• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។
កិច្ចប្រជុំលើកទី៤៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) (រូបភាព៖ ក្រសួងការបរទេស)

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី ៤៣ បានផ្តោតលើការពិនិត្យឡើងវិញនូវសកម្មភាពរបស់ ICAPP ចាប់តាំងពីកិច្ចប្រជុំពេញអង្គលើកទី ១២ (ចុងឆ្នាំ ២០២៤);ពិភាក្សាអំពីផែនការសហប្រតិបត្តិការចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៥ និងទិសដៅអនុវត្តសំខាន់ៗរបស់ ICAPP នាពេលខាងមុខ។

ក្នុងកិច្ចប្រជុំនេះ លោក Ngo Le Van បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ក្នុងការថែរក្សាសកម្មភាពរបស់អង្គការ ស្វាគមន៍សកម្មភាពចម្រុះកាន់តែខ្លាំងឡើងរបស់ ICAPP ក្នុងបរិបទនៃការអភិវឌ្ឍកាន់តែស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៅក្នុងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោក។ ប្រធានគណៈប្រតិភូវៀតណាមបានស្នើទិសដៅមួយចំនួនដើម្បីពង្រឹងតួនាទីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងក្នុងការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។

ថ្លែងមតិនៅសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុប ដែលរៀបចំដោយគណបក្សរួប រួមរុស្ស៊ី លោក Ngo Le Van បានអំពាវនាវឱ្យមានកិច្ចសន្ទនាដើម្បីសន្តិសុខ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក; លើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងតួនាទីនៃច្បាប់អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top