រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Phan Van Giang ថ្លែងមតិក្នុងកិច្ចសន្ទនា Shangri-La ឆ្នាំ ២០២៥ (រូបថត៖ VOV
លោករដ្ឋមន្ត្រី Phan Van Giang បានលើកឡើងពីបញ្ហាជាច្រើនដែលមិនធ្លាប់មានពីមុនមក ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗកាន់ តែមានភាពខ្លាំងក្លា ការពង្រីកនៅក្នុងលំហ វិសាលភាព ការកើនឡើងនៃអាំងតង់ស៊ីតេក៏ដូចជាការប្រឈមមុខដាក់គ្នា។
ដោយសំដៅលើគោលនយោបាយការពារជាតិរបស់វៀតណាម លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា វៀតណាមកំពុងអនុវត្តគោលនយោ បាយការពារជាតិ “មិនទាំង ៤” (មិនចូលរួមក្នុងសម្ព័ន្ធភាពយោធា មិនចងសម្ព័ន្ធមិត្តជាមួយប្រទេសមួយដើម្បីប្រយុទ្ធ ជាមួយប្រទេសមួយទៀត មិនអនុញ្ញាតឱ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីដើម្បីប្រយុទ្ធជាមួយប្រទេសដទៃ និងមិនប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ)។ អំពីបញ្ហាសមុទ្រខាងកើត លោករដ្ឋមន្ត្រី Phan Van Giang បានឲ្យដឹងថា៖ “វៀតណាមប្រកាន់ខ្ជាប់ខ្ជួន និងស្វិតស្វាញ់ក្នុងការដោះស្រាយរាល់ការខ្វែងគំនិតគ្នាដោយសន្តិវិធី អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២); អនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ វៀតណាមមានបំណងចង់កសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលមានខ្លឹមសារ និងប្រសិទ្ធភាពក្នុងពេលឆាប់ៗ រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត”។
រដ្ឋមន្ត្រី លោក Phan Van Giang ជួបជាមួយអគ្គនាយកប្រតិបត្តិ IISS នៅ Shangri-la ២០២៥ (រូបថត៖ VOV) |
លោករដ្ឋមន្ត្រី Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនា Shangri-La ក៏ដូចជាវេទិកាសន្តិសុខសំខាន់ៗជាច្រើនទៀតក្នុងពិភព លោក បង្កើតឱកាសសម្រាប់ប្រទេសនានាក្នុងការចែករំលែកទស្សនៈ ផ្លាស់ប្តូរ និងសន្ទនា។ អាស្រ័យហេតុនេះ បង្កើនទំនុកចិត្ត និងកិច្ចសហប្រតិ បត្តិការកាន់តែសំខាន់ និងមានប្រសិទ្ធភាព។
នៅខាងក្រៅកិច្ចសន្ទនា Shangri-La លើកទី ២២ នៅប្រទេសសិង្ហបុរី នាថ្ងៃទី ៣១ ឧសភានាយឧត្តមសេនីយ៍លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបពិភាក្សាទ្វេភាគីជាមួយលោកបណ្ឌិត Bastian Giegerich អគ្គនាយក និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលជាអង្គភាពរៀបចំការសន្ទនា Shangri-La លើកទី ២២នេះ៕