ទិដ្ឋភាពនៃជំនួបជាមួយអង្គការសហព័ន្ធសេដ្ឋកិច្ចជប៉ុន (Keidanren) (រូបថត៖ VGP/Thu Sa)
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានចាត់ទុកថា បម្រែបម្រួលសកល កំពុងបង្កើតនិន្នាការផ្លាស់ប្តូរថ្មី បើកចេញឱកាសថ្មីៗ ជាច្រើន។ ក្នុងនោះ លេចធ្លោបំផុតគឺមានសាជីវកម្មអន្តរជាតិជាច្រើន កំពុងកំណត់ជារូបរាងនូវខ្សែសង្វាក់ផ្គត់ផ្គង់តម្លៃឡើងវិញ ជាពិសេសសាជីវកម្មបច្ចេកវិទ្យាឈានមុខគេ តាមនោះ បង្កើនវត្តមានរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ពិភពលោកត្រូវធ្វើការរួមគ្នាដើម្បីរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ដោយផ្អែកលើគុណសម្បត្តិ និងប្រៀបខ្លាំងរបស់ភាគីទាំងពីរ ដោយកាត់បន្ថយឥទ្ធិពលនៃកត្តាខាងក្រៅ។ សម្រាប់វៀតណាម ឆ្នាំនេះគឺជាឆ្នាំ “ពន្លឿនល្បឿន ទម្លុះទម្លាយ និងឈានទៅដល់គោលដៅ” ដើម្បីបំពេញគោលដៅអភិវឌ្ឍន៍នៃដំណាក់កាលឆ្នាំ ២០២១ - ២០២៥ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តជោគជ័យនូវគោលដៅ ១០០ចំនួនពីរ និងនាំប្រទេសទៅកាន់យុគសម័យថ្មី គឺយុគសម័យស្ទុះឈានទៅមុខ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា អរិយធម៌ និងវិបុលភាពរបស់ប្រទេសជាតិ។
កាលពីម្សិលមិញផងដែរ នៅទីក្រុងតូក្យូ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានទទួលជួបលោក Shingo Ueno ប្រធាននិងជាអគ្គនាយកសាជីវកម្ម Sumitomo និងចូលរួមទិវាផ្លាស់ប្តូរឌីជីថលវៀតណាមឆ្នាំ ២០២៥ ផងដែរ៕