• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង ធ្វើជាអធិបតីកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាការពារ ជាតិ-សន្តិសុខ

នាព្រឹកថ្ងៃទី ២ មិថុនា នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ បានអញ្ជើញជា អធិបតីនៅកិច្ចប្រជុំលើកទី ៦ នៃក្រុមប្រឹក្សាការពារជាតិ-សន្តិសុខ (ក្រុមប្រឹក្សា) អាណត្តិ ២០២១-២០២៦។ អញ្ជើញចូលរួមកិច្ចប្រជុំមានវត្តមាននាយករដ្ឋមន្ត្រីវៀត ណាមលោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន។

លោកប្រធានរដ្ឋ លឿង គឿង ធ្វើជាអធិបតីកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាការពារជាតិ-សន្តិសុខ។ (រូបថត៖ VNA)

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបានពិភាក្សា និងផ្តល់យោបល់លើស្ថានភាព ពិភពលោក តំបន់ និងក្នុងប្រទេសដែលជះឥទ្ធិពលលើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់វៀតណាម; វាយតម្លៃលទ្ធផលនៃការអនុវត្តភារកិច្ចការពារ ជាតិ និងសន្តិសុខមួយចំនួននាពេលកន្លងមក; ស្នើខ្លឹមសារនៃកិច្ចប្រជុំលើកទី៧ របស់ ក្រុមប្រឹក្សានាពេលខាងមុខ។
ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់ត្រូវបានព្យាករណ៍ថា នឹងបន្ត មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននោះ លោកប្រធានរដ្ឋ បានស្នើថា នាពេលខាងមុខ បណ្ដាកងកម្លាំង និងភ្នាក់ងារមានសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រីកលទ្ធផលដែលសម្រេចបាន ច្បាមជាប់និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវគោលជំហរ គោលមាគ៌ា និងសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ គណ លេខា រដ្ឋសភា រដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់អគ្គលេខាបក្ស តូ ឡឹម អំពីកិច្ចការ ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ផងដែរ ថា ចាំបាច់ត្រូវបន្តច្បាមជាប់ តាមដាន ម្ចាស់ការចាប់យក ស្រាវជ្រាវ វិភាគ វាយតម្លៃ និងព្យាករណ៍យ៉ាងដិតដល់ អំពីស្ថានភាពពិភពលោក តំបន់ ក៏ដូចជាក្នុងប្រទេស ជាពិសេសបញ្ហាដែលកំពុងលេចចេញ និងមានលក្ខណៈយុទ្ធសាស្ត្រដែលជះឥទ្ធិពល លើវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសរបស់វៀតណាម ដោយមិនទុកឲ្យ ប្រទេសជាតិត្រូវអសកម្ម ឬភ្ញាក់ផ្អើលក្នុងស្ថានភាពណាមួយឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top