• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមនិងបារាំង

នារសៀលថ្ងៃទី ១៣ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតសាធា រណៈរដ្ឋបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយបារាំង។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីររៀបចំឱ្យបានល្អសម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់នាពេលខាងមុខ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ - ការពារជាតិ សន្តិសុខតាមអ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ផ្លូវដែកក្នុងទីក្រុង រ៉ែ វប្បធម៌ បេតិកភណ្ឌ ស្ថាបត្យកម្ម ការអប់រំ - បណ្តុះបណ្តាល... ហើយពង្រីកលើវិស័យថ្មីៗដូចជា៖ បញ្ញាសិប្បនិមិត្ត អាកាសចរណ៍និង អវកាស ការផ្លាស់ប្តូរបៃតង ថាមពលនុយក្លេអ៊ែរ និងការបណ្តុះបណ្តាលធនធាន មនុស្ស។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Olivier Brochet បានអះអាងថា វៀតណាមជា ដៃគូអាទិភាពសំខាន់មួយរបស់បារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយសង្កត់ធ្ងន់ ទៅលើបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម និងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន)។ ដោយយល់ស្របនឹងសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោកឯកអគ្គរដ្ឋទូតបារាំងបានស្នើថា ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - បារាំង ព្រមទាំងស្នើគម្រោងសហប្រតិបត្តិការជាក់លាក់លើវិស័យសន្តិសុខ - ការពារ ជាតិ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ផ្លូវដែកក្នុងទីក្រុង និងរ៉ែ។ល៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

Top