លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son និងគណៈប្រតិភូ។ (រូបថត៖ VGP)
នៅឯជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son បានវាយតំលៃខ្ពស់ ចំពោះលទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញនៃ AVSE Global ដោយ ចាត់ទុកថា ប្រការ នេះបង្ហាញអំពីគុណសម្បតិ្ត ភាពវៃឆ្លាត ក៏ដូចជាភាពខ្លៀវក្លា របស់អ្នកជំនាញវៀត ណាមដែលកំពុងធ្វើការនៅតាមប្រទេស និងអង្គការអន្តរជាតិនានា ចំពោះដំណើរ ការអភិវឌ្ឍន៍របស់មាតុប្រទេស។ លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son សង្ឃឹមថា ជួរអ្នកវិទ្យាសាស្ត្រ និង បញ្ញវន្តវៀតណាមជុំវិញពិភពលោកនឹងសាមគ្គីគ្នា ពង្រីកស្មារតីជាតិ និងរួមចំណែកក្នុង ការអភិវឌ្ឍរួមរបស់ប្រទេសជាតិក្នុងយុគសម័យស្ទុះឈានទៅមុខ តាមរយៈការងារនិង គម្រោងជាក់លាក់; ស្នើឱ្យអ្នកជំនាញនៃអង្គការ AVSE Global សម្របសម្រួលយ៉ាង ជិតស្និទ្ធជាមួយក្រុមប្រឹក្សាគោលនយោបាយ ក្រសួង និងផ្នែកនានារបស់វៀតណាម ក្នុងការចែករំលែក ផ្លាស់ប្តូរព័ត៌មាន និងតំរង់ទៅដល់ការស្រាវជ្រាវ តាមនោះផ្តល់នូវ អនុសាសន៍គោលនយោបាយជាក់ស្ដែង និងអាចធ្វើទៅបាន ជាពិសេសដំណោះ ស្រាយរបកគំហើញក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន សមាហរណកម្ម យ៉ាងស៊ីជម្រៅ; អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន៕