• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាកលវិទ្យាល័យ Phenikaa បន្តជាអ្នកត្រួសត្រាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍

នោះគឺជាការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ នៅពេលចូលរួមពិធីប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីអំពីការផ្លាស់ប្តូរពីសាលាសាកលវិទ្យាល័យ Phenikaa ទៅជាសាកលវិទ្យាល័យ Phenikaa នារសៀលថ្ងៃទី២២ ខែកក្កដា នៅទីក្រុងហាណូយ។
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Phenikaa (រូបថត៖ Lai Hoa/VOV)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Lai Hoa/VOV)  
  យោងតាមការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី សាកលវិទ្យាល័យ Phenikaa បានផ្លាស់ប្តូរនូវគំរូប្រតិបត្តិការរបស់ខ្លួន ក្លាយជាសាកលវិទ្យាល័យពហុជំនាញ ពហុវិស័យ ដែលប្រតិបត្តិការក្រោមគំរូរួមបញ្ចូលគ្នា សាកលវិទ្យាល័យ- សហគ្រាស (រូបថត៖ Lai Hoa/VOV)  

យោងតាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី សាកលវិទ្យាល័យ Phenikaa បានផ្លាស់ប្តូរគំរូប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ ក្លាយជាសាកលវិទ្យាល័យពហុជំនាញ ពហុវិស័យ ដែលដំណើរការតាមគំរូរួមបញ្ចូលគ្នា សាកលវិទ្យាល័យ - សហគ្រាស ដោយភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធអេកូឡូស៊ី Phenikaa គ្រុប បង្កើតសាកលវិទ្យាល័យមួយប្រកបដោយភាពច្នៃប្រឌិតដែលមានភារកិច្ចស្នូលចំនួន ៣ ដែលមានតួនាទីស្មើគ្នា៖ ការបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ នវានុវត្តន៍។

ក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានស្នើថា សាកលវិទ្យាល័យ Phenikaa គប្បីជំរុញសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ នវានុវត្តន៍ និងផ្ទេរបច្ចេកវិទ្យាប្រកបដោយលក្ខណៈប្រព័ន្ធនិងវិជ្ជាជីវៈនាពេលខាងមុខ។ ទន្ទឹមនឹងនេះ ពង្រីកកម្មវិធីបណ្តុះបណ្តាលជាក់ស្តែងក្នុងទិសដៅអន្តរផ្នែក។

“Phenikaa គឺជាសាកលវិទ្យាល័យស្វយ័តដ៏ល្អមួយ ដែលតែងតែមានការច្នៃប្រឌិត។ ខ្ញុំចង់ឱ្យសាកលវិទ្យាល័យ Phenikaa បន្តជាអ្នកត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរ ឌីជីថល។ អ្នកត្រួសត្រាយផ្លូវក្នុងការបណ្តុះបណ្តាលស្វ័យភាព។ ជាអ្នកត្រួសត្រាយផ្លូវក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ប្រទេសជាតិ ជាអ្នកត្រួសត្រាយផ្លូវក្នុងអភិបាលកិច្ចឆ្លាតវៃ សាលាឆ្លាតវៃ” នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានស្នើដល់ក្រសួងអប់រំ និងបណ្តុះបណ្តាល ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រសួង ស្ថាប័នពាក់ព័ន្ធ សាខា និងមូលដ្ឋាន ពន្លឿនការបង្ហើយក្របខ័ណ្ឌច្បាប់ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល បង្កើនស្វ័យភាព ផ្សាភ្ជាប់នឹងគណនេយ្យភាព សម្រាប់ស្ថាប័នបណ្តុះបណ្តាល និងជំរុញការតភ្ជាប់រវាងសាលារៀន-វិទ្យាស្ថានស្រាវជ្រាវ-សហគ្រាស-មូលដ្ឋាន-ទីផ្សារ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកប្រធានរដ្ឋសភានិងភរិយា ចេញដំណើរទៅចូលរួមកិច្ចប្រជុំ IPU និងបំពេញទស្សនកិច្ចទ្វេភាគីនៅបណ្តាប្រទេស

លោកប្រធានរដ្ឋសភានិងភរិយា ចេញដំណើរទៅចូលរួមកិច្ចប្រជុំ IPU និងបំពេញទស្សនកិច្ចទ្វេភាគីនៅបណ្តាប្រទេស

នេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man ទៅកាន់ប្រទេសស្វីស អញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុកនិងសេណេហ្គាល់។

Top