(អនុវត្តចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ រហូតដល់ពេលណាដែលមានបទប្បញ្ញត្តិថ្មី)
នៅក្នុងលិខិតផ្លូវការលេខ ២១១៨ /BYT-DP ក្រសួងសុខាភិបាលបានប្រកាសផ្អាកការអនុវត្តន៍សេចក្តីប្រកាសវេជ្ជសាស្ត្រសម្រាប់ជំងឺ COVID-19 នៅគ្រប់ច្រកព្រំដែននៃប្រទេសវៀតណាមសម្រាប់ប្រជាជនដែលចូលមកប្រទេសវៀតណាមចាប់ពីម៉ោង 00:00 ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២។
(អនុវត្តចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២)
ចាប់ពីម៉ោង 00:00 ថ្ងៃទី ១៥ ឧសភា វៀតណាមបានផ្អាកជាបណ្តោះអាសន្ននូវតម្រូវការធ្វើតេស្តរកមេរោគ SARS-CoV-2 មុនពេលចូលប្រទេសវៀតណាម។ នេះជាការដឹកនាំរបស់នាយករដ្ឋមន្ត្រីក្នុងលិខិតផ្លូវការលេខ ៤១៦/CD-TTg ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២។
ក្រសួងសុខាភិបាល បានណែនាំអំពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 សម្រាប់ប្រជាពលរដ្ឋដែលចូលមកប្រទេសវៀតណាម ដែលបានកំណត់ក្នុងលិខិតលេខ ១២៦៥/BYT-DP ដូចខាងក្រោម៖+ សម្រាប់អ្នកដែលចូលមកវៀតណាម តាមផ្លូវអាកាស៖ ត្រូវការមានលទ្ធផលតេស្តអវិជ្ជមានចំពោះ វីរុស SARS-CoV- ២ (លើកលែងតែក្មេងអាយុក្រោម ពីរឆ្នាំ) មុនពេលចេញដំណើរ ក្នុងរយៈពេល ៧២ ម៉ោង ប្រសិនបើប្រើវិធីសាស្ត្រធ្វើតេស្ត RT-PCR/ RT-LAMP ឬក្នុងរយៈពេល ២៤ ម៉ោង ប្រសិនបើប្រើវិធីសាស្ត្រធ្វើតេស្តអង់ទីហ្សែនរហ័ស ដើម្បីរកឃើញវីរុស SARS-CoV-២ និងត្រូវបានស្ថាប័នមានសមត្ថកិច្ចនៃប្រទេសដែលធ្វើតេស្ដនិងប្រគល់លិខិតទទួលស្គាល់។
+ សម្រាប់អ្នកចូលមកប្រទេសវៀតណាម តាមផ្លូវផ្សេង (ផ្លូវគោក ផ្លូវទឹក ផ្លូវរថភ្លើង)៖ ត្រូវមានការធ្វើតេស្តដូចនឹងការចូលមកប្រទេសវៀតណាម តាមផ្លូវអាកាស។
+ ក្នុងករណីមិនទាន់មានលទ្ធផលតេស្តអវិជ្ជមានចំពោះវីវុស SARS-CoV-២ដូចដែលបានកំណត់ខាងលើ ការធ្វើតេស្តេរកឃើញវីរុស SARS-CoV-២ ត្រូវតែធ្វើឡើង ក្នុងរយៈពេល ២៤ ម៉ោងដំបូង (ដោយវិធីសាស្ត្រ RT-PCR/RT-LAMP ឬការធ្វើតេស្តអង់ទីហ្សែនរហ័សចំពោះវីរុស SARS -CoV-2) តាំងពីពេលចូលប្រទេសវៀតណាម។
- ប្រសិនបើលទ្ធផលតេស្តអវិជ្ជមាន ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីកន្លែងស្នាក់នៅ និងអនុវត្តវិធានការបង្ការការរីករាលដាលនៃជំងឺនេះ តាមការកំណត់។
-ប្រសិនបើលទ្ធផលតេស្តវិជ្ជមាន ត្រូវតែរាយការណ៍ភ្លាមៗ ទៅកាន់ស្ថាប័នសុខាភិបាលមូលដ្ឋាន ដើម្បីទទួលបានការណែនាំនិងដោះស្រាយទាន់ពេលវេលា។
ចំពោះកុមារដែលមានអាយុក្រោម ២ ឆ្នាំដែលមិនត្រូវតម្រូវឱ្យធ្វើតេស្តរកវីរុស SARS-CoV-២ មិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19 ឬមិនធ្លាប់ឆ្លងមេរោគ SARS-CoV-២ ត្រូវបានអនុញ្ញាតឱ្យចូលមកប្រទេសវៀតណាម និងចូលរួមក្នុងសកម្មភាពនៅខាងក្រៅទីលំនៅឋានជាមួយឪពុកម្តាយ សាច់ញាតិ មិត្ត។
+ ត្រូវការបំពេញសេចក្តីរាយការណ៍អំពីស្ថានភាពសុខភាព នៅពេលចូលមក៖
- អ្នកចូលមកត្រូវតែបំពេញសេចក្តីរាយការណ៍អំពីស្ថានភាពសុខភាព មុនពេលចូលមកប្រទេស និងប្រើប្រាស់កម្មវិធីបំពេញសេចក្តីរាយការអំពីស្ថានភាពសុខភាព (PC-COVID) ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសវៀតណាម តាមការកំណត់។
- នៅច្រកទ្វារព្រំដែន ប្រសិនបើមានរោគសញ្ញានៃការឆ្លងវីរុស SARS-CoV-២ ត្រូវជូនដំណឹងជាបន្ទាន់ទៅស្ថាប័នសុខាភិបាលនៅច្រកទ្វារព្រំដែន ដើម្បីអនុវត្តវិធានការវេជ្ជសាស្ត្រតាមការកំណត់។
ក្នុងរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃចូលមកប្រទេសវៀតណាម ការត្រួតពិនិត្យសុខភាពដោយខ្លួនឯង ប្រសិនបើមានរោគសញ្ញានៃការឆ្លងវីរុស SARS-CoV-២ ត្រូវតែជូនដំណឹងជាបន្ទាន់ទៅកាន់មណ្ឌលសុខភាពដែលនៅជិតបំផុត។
+ សម្រាប់អ្នកដែលមិនទាន់មានលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះវីរុស SARS-CoV-២ មុននពេលចាកចេញពីប្រទេស៖ ក្នុងអំឡុងពេលនៃដំណើរការពីច្រកចូលទៅកាន់កន្លែងស្នាក់នៅ។ នៅតាមផ្លូវជៀសវាងការទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សជុំវិញ៕