• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហោស្រពទេសចរណ៍ហាណូយឆ្នាំ ២០២៥

នាយប់ថ្ងៃទី ៣០ ឧសភា នៅមណ្ឌលបេតិកភណ្ឌបរមរាជវាំងថាំង ឡុង បានប្រា រព្ធឡើងមហោស្រពទេសចរណ៍ហាណូយឆ្នាំ ២០២៥ ដោយប្រធានបទ “ឆ្លងកាត់បទពិសោធន៍ហាណូយ”។
គណៈប្រតិភូបានសម្ពោធ “មហោស្រពទេសចរណ៍ហាណូយឆ្នាំ ២០២៥” ដោយប្រធានបទ “ឆ្លងកាត់បទពិសោធន៍ហាណូយឆ្នាំ ២០២៥” (រូបថត៖ VOV)

មហោស្រពដែលរៀបចំដោយមន្ទីរទេសចរណ៍ទីក្រុងហាណូយនឹងអូសបន្លាយរហូតដល់ថ្ងៃទី ១ មិថុនា រួមមានសកម្មភាពទេសចរណ៍ វប្បធម៌ និងធ្វើម្ហូបអាហារ។ ជាមួយនឹងទំហំស្តង់ចំនួន ១៥០កន្លែង មហោស្រពទេសចរណ៍ហាណូយឆ្នាំ ២០២៥ បានប្រមូលផ្តុំនូវការចូលរួមរបស់ធុរកិច្ចទេសចរណ៍ ឈានមុខ ក្នុងតំបន់ទូទាំងប្រទេស និងអង្គការអន្តរជាតិជាច្រើន។

មហោស្រពនាំមកលំហឆ្លងកាត់បទពិសោធន៍ “គោលដៅទីក្រុងហាណូយ” តាមរយៈម៉ូដែល   និងបច្ចេកវិទ្យាការពិតនិម្មិត VR360 ផែនទី 3D បង្កើតឡើងវិញនូវទិដ្ឋភាពដ៏ស្រស់ស្អាតរាប់រយរបស់រដ្ឋធានី។ អាជីវកម្មទេសចរណ៍ និងសណ្ឋាគារជាច្រើនណែនាំផលិតផលថ្មី កម្មវិធីផ្សព្វផ្សាយ និងជំរុញទេសចរណ៍។ កន្លែងធ្វើម្ហូបបែបប្រពៃណី និងច្នៃប្រឌិតទាក់ទាញមនុស្ស និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា មហោស្រពបានរៀបចំសកម្មភាពឆ្លងកាត់បទពិសោធន៍សម្រាប់កុមារដូចជាការគូរគំនូរ ល្បែងប្រជាប្រិយ ការសរសេរកម្មវិធី Robocon។ លើសពីនេះ ក៏មានកន្លែងកីឡាណែនាំបាល់បោះ រួមជាមួយនឹងសកម្មភាពបទពិសោធន៍កីឡាវាយកូនហ្គោលលំដាប់ខ្ពស់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top