នាយឧត្តមសេនីយ៍ លោក Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស (រូបថត៖ qdnd.vn)
ជាមួយនឹងវគ្គសន្ទនាសំខាន់ៗ ចំនួន ៦ និងសកម្មភាពទ្វេភាគីជាច្រើន គណៈប្រតិភូបានផ្តោតទៅលើការពិភាក្សាអំពីបញ្ហាក្តៅគគុក នាពេលបច្ចុប្បន្ន។ ជាពិសេសរបៀបវារៈរួមមានការវាយតម្លៃលើផលប៉ះពាល់គោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump លើពិភព លោក។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមលោក Phan Van Giang នឹងអញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ អំពីគោលនយោបាយការពារជាតិ និងសន្តិសុខរបស់វៀតណាម និងការប្តេជ្ញាចិត្តសន្ទនារបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកប្រកប ដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេស វៀតណាម ចូលរួមក្នុងកិច្ចសន្ទនា Shangri-La លើកទី២២ មានគោលបំណងអះអាងនូវតួនាទីសកម្ម ម្ចាស់ការនិងការទទួលខុសត្រូវខ្ពស់របស់វៀតណាមក្នុងបញ្ហាអន្តរជាតិនិងតំបន់។
នៅខាងក្រៅកិច្ចសន្ទនា លោករដ្ឋមន្ត្រី Phan Van Giang ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសមួយចំនួន ដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងការពារជាតិ។
កិច្ចសន្ទនា Shangri-La ដោយវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិ (IISS) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍រៀបចំឡើង ត្រូវបានចាត់ទុកថាជាសន្និសីទការពារជាតិកំពូលរបស់អាស៊ី ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសន្តិសុខសំខាន់ៗ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឆ្នាំនេះ ប្រទេសចំនួន ៤៧ រួមទាំងគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីចំនួន ៤០ រូប បានចូលរួមកិច្ចសន្ទនា Shangri-La លើកទី ២២ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Shangri-La ក្នុងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា៕