លោកស្រីឧបនាយករដ្ឋមន្ត្រី ហ្វាម ធីថាញ់ត្រា អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖TTXVN)
មហាសន្និបាតប្រឡងប្រណាំងស្នេហារជាតិលើកទី១១ គឺជាព្រឹត្តិការណ៍ទ្រង់ ទ្រាយធំ ដែលមានប្រតិភូផ្លូវការប្រមាណ ២.០០០នាក់ចូលរួម។ រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតកំពុងត្រូវបានបង្ហើយជាបន្ទាន់។ នៅក្នុងមហាសន្និបាតនេះត្រូវបានរំពឹងថា នឹងលើកតម្កើងវីរបុរសចំនួន ១៨៦ នាក់ និងយុទ្ធជនប្រឡងប្រណាំងទូទាំងប្រទេសចំនួន ១០០ នាក់។ ក្នុងអំឡុងពេលប្រព្រឹត្តទៅមហាសន្និបាតនេះ ក៏នឹងមានការតាំងពិព័រណ៍មួយ ដែលបង្ហាញពីសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិបន្ទាប់ពីកំណែទម្រង់រយៈពេល ៤០ ឆ្នាំ និងពិព័រណ៍រូបថតដែលមានប្រធានបទ "ប្រឡងប្រណាំងស្នេហាជាតិ - ដើម្បីប្រទេសវៀតណាមដ៏រឹងមាំមួយ"។
នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី លោកស្រីហ្វាម ធីថាញ់ត្រា បានស្នើឱ្យអង្គភាពទាំងអស់បង្ហើយការត្រៀមរៀបចំទាំងអស់ សម្រាប់មហា សន្និបាតនេះយ៉ាងយូរបំផុតត្រឹមថ្ងៃទី ១៨ ខែធ្នូ។ ខ្លឹមសារនៃកម្មវិធីត្រូវតែឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីស្មារតីនៃការប្រឡងប្រណាំងក្នុងយុគសម័យថ្មី៕