរណកម្មពាណិជ្ជកម្មអន្តរជាតិ។ នៅឆ្នាំ ២០២៤ ចំណូលនាំចេញកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទសម្រេចបាន ៦២,៥ ពាន់លានដុល្លារ។
កាសែត Cresus បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម
និងសំណើរបស់វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង
ជាពិសេសផ្អែកលើសសរស្តម្ភទាំងបួនដែលដោយអង្គការស្បៀងអាហារ
និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ដាក់ចេញ៖
កែលម្អផលិតកម្ម អាហារូបត្ថម្ភ បរិស្ថាន និងជីវភាពរស់នៅ -
មិនទុកនរណាម្នាក់នៅពីក្រោយ។
កាសែត Cresus
បានសម្តែងជំនឿថា ដោយមានមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រពៃណីល្អ
វៀតណាមនិងបណ្តាប្រទេសនៅអាហ្វ្រិកមិនត្រឹមតែបន្តជំរុញទំនាក់ទំនងមិត្តភាពយូរអង្វែងប៉ុណ្ណោះទេ
ថែមទាំងបើកទូលាយកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពក្នុងដំណាក់កាលថ្មី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម