• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រូវតែអភិវឌ្ឍន៍តាមបែបទំនើប បៃតង រហ័ស និរន្តរភាព សុវត្ថិភាពនិងពោរពេញដោយអត្តសញ្ញាណរបស់ខ្លួន

នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ក្នុងពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតសាជីវកម្មអាកាសចរណ៍វៀតណាម (២៧ ឧសភា ១៩៩៥ - ២៧ ឧសភា ២០២៥) និងទទួលបានប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ចំពោះសមិទ្ធិផលលេចធ្លោ និងការរួមវិភាគទានជាវិជ្ជមានដល់សមាហរណកម្មសេដ្ឋកិច្ច-សង្គម និងសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១ ខែមិថុនា នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានស្នើថា នាពេលខាងមុខ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រូវតាមដាននិងចាប់យកស្ថានភាព និងនិន្នាការអភិវឌ្ឍន៍របស់ពិភពលោក ដើម្បីធ្វើជាម្ចាស់ និងទាញយកប្រយោជន៍ពីកាលានុវត្តភាពអភិវឌ្ឍន៍; ប្រមូលផ្តុំកម្លាំងរួមគ្នាមិនត្រឹមតែនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់អាកាសចរណ៍វៀតណាមប៉ុណ្ណោះទេ ថែមទាំងកម្លាំងរបស់ប្រជាជនទាំងមូល សង្គមនិងអាជីវកម្មផ្សេងទៀត; មានចក្ខុវិស័យវែងឆ្ងាយ គិតឱ្យស៊ីជម្រៅ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រូវតែហោះហើរខ្ពស់ទៅដល់ឆ្ងាយ និងរីក សាយភាយពាសពេញទ្វីបទាំងប្រាំ និងមហាសមុទ្រចំនួនបួន ដើម្បីពង្រីកព្រំដែនទន់ តភ្ជាប់វៀតណាមជាមួយពិភពលោក តភ្ជាប់សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន។

នាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ វៀតណាម ពន្លឿនការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទូលំទូលាយ ប្រើប្រាស់ធនធានគាំទ្រប្រកបដោយប្រសិទ្ធភាព ស្របតាមបទប្បញ្ញត្តិច្បាប់; អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនើប កែលម្អគុណភាពសេវាកម្ម; បង្កើតក្រុមបុគ្គលិក និយោជិត និងកម្មករដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការសេវាកម្មខ្ពស់កាន់តែខ្លាំងឡើង ជាមួយនឹងគុណវុឌ្ឍិ ភាពរីករាយ និងចំណង់ចំណូលចិត្ត; អនុវត្តយន្តការគ្រប់គ្រងបែបវិទ្យាសាស្ត្រទំនើប ការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយ កែលម្អគុណភាពសេវាកម្ម និងបទពិសោធន៍របស់អតិថិជន; កាត់បន្ថយការចំណាយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។

Top