• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋដល់នាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង

នាថ្ងៃទី ៥ មិថុនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ដល់នាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ឧត្តមសេនីយឯក លោក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋជូនវរសេនីយ៍ត្រី Tran Viet Cuong  (រូបថត៖ VNA)

តាមនោះ វរសេនីយ៍ត្រី Tran Viet Cuong ត្រូវបានចាត់តាំងឲ្យជំនួសលោក អនុសេនីយ៍ឯក Nguyen Tien Long ដោយកាន់តួរនាទីជាអ្នកសង្កេតការណ៍យោធានៃបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS)។

ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋដល់នាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង - ảnh 2ឧត្តមសេនីយឯក លោក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋជូនវរសេនីយ៍ត្រី Tran Viet Cuong  (រូបថត៖ VOV)

មកទល់ពេលនេះ វៀតណាមបានបញ្ជូននាយទាហាន និងបុគ្គលិកជិត ១.១០០នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅបេសកកម្មចំនួន៣ និងទីស្នាក់ការអង្គការសហប្រជាជាតិ។ បច្ចុប្បន្នក្រុមវិស្វករ លេខ៤ និងមន្ទីរពេទ្យវាលកម្រិត ២ លេខ៧ កំពុងទទួលការបណ្តុះបណ្តាលនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងមន្ទីរពេទ្យយោធាលេខ១៧៥ ដើម្បីត្រៀមលក្ខណៈសម្រាប់ដាក់ពង្រាយជំនួស ដែលគ្រោងនឹងធ្វើនៅខែកញ្ញាខាងមុខ។ លើសពីនេះ នាយកដ្ឋានរក្សាសន្តិភាពវៀត ណាមបានសហការយ៉ាងសកម្មជាមួយស្ថាប័ននានា ដើម្បីទទួលយក និងបកស្រាយមតិរបស់សមាជិកសភា ព្រមទាំងរៀបចំខ្លឹមសារសម្រាប់កិច្ចពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិក្នុងសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ ដើម្បីមានមូលដ្ឋានសម្រាប់ដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

វៀតណាមស្នើកសាងប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ

នាថ្ងៃទី ៤ មិថុនា គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Nguyen Hoang Hiep បានចូលរួមវេទិកាសកលស្តីពីការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ (GP2025) នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (UNDRR) បានធ្វើជាប្រធាន ហើយរដ្ឋាភិបាលស្វីសធ្វើជាម្ចាស់ផ្ទះនៃវេទិកានៅឆ្នាំនេះ។

Top