• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

វៀតណាមមានសមត្ថភាពក្នុងការទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19)

នាពេលខាងមុខនេះ វៀតណាមអាចនឹងមាន​ករណីឆ្លងវីរុសកូរ៉ូណាថ្មីជាច្រើន​ថែម​ទៀត​​ប៉ុន្តែដោយមានការចូលរួមយ៉ាងម៉ឹងម៉ាត់​នៃប្រព័ន្ធនយោបាយទាំងមូលរួមជា​មួយ​​សមត្ថភាពរបស់​ខ្លួន​ផ្នែក​សុខាភិបាល​​វៀតណាមមានទំនុកចិត្តថាខ្លួន​នឹងអាចបង្ការជំងឺ COVID-19 បាន។
 

កាលពីសប្តាហ៍មុនប្រធានបទទាក់ទងនឹងការផ្ទុះនៃជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) គឺជាប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍ពីសាធារណៈជន។ ការវិវឌ្ឍន៍នៃជំងឺនេះនៅលើពិភពលោកនិងនៅវៀតណាមត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃ។ ការប្រជុំបន្ទាន់របស់រដ្ឋាភិបាលក្រសួងស្ថាប័ននៅទូទាំងប្រទេស ហើយសេចក្តីណែនាំជាបន្ទាន់ដើម្បីទប់ស្តាត់ការរាតត្បាតនៃជំងឺត្រូវផ្សព្វផ្សាយជាបន្តបន្ទាប់។

វៀតណាមបានផ្តល់ជំនួយជាសំភារៈ បរិក្ខាពេទ្យដែលមានតម្លៃប្រហែល ០.៥ លានដុល្លារអាមេរិកដើម្បីចែករំលែកជាមួយប្រទេសចិនដែលកំពុងប្រឈមមុខនឹងជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) កាកបាទក្រហមវៀតណាមបានប្រមូលជំនួយមនុស្សធម៌ ចំនួន ១០ ម៉ឺនដុល្លារហើយខេត្តជាប់ព្រំដែននៅខាងជើងវៀតណាមចំនួន ៧ ក៏ផ្តល់ជំនួយដល់ប្រជាជនចិនផងដែរ។

វៀតណាមជាលើកដំបូងបង្អស់បានចេញសេចក្តីប្រកាសអំពីជំងឺរាតត្បាតហើយបានប្រតិកម្មយ៉ាងឆាប់រហ័សដើម្បីគ្រប់គ្រងនិងទប់ស្តាត់ជំងឺពីគ្រាដែលជំងឺនេះទើបចាប់ផ្តើមនៃការរីករាលដាល។ មន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់ទប់ទល់នឹងការរោគរាតត្បាតនៃជំងឺនេះបានត្រៀមខ្លួនជារួចរាល់ហើយ។ គិតត្រឹមថ្ងៃទី ១១ ខែកុម្ភៈវៀតណាមមាន ១៥ ករណីឆ្លងមេរោគ (COVID-19) ដែលក្នុងនោះ ៦ នាក់បានសះស្បើយ និងចេញពីមន្ទីរពេទ្យហើយ ។ ប្រកាស​នេះបានបង្ហាញថាវៀតណាមយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការព្យាបាលជំងឺនេះ។ វិស័យសុខាភិបាលកំពុងធ្វើបច្ចុប្បន្នភាពនូវរបៀបព្យាបាលដែលជឿនលឿនបំផុតនៅលើពិភពលោក ដោយសារនេះជាជំងឺឆ្លងមួយដ៏គ្រោះថ្នាក់ដូច្នេះរាល់ករណីដែលឆ្លងជំងឺនេះនឹងត្រូវបានព្យាបាលដោយឥតគិតថ្លៃ។ មន្ទីរពេទ្យទាំងអស់បានត្រៀមសម្រាប់ស្ថានភាពដ៏អាក្រក់បំផុត។


នារសៀលថ្ងៃទី៤ ខែកុម្ភះឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តីង្វៀនស្វឹនភុក(Nguyen Xuan Phuc)បានធ្វើជាអធិបតីក្នុងសម័យប្រជុំជាប្រចាំរបស់រដ្ឋាភិបាលស្តីពីការទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី(COVID-19)។
រូបថត៖ ថុងញ៉ឹត- ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នៅទីក្រុងហ្វេ(Hue)លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញមកចុះត្រួតពិនិត្យការងារទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) ។ រូបថត៖ ថុងញ៉ឹត- ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 លោកឧបនាយករដ្ឋមន្រ្តី វូ ឌឹកដាម (Vu Duc Dam )ប្រធានគណៈកម្មាធិការជាតិសម្រាប់ការទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ជាតិតាមអ៊ិនធើណិតជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានាដើម្បីចាត់វិធានការសម្រាប់ការទប់ស្តាត់ជំងឺ COVID-19 ។
រូបថត៖ ឡាំខាញ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ដើម្បីរួមដៃគ្នាជាមួយបណ្តាខេត្ត តំបន់ នៃប្រទេសចិនក្នុងការទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី ខេត្ត ឡាងសើន((Lang Son )នៃប្រទេសវៀតណាម) បានផ្តល់ម៉ាស់វេជ្ជសាស្ត្រចំនួន ៣៥០,០០០ ដល់អាជ្ញាធរនៃតំបន់ស្វយ័ក្វាងស៊ី នៃប្រទេសចិន នៅគីឡូម៉ែត្រលេខ ០ ច្រកទ្វារព្រំដែនអន្តរជាតិ ហ៊ឹវងី (Huu Nghi)។មុននេះខេត្ត ឡាងសើន (Lang Son) ក៏បានផ្តល់ម៉ាស់វេជ្ជសាស្ត្រចំនួន ២៦៥,០០០ អាល់កុលសំលាប់មេរោគចំនួន ៥០០ ដបសម្លៀកបំពាក់វេជ្ជសាស្ត្រចំនួន ៨០០ និងសំភារៈជាច្រើនទៀត។
រូបថត៖ ថៃធួន - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នៅម៉ោង ១៤ ៖ ៤ នាទី ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នា២០២០ អ្នកជម្ងឺឡេធីធូហ(Le Thi Thu H) (ស្រុកកំណើតនៅ វ៉ាន់នីញ (Van Ninh)ខាញ់ហ័រ (KhanhHoa) - ករណីដំបូងដែលឆ្លងមេរោគ COVID-19  នៅខាញ់ហ័រ (KhanhHoa)បានជាសះស្បើយ ហើយចេញមន្ទីពេទ្យបន្ទាប់ពី ៩ ថ្ងៃ ( ថ្ងៃទី២៧ ខែមករា ដល់ថ្ងៃ ១ ខែកុម្ភៈ) នៅក្នុងរូបថត៖ នាយករងមន្ទីរពេទ្យជំងឺត្រូពិចខេត្តខាញ់ហ័រ(KhanhHoa)លោក ង្វៀនវ៉ូគ្វឹកប៊ិញ (Nguyen Vu Quoc Binh ) ជូនផ្កានិងផ្តល់លិខិតអនុញ្ញត្តិឲ្យចេញផុតពីមន្ទីរពេទ្យដល់អ្នកជំងឺលីធីធូហឡេ ធី ធូ ហ (Le Thi Thu H) ។ រូបថត៖ ផានសៅ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យជោរៃ (Cho Ray) នៃទីក្រុងហូជីមិញអបអរសាទរចំពោះអ្នកជំងឺចិនអាយុ ២៨ ឆ្នាំឈ្មោះ Li Zichaoដែលជាករណីមួយក្នុងចំណោមករណីពីរឆ្លងមេរោគ COVID-19 បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យនៅថ្ងៃទី ៤ ខែកុម្ភៈ។
រូបថត៖ ឌិញហាញ់ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


អ្នកជំងឺជនជាតិចិនម្នាក់ដែលត្រូវបានព្យាបាយឲ្យជាសះស្បើយនៅមន្ទីរពេទ្យជោ រៃ (Cho Ray) បានចែក​រំលែក​ថា​ គាត់ពិតជាមានសំណាងណាស់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសវៀតណាម ហើយទទួលបានការព្យាបាលល្អ។ អគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងហូជីមិញក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមនិងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់និងព្យាបាលឲ្យឪពុកនិងកូនប្រុសរបស់អ្នកជំងឺ Li Zichao​។


អាកាសយានដ្ឋានអន្តរជាតិណូយបាយ(Noi Bai)បានចាត់វិធានការដើម្បីទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (Covid -19)។
ការចែកម៉ាស់និងអាល់កុលដល់បុគ្គលិកទាំងអស់ដែលជួបជាមួយអ្នកដំណើរ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន



នារសៀលថ្ងៃទី៣១ ខែមករាឆ្នាំ២០២០ វិទ្យាល័យវៀតឌឹកហ័ន គែម(Viet Duc HoanKiem)នៃទីក្រុងហាណូយបានចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (Covid -19) ។ រូបថត៖ថាញ់ដាត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បន្ទាប់ពីទទួលបានជោគជ័យក្នុងការព្យាបាលឲ្យករណីមួយដែលឆ្លងវីរុសកូរ៉ូណាបានជាសះស្បើយនោះហើយ បច្ចុប្បន្នមន្ទីរពេទ្យជោរៃ នៃទីក្រុងហូជីមិញកំពុងបន្តព្យាបាលយ៉ាងឲ្យអ្នកជំងឺមួយទៀត។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន


មជ្ឈមណ្ឌលត្រូពិចនៃ មន្ទីរពេទ្យ បាច់ ម៉ាយ (Bach Mai )បង្កើនការត្រួតពិនិត្យករណីឆ្លងផ្លូវដង្ហើមការត្រៀមសង្គ្រោះបន្ទាន់ការប្រមូលផ្តុំនិងការដាក់នៅទីកន្លែងដាច់ឆ្ងាយ និងការព្យាបាលអ្នកជំងឺ។អនុវត្តតាមគោលការណ៍ណែនាំស្តីពីការការពារជំងឺដ៏តឹងរ៉ឹង។ រូបថត៖ ដួងង៉ុក -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលង្វៀនទ្រឿងសើន (Nguyen Truong Son) មានវត្តមាននៅមន្ទីរពេទ្យជោរៃ(Cho Ray) ដើម្បី ពិនិត្យ ករណី
វិជ្ជមានចំនួន ២ ចំពោះវីរុស Covid -19។ ទាំងនេះគឺជាឪពុកនិងកូនប្រុសជនជាតិចិនដែលឪពុកបានធ្វើដំណើរពីវូហាន (ចិន) ទៅប្រទេសវៀតណាមតាមរយៈអាកាសយានដ្ឋានអន្តរជាតិណូយបៃ។ រូបថត៖ ថាញ់ឆុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



បុគ្គលិករបស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត  JY ហាណាម (Ha Nam) កំពុងធ្វើការក្នុងការិយាល័យដែលបានពាក់ម៉ាស់ ពេលធ្វើការ។
រូបថតៈ អាញតួន - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ម៉ោង ៥ និង ៤ នាទីព្រឹកថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២០ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បាន ដឹក ពលរដ្ឋវៀតណាមចំនួន ៤៨ នាក់ពីប្រទេសចិនមកអាកាសយានដ្ឋានវ៉ឹនដុន (Van Don) (ខេត្តក្វាងនិញ) (Quang Ninh) ។ ក្នុងនោះមាន ៣០ នាក់ ជាពលរដ្ឋវៀតណាមរស់នៅនិងធ្វើការនៅប្រទេសចិន។
អ្នកបើកយន្តហោះនិងបុគ្គលិកបំរើក្នុងជើងយន្តហោះរួមមាន ១៥ នាក់ថែមទាំងបុគ្គលិកពេទ្យ ៣ នាក់។ ដើម្បីធានាបាននូវសុវត្ថិភាពនិងការពារការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី (Covid -19)។បន្ទាប់ពីចុះយន្តហោះកងកម្លាំងដែលមានមុខងារបានអនុវត្តវិធានការសម្លាប់មេរោគសម្រាប់អ្នកដំណើរនិងមធ្យោបាយធ្វើដំណើរភ្លាមៗ មុនពេល ចូលក្នុងរថយន្ត ទៅកាន់មន្ទីរពេទ្យជំងឺត្រូពិចមជ្ឈិម សាខាទី ២ (ស្ថិតនៅឃុំគីមជុង (Kim Chung) ស្រុកដុងអាញ (Dong Anh) ទីក្រុងហាណូយ) ដើម្បីដាក់នៅបន្ទាប់ដាច់ដោយឡែកតាមដ្ឋាន និងព្យាបាល។ រូបថតៈដួងឌៀង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នៅទីក្រុងហាយផុង (Hai Phong)មានកម្មករចិនជាង ៨០០ នាក់ស្ថិតក្នុងទីកន្លែងដាច់ដោយឡែកនិងកំពុងតាមដានសុខភាព។
រូបថតៈអានដាំង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



មន្ទីរពេទ្យថុងណឹត (Thong Nhat) នៅទីក្រុងហូជីមិញ បានរៀបចំ ការហាត់សមជាមួយនឹងស្ថានភាពបន្ទាន់ចំនួន ២ ទាក់ទងនឹងការឆ្លងមេរោគ ផ្លូវដង្ហើមដែលបណ្តាលមកពីវីរុស Covid -19 ។ រូបថត៖ ឌិញហាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នៅចំពោះមុខការរីករាលដាលនៃជំងឺរាតត្បាតនេះ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្តភូអៀន (Phu Yen) បានវាស់សីតុណ្ហាភាពរាងកាយសម្រាប់ អ្នកដំណើរ ទាំងអស់ដែលមកដល់និងចេញដំណើរនៅអាកាសយានដ្ឋានទុយហ័រ (Tuy Hoa)។ រូបថត៖ ស្វឹនទ្រាវ- ទីភ្នាក់ងារសារព័ត៌មានវៀតណាម


N
នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២០ ខេត្តឡាងសើន(Lang Son) បានរៀបចំក្រុមការងារមួយ សំដៅត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៃការត្រៀមរៀបចំទទួលភ្ញៀវនិង វិធានការដាក់ នៅកន្លែងដាច់ដោយឡែកសម្រាប់ពលរដ្ឋវៀតណាមដែលត្រឡប់មកពីប្រទេសចិននិងអនាម័យការបង្ការការរីករាលដាលនៅតាមសាលារៀននានានៅស្រុកវ៉ានឡាង (Van Lang)ស្រុក កាវឡុក (Cao Loc)និងទីក្រុង ឡាងសើន (Lang Son)។ រហូតមកដល់ពេលនេះគេមិនទាន់រកឃើញករណីណាមួយនៃការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពីវីរុស COVID-19 នៅខេត្ត ឡាងសើន(Lang Son) ទេ។ រូបថត៖ថៃធួន- ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ថ្នាក់ដឹកនាំទីក្រុងហាយយឿង (Hai Duong) បានត្រួតពិនិត្យការការពារការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី (COVID-19) នៅសាលាបឋមសិក្សា ង្វៀង ឡឿងបាំង (Nguyen Luong Bang) ទីក្រុង ហាយយឿង (Hai Duong) ។ រូបថត៖ ទីភ្នាក់ងារ សារព័ត៌មានវៀតណាមផ្សព្វផ្សាយ


មន្ដ្រីចត្តាឡីស័កនៅច្រកទ្វារព្រំដែនអន្តរជាតិ ហ៊ឹវងី (Huu Nghi) កំពុងវាស់ស្ទង់សីតុណ្ហភាពរាងកាយរបស់ភ្ញៀវចូលប្រទេសវៀតណាម។
រូបថត៖ ថាយធួន -ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នៅក្នុងបរិបទនៃការផ្ទុះដ៏ស្មុគស្មាញនៃការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី (Covid -19) ដើម្បីពង្រឹងការការពារជំងឺនេះនៅតាមតំបន់ព្រំដែននៃខេត្តកាវបាំង (Cao Bang) ដូចជាស្រុកត្រាលីញ(Tra Linh) ស្រុកហឡាង (Ha Lang) និងស្រុកភុកហ័រ (Phuc Hoa) ...កងទ័ពការពារព្រំដែនខេត្តបានចែកម៉ាស់រាប់ពាន់ដោយឥតគិតថ្លៃដល់ប្រជាជនរស់នៅតំបន់ព្រំដែន។ រូបថត៖ ជូហៀវ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 


អង្គការសុខភាពពិភពលោកបានទទួលស្គាល់និងកោតសរសើរចំពោះសមត្ថភាពរបស់វិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតដើម្បីបំបែកមេរោគ (Covid -19) ថ្មី។ នេះបង្ហាញថាប្រទេសវៀតណាមមានប្រព័ន្ធបន្ទប់ពិសោធន៍ល្អណាស់សម្រាប់ជំងឺឆ្លង។ ការបំបែកនិងការចែករំលែកនូវប្រភេទវីរុសថ្មីគឺមានសារៈសំខាន់ដែលអនុញ្ញាត​ឱ្យអ្នកស្រាវជ្រាវអាចរៀបចំ ត្រួតពិនិត្យនិងធ្វើតេស្តិ៍បណ្តាគំរូ។ គាំទ្រដល់ការបង្កើតកម្មវិធីវាយតម្លៃគុណភាពនៃមន្ទីរពិសោធន៍។

បច្ចុប្បន្នអង្គការសុខភាពពិភពលោក (WHO)បាននិងកំពុងធ្វើការជាមួយបន្ទប់ពិសោធន៍និងដៃគូអន្តរជាតិដើម្បីផ្តល់គំរូជាច្រើនដល់ប្រទេសដទៃទៀតរួមទាំងប្រទេសវៀតណាមនាពេលអនាគតដ៏ខ្លីខាងមុខនេះ”។ ការព្យាបាលសម្រាប់អ្នកជំងឺនិងការបំបែកវីរុសប្រភេទថ្មីនៃវីរុសកូរ៉ូណាបានពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់វៀតណាមក្នុងការការពារនិងព្យាបាលមេរោគ Covid -19។

 

- រហូតដល់ម៉ោង ១៧ ០០ នាថ្ងៃទី ១១ ខែកុម្ភៈ ប្រទេសវៀតណាមមានមនុស្ស ១៤ នាក់ដែលមានភាពវិជ្ជមានចំពោះ Covid -19 ក្នុងនោះមានៈឪពុកនិងកូនប្រុសជនជាតិចិន ០២ នាក់ (០១ នាក់ត្រូវបានសះស្បើយនិងចេញពីមន្ទីរពេទ្យហើយ) ។ ជនជាតិវៀតណាម ០៥ នាក់បានវិលត្រឡប់មកពីវូហាននិងចិន (០១ នាក់បានជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ); ជនជាតិវៀតណាម ០៦ នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺវិជ្ជមាន Covid -19 (មនុស្សម្នាក់ បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យហើយ)។ ជនជាតិអាមេរិចចំនួន ០១ នាក់​បានមកដល់ប្រទេសវៀតណាមដែលកាលពីមុនមានដំណើរឆ្លងកាត់នៅទីក្រុងវូហានប្រទេសចិន។

- ខេត្តដែលមានអ្នក​ជំងឺ​ Covid -19 ៖ ខេត្ត វិញភុក (Vinh Phuc) (១០); ទីក្រុងហូជីមិញ (០៣); ខេត្ត ខាញ់ហា័រ  (Khanh Hoa) (០១); ខេត្តថាញហ័រ (Thanh Hoa) (០១) ។ ចំនួនករណីអវិជ្ជមាន nCoV: ៧៤៥ ករណី។

- អ្នកជំងឺទទួលការព្យាបាលនិង​សះស្បើយនិងចេញពីមន្ទីរពេទ្យចំនួន៖  ៦ នាក់ ។



អត្ថបទនិង​រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top