អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ៥ មិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមទទយលបន្ទុកការងារសុក្រិតរបៀបរបបច្បាប់ (គណៈ កម្មាធិការដឹកនាំ) បានបើកសម័យប្រជុំដំបូង ដើម្បីពិនិត្យ និងផ្តល់យោបល់លើ៖ សេចក្តីព្រាងបទ បញ្ញត្តិការងាររបស់គណៈ កម្មាធិការដឹកនាំ; សេចក្តីព្រាងសេចក្តីជូនដំណឹងស្តីពីការ បែងចែកភារកិច្ចដល់សមាជិកគណៈកម្មាធិការដឹកនាំ; សេចក្តីព្រាងកម្មវិធីការងាររបស់គណៈកម្មាធិការដឹកនាំសម្រាប់ឆ្នាំ ២០២៥; របាយការណ៍អំពី ស្ថានភាពនៃការប្រមូលមតិសាធារណៈស្តីពីវិសោធនកម្ម និងបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣; រាយការណ៍អំពីស្ថានភាព និងលទ្ធផលសុក្រិតរបៀបរបបច្បាប់ ដើម្បីអនុវត្តវិមជ្ឈការ វិសហមជ្ឈការ និងការកំណត់សិទ្ធិអំណាច។
អញ្ជើញថ្លែងមតិបញ្ចប់សម័យប្រជុំ អគ្គលេខាបក្ស លោកតូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ បានស្នើថា ការអនុវត្តត្រូវតែមានភាពរហ័សរហួន បន្ទាន់ ហើយលទ្ធផលត្រូវតែអាចវាស់វែងបាន។ លោកអគ្គលេខាបក្សបានកត់សម្គាល់ថា ការងារសុក្រិតរបៀប របបច្បាប់ ត្រូវតែត្រួសត្រាយផ្លូវសម្រាប់ការស្ថាបនាអភិវឌ្ឍន៍; ច្បាប់រួមចំណែកក្នុងការដាស់សក្ដានុពល និងប្រៀបខ្លាំងទាំងអស់របស់ប្រទេសជាតិ ដោយក្តាប់ជាប់រាល់ឱកាសអភិវឌ្ឍន៍៕