• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិស័យផលិតកម្មងើបឡើងវិញក្នុងខែឧសភា

បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមេសា ដោយរងឥទ្ធិពលពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក វិស័យផលិតកម្មរបស់វៀតណាមបានងើបឡើងវិញនៅក្នុងខែឧសភា។

យោងតាមសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) លើផលិតកម្មវៀតណាម ដែលចេញផ្សាយដោយ S&P Global នៅថ្ងៃទី ២ ខែមិថុនា ស្ថានភាពអាជីវកម្មក្នុងវិស័យផលិតកម្មរបស់វៀតណាមស្ទើរតែមានស្ថិរភាព។ ការស្ទង់មតិរបស់ S&P Global បានបង្ហាញថា សន្ទស្សន៍ PMI បានកើនឡើងដល់ ៤៩,៨ ពិន្ទុ បើធៀបនឹង ៤៥,៦ ពិន្ទុក្នុងខែមេសា។

ផលិតផលកាត់ដេរសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ រូបថត៖ VNA

ស្ថិរភាពក្នុងគោលនយោបាយពន្ធគយត្រូវបានចាត់ទុកថា បានជួយបង្កើនទិន្នផលឡើងវិញ ខណៈដែលកែលម្អសមត្ថភាពក៏ត្រូវបានផ្តោតឡើងផងដែរ។ គួរកត់សម្គាល់ថា ទំនុកចិត្តអាជីវកម្មត្រូវបានកែលម្អក្នុងខែឧសភា នៅពេលដែលគោលនយោបាយពន្ធគយមានស្ថេរភាពជាងមុន។

យោងតាមលោក Andrew Harker ប្រធានសេដ្ឋវិទូនៅ S&P Global Market Intelligence ព័ត៌មានពន្ធគយបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅនៃវិស័យផលិតកម្មរបស់វៀតណាម។ ខែឧសភាបានឃើញផ្ទាំងរូបភាពដែលមានស្ថិរភាពជាង នៃគោលនយោបាយពន្ធគយរបស់អាមេរិក បើធៀបនឹងខែមេសា តាមនោះ នាំឲ្យផលិតភាពងើបឡើងវិញ និងបង្កើនទំនុកចិត្តអាជីវកម្ម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។

Top