អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យ ង្វៀន ឌិញ ចៀវ និងអនុវិទ្យាល័យសា ដាន (នៃទីក្រុងហាណូយ) (រូបថត៖ Van Hieu/VOV)
នៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹមបានអំពាវនាវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសង្គមទាំងមូល ចាត់វិធានការឱ្យកាន់តែខ្លាំងក្លាថែមទៀត; ពិចារណាលើការថែទាំកុមារពិការជាទំនួលខុសត្រូវផ្នែកនយោបាយ ការ ប្តេជ្ញាចិត្តមនុស្សធម៌និងក៏ជារង្វាស់នៃអរិយធម៌ និងវឌ្ឍនភាពរបស់ប្រទេសផងដែរ។
លោកអគ្គលេខាបក្ស តូ ឡឹម ថតរូបអនុស្សាវរីយ៍ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យ ង្វៀន ឌិញ ចៀវ និងអនុវិទ្យាល័យ សា ដាន (រូបថត៖ Van Hieu/VOV) |
លោកអគ្គលេខាបក្សបានស្នើថា ចាំបាច់ត្រូវកសាងប្រព័ន្ធគោលការណ៍ធ្វើសមកាលកម្មសម្រាប់ការអប់រំពិសេស ដែលភ្ជាប់សាលារៀនជាមួយមន្ទីរពេទ្យ មជ្ឈមណ្ឌលព្យាបាល មជ្ឈមណ្ឌលអំណោយទាន មជ្ឈមណ្ឌលស្តារនីតិសម្បទា និងមជ្ឈមណ្ឌលណែនាំវិជ្ជាជីវៈ។ ពង្រឹងការបណ្តុះបណ្តាលសម្រាប់គ្រូឯកទេស អ្នកព្យាបាលរោគ និងអ្នកចិត្តសាស្រ្តសាលា។ ផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ អាហារូបករណ៍ ធានារ៉ាប់រង និងសម្ភារៈសិក្សាសម្រាប់សិស្សពិការទាំងក្នុងទីក្រុង និងជនបទ តំបន់ដាច់ស្រយាល; បង្កើតមជ្ឈមណ្ឌលគាំទ្រការអប់រំពិសេស បង្កើតគំរូសាលារៀនមិត្តភាពនិងសម្ភារៈបរិក្ខារដែលអាចចូលទៅដល់ពិការភាពគ្រប់ប្រភេទ។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានប្រគល់ព្យាណូ និងហ្គីតាចំនួនពីរជាអំណោយជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យ ង្វៀន ឌិញ ចៀវ និងអនុវិទ្យាល័យសា ដាន (ទីក្រុងហាណូយ); អញ្ជើញទៅទស្សនាអន្តេវាសិកដ្ឋានសម្រាប់សិស្សពិការភ្នែក; អញ្ជើញទៅទស្សនាផ្ទះសិល្បៈ និងថតរូបអនុស្សាវរីយ៍ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាទាំងពីរ៕