• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិ (រូបថត៖ Lai Hoa/VOV)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឱ្យសាជីវកម្ម CMC ត្រួសត្រាយក្នុងការអភិវឌ្ឍនវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចឯកជនឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតនៃសេដ្ឋកិច្ច។ ក្នុងពេលជាមួយគ្នានេះ បង្កើតការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់អាជីវកម្ម ស្ថាប័នអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ និងសម្រាប់សង្គមទាំងមូល ជាពិសេសយុវជន។ គាំទ្រយុវជនជំនាន់ក្រោយឱ្យសម្រេចបាននូវក្តីសុបិន និងសេចក្តីប្រាថ្នារបស់ខ្លួន ក្នុងការរួមចំណែកបម្រើដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងគណៈប្រតិភូបើកសម្ពោធគម្រោង CMC នៅទីក្រុងហាណូយ (រូបថត៖ Lai Hoa/VOV)

 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានអះអាងថា រដ្ឋាភិបាលជានិច្ចកាលរួមដំណើរជាមួយអាជីវកម្ម; ស្នើឲ្យក្រសួង សាខា និងទីក្រុងហាណូយ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀត គាំទ្រអាជីវកម្មជាទូទៅ រួមទាំង CMC គ្រុប ដោះស្រាយទាន់ពេលវេលា និងដោះស្រាយការលំបាក និងឧបសគ្គប្រសិនបើមានសម្រាប់អាជីវកម្មអភិវឌ្ឍន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ទៅទស្សនា និងធ្វើការនៅខេត្ត​ Gia Lai

នាព្រឹកថ្ងៃទី២ មិថុនា នៅទីក្រុង Pleiku ខេត្ត Gia Lai អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Gia Lai និងគណអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Binh Dinh ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ នៅក្នុងមូលដ្ឋានទាំងពីរ។

Top