• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បទប្បញ្ញត្តិស្តីពីការទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 សម្រាប់ប្រជាជនដែលចូលមកប្រទេសវៀតណាម

(អនុវត្តចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ រហូតដល់ពេលណាដែលមានបទប្បញ្ញត្តិថ្មី) នៅក្នុងលិខិតផ្លូវការលេខ ២១១៨ /BYT-DP ក្រសួងសុខាភិបាលបានប្រកាសផ្អាកការអនុវត្តន៍សេចក្តីប្រកាសវេជ្ជសាស្ត្រសម្រាប់ជំងឺ COVID-19 នៅគ្រប់ច្រកព្រំដែននៃប្រទេសវៀតណាមសម្រាប់ប្រជាជនដែលចូលមកប្រទេសវៀតណាមចាប់ពីម៉ោង 00:00 ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២។ (អនុវត្តចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២)
   រូបថតឧទាហរណ៍  
ចាប់ពីម៉ោង 00:00 ថ្ងៃទី ១៥ ឧសភា វៀតណាមបានផ្អាកជាបណ្តោះអាសន្ននូវតម្រូវការធ្វើតេស្តរកមេរោគ SARS-CoV-2 មុនពេលចូលប្រទេសវៀតណាម។ នេះ​ជា​ការ​ដឹកនាំរបស់​នាយក​រដ្ឋមន្ត្រី​ក្នុង​លិខិត​ផ្លូវការ​លេខ ៤១៦/CD-TTg ចុះ​ថ្ងៃ​ទី ​១៣ ខែ​ឧសភា ឆ្នាំ​២០២២។
ក្រសួងសុខាភិបាល បានណែនាំអំពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 សម្រាប់ប្រជាពលរដ្ឋដែលចូលមកប្រទេសវៀតណាម ដែលបានកំណត់ក្នុងលិខិតលេខ ១២៦៥/BYT-DP ដូចខាងក្រោម៖

+ សម្រាប់អ្នកដែលចូលមកវៀតណាម តាមផ្លូវអាកាស៖ ត្រូវការមានលទ្ធផលតេស្តអវិជ្ជមានចំពោះ វីរុស SARS-CoV- ២ (លើកលែងតែក្មេងអាយុក្រោម ពីរឆ្នាំ) មុនពេលចេញដំណើរ ក្នុងរយៈពេល ៧២ ម៉ោង ប្រសិនបើប្រើវិធីសាស្ត្រធ្វើតេស្ត RT-PCR/ RT-LAMP ឬក្នុងរយៈពេល ២៤ ម៉ោង ប្រសិនបើប្រើវិធីសាស្ត្រធ្វើ​តេស្តអង់ទីហ្សែនរហ័ស ដើម្បី​រក​ឃើញវីរុស SARS-CoV-២ និងត្រូវបាន​ស្ថាប័ន​មានសមត្ថកិច្ចនៃប្រទេសដែលធ្វើតេស្ដនិង​ប្រគល់​លិខិត​ទទួល​ស្គាល់។

+ សម្រាប់​អ្នក​ចូល​មកប្រទេសវៀតណាម តាម​ផ្លូវ​ផ្សេង (ផ្លូវ​គោក ផ្លូវ​ទឹក ផ្លូវ​រថភ្លើង)៖ ត្រូវ​មាន​ការ​ធ្វើ​តេស្ត​ដូច​​នឹង​ការ​ចូល​មកប្រទេសវៀតណាម តាម​ផ្លូវ​អាកាស។

+ ក្នុងករណីមិនទាន់មានលទ្ធផលតេស្តអវិជ្ជមានចំពោះវីវុស SARS-CoV-២ដូចដែលបានកំណត់ខាងលើ ការធ្វើតេស្តេរកឃើញវីរុស SARS-CoV-២ ត្រូវតែធ្វើឡើង ក្នុងរយៈពេល ២៤ ម៉ោងដំបូង (ដោយវិធីសាស្ត្រ RT-PCR/RT-LAMP ឬការធ្វើតេស្តអង់ទីហ្សែនរហ័សចំពោះ​វីរុស SARS -CoV-2) តាំងពីពេលចូលប្រទេសវៀតណាម។

- ប្រសិនបើលទ្ធផលតេស្តអវិជ្ជមាន ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីកន្លែងស្នាក់នៅ និងអនុវត្តវិធានការបង្ការការរីករាលដាលនៃជំងឺនេះ តាមការកំណត់។

-ប្រសិនបើលទ្ធផលតេស្តវិជ្ជមាន ត្រូវតែរាយការណ៍ភ្លាមៗ ទៅកាន់ស្ថាប័នសុខាភិបាលមូលដ្ឋាន ដើម្បីទទួលបានការណែនាំនិង​ដោះស្រាយទាន់ពេលវេលា។

ចំពោះកុមារដែលមានអាយុក្រោម ២ ឆ្នាំដែលមិនត្រូវតម្រូវឱ្យធ្វើតេស្តរកវីរុស SARS-CoV-២ មិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19 ឬមិនធ្លាប់ឆ្លងមេរោគ SARS-CoV-២ ត្រូវបានអនុញ្ញាតឱ្យចូលមកប្រទេសវៀតណាម និងចូលរួមក្នុងសកម្មភាពនៅខាងក្រៅទីលំនៅឋានជាមួយឪពុកម្តាយ សាច់ញាតិ មិត្ត។

+ ត្រូវការ​បំពេញ​សេចក្តីរាយការណ៍អំពីស្ថានភាព​សុខភាព នៅពេលចូលមក៖

- អ្នកចូលមកត្រូវតែ​បំពេញ​សេចក្តីរាយការណ៍អំពីស្ថានភាព​សុខភាព មុនពេល​ចូល​មកប្រទេស និងប្រើប្រាស់កម្មវិធីបំពេញ​សេចក្តីរាយការអំពីស្ថានភាពសុខភាព (PC-COVID) ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសវៀតណាម តាមការកំណត់។

- នៅច្រកទ្វារព្រំដែន ប្រសិនបើមានរោគសញ្ញានៃការឆ្លងវីរុស SARS-CoV-២ ត្រូវជូនដំណឹងជាបន្ទាន់ទៅស្ថាប័នសុខាភិបាលនៅច្រកទ្វារព្រំដែន ដើម្បីអនុវត្តវិធានការវេជ្ជសាស្ត្រតាមការកំណត់។

ក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃចូលមកប្រទេសវៀតណាម ការត្រួតពិនិត្យសុខភាពដោយខ្លួនឯង ប្រសិនបើមានរោគសញ្ញានៃការឆ្លងវីរុស SARS-CoV-២ ត្រូវតែជូនដំណឹងជាបន្ទាន់ទៅកាន់មណ្ឌលសុខភាពដែលនៅជិតបំផុត។

+ សម្រាប់អ្នកដែលមិនទាន់មាន​លទ្ធផល​ធ្វើតេស្តអវិជ្ជមានចំពោះវីរុស SARS-CoV-២ មុននពេលចាកចេញពីប្រទេស៖ ក្នុងអំឡុងពេលនៃដំណើរការពីច្រកចូលទៅកាន់កន្លែងស្នាក់នៅ។ នៅតាមផ្លូវ​ជៀសវាងការទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សជុំវិញ៕

VNP / VNA

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top