• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ព័ត៌មានកិច្ចការបរទេសគឺជាសមាសធាតុយុទ្ធសាស្ត្រនៅក្នុងអំណាចទន់ទាំងមូលរបស់ប្រទេសជាតិ

ពិធីប្រគល់ពានរង្វាន់ជាតិលើកទី១១ ស្តីពីព័ត៌មានកិច្ចការបរទេសឆ្នាំ ២០២៥ បានប្រារព្ធឡើងនាយប់ថ្ងៃទី១២ ខែធ្នូ នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ព័ត៌មានកិច្ចការបរទេសគឺជាសមាសធាតុយុទ្ធសាស្ត្រ នៅក្នុងអំណាចទន់ទាំងមូលរបស់ប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក ហ្វាម  មិញជីញ សង្កត់ធ្ងន់ថា ព័ត៌មានកិច្ចការបរទេសគឺជាសមាសធាតុយុទ្ធសាស្ត្រនៅក្នុងអំណាចទន់ជាតិទាំងមូល (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ការងារព័ត៌មានកិច្ចការបរទេសដើរតួនាទីយ៉ាងសំខាន់ និងមានអត្ថន័យយុទ្ធសាស្ត្រ ដោយទទួលបានការយកចិត្តទុកដាក់ និងការណែនាំពិសេសពីបក្ស និងរដ្ឋ។ ទោះបីជាប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ការងារព័ត៌មានកិច្ចការបរទេសនៅតែសម្រេចបានលទ្ធផលលេចធ្លោជាច្រើនក្នុងរយៈពេលថ្មីៗនេះ។

“ការងារព័ត៌មានកិច្ចការបរទេសបានរួមចំណែកយ៉ាងសកម្ម និងវិជ្ជមានដើម្បីឲ្យសម្លេងនៃឯករាជ្យ ខ្លួនទីពឹងខ្លួន និងយុត្តិធម៌របស់វៀតណាមលាន់លឺរន្ទឺនៅលើឆាកអន្តរជាតិ; បំភ្លឺ និងលើកកម្ពស់រូបភាពនៃប្រទេស វៀតណាមដែលមានស្ថិរភាព ស្វាហាប់ មានទំនួលខុសត្រូវ ស្មោះត្រង់ គួរឱ្យទុកចិត្ត ពោរពេញទៅដោយអត្តសញ្ញាណ និងរួសរាយរាក់ទាក់; ដើម្បីឲ្យពិភពលោកទាំងមូលយល់កាន់តែច្បាស់លាស់ ពេញលេញ និងស៊ីជម្រៅអំពីស្មារតី ចរិតលក្ខណៈ និងរូបភាពរបស់ប្រទេសជាតិនិងប្រជាជនវៀត ណាម។ តាមនោះ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងជាមួយប្រទេស និងដៃគូអន្តរជាតិ បង្កើតបរិយាកាស និងលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ។

លោកនាយករដ្ឋមន្ត្រី  Pham Minh Chinh និង លោកនាយឧត្តមសេនីយ៍ Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជន​វៀតណាម​  ប្រគល់រង្វាន់លេខមួយដល់ក្រុមអ្នកនិពន្ធមកពីក្រុមអ្នក​និពន្ធនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។ រូបថត៖ ភឿងហ័រ - VNA

 

យោងតាមលោកនាយករដ្ឋមន្ត្រី នៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ រួមជាមួយនឹងការការពារជាតិ និងសន្តិសុខ កិច្ចការបរទេសត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ និងកំពុងដំណើរការ ដែលរួមចំណែកដល់ការការពារមាតុភូមិតាំងពីដំបូង និងពីចម្ងាយ និងអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ នៅក្នុងបរិបទនេះ ការងារព័ត៌មានកិច្ចការបរទេសកាន់តែដើរតួនាទីយ៉ាងសំខាន់។ ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតនៃការងារព័ត៌មានកិច្ចការបរទេស នៅក្នុងរយៈពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ការងារព័ត៌មានកិច្ចការបរទេសត្រូវមានការច្នៃប្រឌិតការគិត និងវិធីសាស្រ្តថ្មី ដោយធានាបាននូវភាពសកម្មជាយុទ្ធសាស្ត្រទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ កសាងកម្មវិធីដែលមានរចនាសម្ព័ន្ធល្អជាមួយនឹងខ្លឹមសារសម្បូរបែប ទម្រង់ទាក់ទាញ និងគួរឱ្យជឿជាក់ ធានានូវភាពងាយស្រួល ភាពទំនើប និងពហុមេឌា។ ការលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាឌីជីថល ការកេងប្រវ័ញ្ចវេទិកាទំនាក់ទំនងសកលប្រកបដោយប្រសិទ្ធភាព (បណ្តាញសង្គម វេទិកាឌីជីថល បញ្ញាសិប្បនិម្មិត ទិន្នន័យធំ។ល។) ទាក់ទាញទស្សនិកជនបរទេស និងពលរដ្ឋក្នុងស្រុកកាន់តែច្រើន និងបម្រើទស្សនិកជន និងពលរដ្ឋបរទេសកាន់តែប្រសើរឡើង”។

អ្នកកាសែត ឡេ ភឿង ខាញ់ នៃគណៈកម្មការកិច្ចការបរទេស វិទ្យុសំឡេងវៀតណាម ដែលតំណាងឱ្យក្រុមអ្នកនិពន្ធដែលបានឈ្នះរង្វាន់លេខមួយក្នុងប្រភេទវិទ្យុ ជាមួយនឹងស្នាដៃ "ពីសត្រូវទៅជាមិត្ត៖ កម្លាំងស្ងាត់ស្ងៀមនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម" បានចែករំលែកថា៖  “ពេលខ្ញុំទទួលបានពានរង្វាន់នេះ ខ្ញុំមិនដែលភ្លេចថ្ងៃដំបូងដែលខ្ញុំចេញដំណើរ ពីទីក្រុងហាណូយទៅខេត្តក្វាងទ្រី ដើម្បីមើលផ្ទាល់ ធ្វើជាសាក្សី ស្តាប់រឿងរ៉ាវ និងបទពិសោធន៍រួមរបស់អ្នកដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនោះទេ។ ប្រធានបទបានផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ជាច្រើន រឿងរ៉ាវជាច្រើន។ យើងជាអ្នកយកព័ត៌មានក៏មានការរំជួលចិត្តយ៉ាងខ្លាំងដែរ”។

ឆ្នាំនេះ គណៈកម្មាធិការរៀបចំការប្រកួតបានទទួលស្នាដៃជាង ២.៤០០ ក្នុង ៨ ប្រភេទ ដែលច្រើនទ្វេដងនៃចំនួនមធ្យមនៃរដូវកាលមុនៗ។ នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់លេខមួយចំនួន ៨ រង្វាន់លេខពីរចំនួន ១៦ និងរង្វាន់លេខបីចំនួន ២៤ ដល់អ្នកនិពន្ធ និងក្រុមអ្នកនិពន្ធ។ លើសពីនេះ មានរង្វាន់លើកទឹកចិត្តចំនួន ៤០ ទៀត ផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top