ភាគីទាំងពីរបានជួបពិភាក្សាគ្នាបន្ទាប់ពីពិធីទទួលស្វាគមន៍( រូបថត៖ PV/VOV-ភ្នំពេញ)
ក្នុងដំណើរទស្សនកិច្ចនេះ នាព្រឹកថ្ងៃទី ៤ ខែមិថុនា នៅរាជធានីភ្នំពេញ អញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នាយឧត្តមសេនីយ៍ ង្វៀន តឹន គឿង មានជំនឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែនជាប្រមុខ និងការគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជានឹងសម្រេចបានសមិទ្ធផលកាន់តែច្រើនថែមទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង បានចាត់ទុកថា៖ ភាគីទាំងពីររក្សាបាននូវជំនួបកំពូលរវាងការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណៈបក្សប្រជាជនកម្ពុជា គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយបានកំណត់សម្រាប់រាល់វិស័យសហប្រតិបត្តិការ។
ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានអះអាងថា ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ ង្វៀន តឹន គឿង បានរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរ។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា កម្ពុជានឹងបន្តថែរក្សានិងជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿងបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - កម្ពុជា នាពេលថ្មីៗនេះ តែងតែអនុវត្តតាមការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ សម្រេចបានលទ្ធផលជាក់ស្តែង និងមានប្រសិទ្ធភាព និងជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់ និងលើកកម្ពស់ចំណងមិត្តភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ; បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងទូលំទូលាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ។
នាថ្ងៃទី ៤ មិថុនា នាយឧត្តមសេនីយ៍ លោក ងៀនតឹន គឿង និងគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានមកទស្សនា និងធ្វើការនៅក្រុមហ៊ុន Viettel Cambodia (Metfone) ដែលជាម៉ាកយីហោចំណុះសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មយោធា - ទូរគមនាគមន៍ (Viettel) ក្នុងទីផ្សារកម្ពុជា និងធនាគារភាគហ៊ុនពាណិជ្ជកម្មយោធា (MB) កម្ពុជា។ នាយឧត្តមសេនីយ៍ លោក ង្វៀន តឹន គឿង ក៏អញ្ជើញទៅអុជធូប និងដាក់កម្រងផ្កានៅវិមានមិត្តភាពវៀតណាម-កម្ពុជា ក្នុងរាជធានីភ្នំពេញផងដែរ៕