• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងដាណាំងទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិជាង ៣០០ នាក់នៅលើជើងហោះហើរដំបូងពីទីក្រុងឌូបៃ

នាយប់ថ្ងៃទី ២ ខែមិថុនា ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត(Emirates) (ឌូបៃ) បានហោះចេញពី ឌូបៃ(នៃបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់រួម) ដោយ ដឹកអ្នកដំណើរចំនួន ៣៣៣ នាក់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ដាណាំង។
ទីក្រុងដាណាំង បានស្វាគមន៍អ្នកដំណើរអន្តរជាតិចំនួន ៣៣៣ នាក់នៅលើជើងហោះហើរដំបូងពីទីក្រុងឌូបៃ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត (ឌូបៃ) (រូបថត៖ Dinh Thieu/VOV)

នេះគឺជាជើងហោះហើរដំបូងក្នុងផែនការធ្វើអាជីវកម្មជាប្រចាំរបស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត (ឌូបៃ) នៅលើផ្លូវហោះហើរឌូបៃ-បាំងកក់ (ថៃ) - ដាណាំង និងផ្ទុយមកវិញ ជាមួយនឹងប្រេកង់ ៤ ជើងក្នុងមួយសប្តាហ៍ នៅថ្ងៃច័ន្ទ ពុធ សុក្រនិងថ្ងៃអាទិត្យ។ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអេមីរ៉ាត  ដំណើរការផ្លូវតភ្ជាប់ទីក្រុងឌូបៃ - បាងកក - ដាណាង ដែលជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ពាណិជ្ជកម្មនិងការជំរុញទេសចរ ណ៍រវាងមជ្ឈិមបូព៌ា អាស៊ីអាគ្នេយ៍ និងវៀតណាម។ ជើងហោះហើរនេះ មិនត្រឹមតែបម្រើតម្រូវការការធ្វើដំណើររវាង វៀតណាមនិងមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់អ្នកដំណើរពីទីក្រុងដា ណាងទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈមជ្ឈមណ្ឌលដឹកជញ្ជូននៅទីក្រុងឌូបៃ ដូចជា៖ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងបណ្តាប្រទេសឈូងសមុទ្រ ដូចជា កាតា អារ៉ាប៊ីសាអូឌីត... លោក Tan Van Vuong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង ដាណាំង បានឲ្យដឹងថា៖ “ដាណាំងកំពុងសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាត ដើម្បីស្វាគមន៍ជើងហោះហើរពីទីក្រុងឌូបៃមកកាន់ទីក្រុងដាណាំង។ នេះគឺជាចំនួនអ្នកដំណើរដែលមានគុណភាពខ្ពស់ បំពេញតម្រូវការ និងផលិតផលសេវាកម្មរបស់ទីក្រុងដា ណាំង ត្រូវបានអាជ្ញាធរក៏ដូចជាអាជីវកម្មដែលបានវិនិ យោគកកើតឡើងប្រព័ន្ធអេកូឡូស៊ីនាពេលកន្លងមក។ ការទាក់ទាញអ្នកដំណើរប្រកបដោយគុណភាពខ្ពស់មកពីទីផ្សារមជ្ឈិមបូព៌ា និងអឺរ៉ុបគឺស្របតាមការតំរង់ទិសនៃការអភិវឌ្ឍន៍ទីផ្សារ និងការធ្វើពិពិធកម្មទីផ្សារនៃឧស្សាហកម្មទេសចរណ៍ដាណាំង”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

នាថ្ងៃទី ៤ មិថុនា គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Nguyen Hoang Hiep បានចូលរួមវេទិកាសកលស្តីពីការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ (GP2025) នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) បានធ្វើជាប្រធាន ហើយរដ្ឋាភិបាលស្វីសធ្វើជាម្ចាស់ផ្ទះនៃវេទិកានៅឆ្នាំនេះ។

Top