• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហូជីមិញ

ដើម្បីត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៤ នៃរដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon។
  លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងមតិនៅក្នុងជំនួបជាមួយម្ចាស់ឆ្នោតទីក្រុងហូជីមិញ។ (រូបថត៖ VNA)  

ក្នុងជំនួបនេះ ម្ចាស់ឆ្នោតបានសម្តែងការយកចិត្តទុកដាក់ដល់បញ្ហាជាក់ស្តែងមួយចំនួន រួមទាំងគម្រោង យុទ្ធសាស្ត្រកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ ២០៣០ ទិសដៅដល់ឆ្នាំ ២០៤៥ ដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc ជាប្រធានគណៈកម្មការដឹកនាំការកសាងគម្រោង។ ផ្លាស់ប្ដូរមតិជាមួយម្ចាស់ឆ្នោតអំពីខ្លឹមសារនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានឲ្យដឹងថា៖

បញ្ហាកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយម ដែលទើបតែត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សអនុម័តនោះ គឺរដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ រដ្ឋនោះមានវិធីសាស្រ្តគ្រប់គ្រងរដ្ឋ ដោយប្រព័ន្ធនីតិប្រតិបត្តិ តុលាការ និងនីតិបញ្ញត្តិ ក្រោមការដឹកនាំរបស់បក្ស ការពារសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ បញ្ហាបែបនេះនៅតែបន្តត្រូវបានសុក្រិត និងដាក់ពង្រាយកាន់តែខ្លាំងក្លានាពេលខាងមុខ

លោកប្រធានរដ្ឋ ក៏បានជូនដំណឹងដល់ម្ចាស់ឆ្នោតអំពីលទ្ធផលជោគជ័យនៃសន្និបាតលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្ស ដែលទើបតែបានប្រព្រឹត្តទៅផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រដ្ឋមន្ត្រីក្រសួងការបរទេស ឡេ ហ័យ ជុង៖ ប្រែក្លាយឱកាសទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង

រដ្ឋមន្ត្រីក្រសួងការបរទេស ឡេ ហ័យ ជុង៖ ប្រែក្លាយឱកាសទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង

នារសៀលថ្ងៃទី ២ ខែសីហា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី ៣៣ ក្រសួងការបរទេសបានរៀបចំសន្និសីទកិច្ចការបរទេសជាតិលើកទី ២២ ដោយមានប្រធានបទ "លើកកម្ពស់ការងារកិច្ចការបរទេសមូលដ្ឋាន កៀរគរធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាពដើម្បីបម្រើដល់ការអភិវឌ្ឍ"។

Top