ពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ និងសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសដល់នាយទាហានចំនួន៣រូបនៃកងទ័ពប្រជាជនវៀតណាម ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅទីក្រុងអាប៊ីយៃ (Abyei) (UNISFA) បានប្រព្រឹត្តទៅនារសៀលថ្ងៃទី២២ ខែកក្កដា នៅទីក្រុងហាណូយ។
ឧត្តមសេនីយឯក Phung Si Tan អញ្ជើញប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ដល់កម្មាភិបាលទាំងបីរូប (រូបថត៖ VIET TRUNG/qdnd.vn)
អញ្ជើញប្រគល់ភារកិច្ចជូននាយទាហាន ឧត្តមសេនីយឯកលោក Phung Si Tan អគ្គមេបញ្ជាការរងនៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានស្នើឱ្យនាយទាហានត្រូវជ្រួតជ្រាបនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈ និងគោលនយោបាយការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព។ ទន្ទឹមនឹងនោះ ត្រូវគោរពយ៉ាងតឹងរឹងនូវវិន័យកងទ័ព បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ និងច្បាប់នៃប្រទេសម្ចាស់ផ្ទះ។ តាមនោះ បន្តរួមចំណែកផ្សព្វផ្សាយរូបភាពដ៏ល្អប្រសើររបស់ប្រទេសជាតិ ប្រជាជនវៀតណាម និងកងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ៕
នាយទាហានទាំងបីនៃក្រសួងការពារជាតិ ដែលនឹងទទួលបេសកកម្ម UNISFA លើកនេះ រួមមានៈ លោកវរសេនីយ៍ទោ Hoang Quoc An កម្មាភិបាលវិទ្យាស្ថានស្រាវជ្រាវអាវុធ អគ្គនាយកដ្ឋានភស្តុភារនិងបច្ចេកវិទ្យា ជំនួសលោកវរសេនីយ៍ទោ Nguyen Thi Thanh Loan ជាកម្មាភិបាលផ្នែកភស្តុភារ; វរៈសេនីយ៍ត្រី Ngo Quoc Cuong កម្មាភិបាលនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ជំនួសលោកវរសេនីយ៍ទោ Nguyen Duc Doanh ជាកម្មាភិបាលប្រតិបត្តិការ; អនុសេនីយ៍ឯក Pham Phu Hai កម្មាភិបាលនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ជំនួសលោកវរសេនីយ៍ឯក Nguyen Thi Lien ជាកម្មាភិបាលសម្របសម្រួលស៊ីវិល-យោធា។ កម្មាភិបាលទាំងបីបានឆ្លងកាត់ការត្រួតពិនិត្យ ការជ្រើសរើស ការបណ្តុះបណ្តាល និងដំណើរការអប់រំយ៉ាងម៉ត់ចត់ និងជាប្រព័ន្ធ ព្រមទាំងដំណើរការវាយតម្លៃ និងជ្រើសរើសយ៉ាងតឹងតែងរបស់អង្គការសហប្រជាជាតិ។
តាម VOV5 - វិទ្យុសំឡេងវៀតណាម