• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ “ការសន្សំសម្ចៃគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភពីរដើម្បីឈានទៅដល់វិបុលភាព”

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម កាលពីថ្ងៃទី ១ ខែមិថុនា មានអត្ថបទសរសេរមួយដែលមានចំណងជើងថា "អនុវត្តន៍ការសន្សំសម្ចៃ" ក្នុងនោះ បញ្ជាក់ថា ការសន្សំសម្ចៃត្រូវតែចាត់ទុកថាជាគោលនយោបាយជាតិកំពូលមួយក្នុង យុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម។ (រូបថត៖ quochoi.vn)

នៅដើមអត្ថបទ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ការសន្សំសម្ចៃនិងបង្ការទប់ស្កាត់ភាពខ្ជះខ្ជាយ គឺជាធាតុផ្សំចំនួន ២ ដែលផ្សាភ្ជាប់គ្នា ហើយជាសសរ ស្តម្ភពីរដើម្បីឈានទៅដល់វិបុលភាពនិងភាពជាអ្នកមាន សម្រាប់ទាំងគ្រួសារ ប្រទេស និងសង្គម។ ការអនុវត្តការសន្សំសម្ចៃ និងបង្ការទប់ស្កាត់ភាពខ្ជះខ្ជាយ គឺជាការងារ ដែលត្រូវធ្វើក្នុងជីវភាពរបស់បុគ្គលម្នាក់ៗ និងសង្គមទាំងមូល ហើយជា “ផ្ទាំងថ្ម" ដែលរួមចំណែកក្នុងការកសាងសង្គមស៊ីវិល័យ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ ប្រទេសជាតិ ការសន្សំសម្ចៃត្រូវតែលើកកំពស់ទៅជាសសរស្តម្ភ និងគោលនយោបាយ ជាតិកំពូល។ ដើម្បីបង្កើតបុព្វបទសម្រាប់ការផ្លាស់ប្តូរជាមូលដ្ឋានក្នុងការអនុវត្តការ សន្សំសម្ចៃនៅវៀតណាមក្នុងសម័យកាលថ្មីនោះ លោកអគ្គលេខាបក្ស តូ ឡឹម បាន លើកឡើងនូវសំណើរមួយចំនួន។ ទីមួយ ត្រូវបង្រួបបង្រួមការយល់ដឹងថា ការអនុវត្ត ការសន្សំសម្ចៃ និងការបង្ការទប់ស្កាត់ភាពខ្ជះខ្ជាយ គឺជាដំណោះស្រាយមួយក្នុង ចំណោមដំណោះស្រាយមូលដ្ឋានបំផុត ដើម្បីជួយប្រទេសជាតិជម្នះពុះពារលើ ខ្យល់ព្យុះទាំងអស់ក្នុងបរិបទដែលស្ថានភាពអន្តរជាតិមានការប្រែប្រួលជាច្រើន ដែល ប៉ះពាល់ដោយផ្ទាល់ និងពហុវិមាត្រលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាសន្តិ សុខសង្គម។ ទីពីរ ត្រូវអនុវត្តន៍យ៉ាងខ្លាំងក្លានូវដំណោះស្រាយជាមូលដ្ឋាន ដើម្បីបង្កើត ការផ្លាស់ប្តូរពិតប្រាកដក្នុងការអនុវត្តការសន្សំសម្ចៃ និងការបង្ការទប់ស្កាត់ភាពខ្ជះខ្ជាយ ក្នុងនោះផ្តោតទៅលើការសុក្រិតស្ថាប័ន កាត់បន្ថយនីតិវិធីរដ្ឋបាល បង្កើតភាពងាយ ស្រួលបំផុតសម្រាប់ប្រជាជននិងអាជីវកម្ម; រឹតបន្តឹងវិន័យ និងសណ្តាប់ធ្នាប់ក្នុងការ គ្រប់គ្រង និងប្រើប្រាស់ហិរញ្ញវត្ថុ ថវិកា... ទីបី ត្រូវកសាងវប្បធម៌សន្សំសម្ចៃ; ប្រែក្លាយ ការអនុវត្តការសន្សំសម្ចៃ និងការបង្ការទប់ស្កាត់ភាពខ្ជះខ្ជាយទៅជាការងារ "ស្ម័គ្រចិត្ត"។
នៅចុងបញ្ចប់នៃអត្ថបទ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ដើម្បីនាំ ប្រទេសជាតិឈានចូលយុគសម័យថ្មីប្រកបដោយជោគជ័យនោះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលត្រូវតែខិតខំប្រឹងប្រែងអនុវត្តន៍ការសន្សំសម្ចៃ និងបង្ការទប់ស្កាត់ភាពខ្ជះខ្ជាយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។

Top