នាំចេញបន្លែផ្លែឈើបំបែកកំណត់ត្រាថ្មី

នាំចេញបន្លែផ្លែឈើបំបែកកំណត់ត្រាថ្មី

 

នាំ​ចេញ​បន្លែផ្លែ​ឈើ ​បន្ត​ជា​ចំណុច​ភ្លឺ​មួយ​នៅ​ក្នុង​ផ្ទាំង​គំនូរ​នាំចេញ​ទំនិញ​របស់​វៀតណាម​ ព្យាករណ៍​ល្បឿន​កំណើន​បច្ចុប្បន្ន​ នឹង​អាចលើក​​តម្លៃ​នាំចេញ​ទំនិញ​បន្លែផ្លែ​ឈើ​ លើសគោល​ដៅ​ដាក់ចេញ ​គឺ​៥,៥ពាន់លាន​ដូល្លាអាមេរិក​ នៅ​ឆ្នាំ​២០២៣។​

តំបន់​ផលិត​បន្លែ​សុវត្ថិភាព​ វ៉ាន់​ ដឹក​ (Van Duc) ឃុំ​វ៉ាន់​ដឹក​ (Van Duc) ស្រុក​យ៉ាឡឹម​ (Gia Lam) ជា​តំបន់មួយ​ក្នុង​តំបន់​ដាំ​​បន្លែ​ធំបំផុត​ក្រុង​ហាណូយ​ ដោយ​មាន​ផ្ទៃដី​ប្រហែល​​២៥០ហិកតា។ រូបថត៖ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ក្នុង​បរិបទ​វិស័យ​ទំនិញ​សុទ្ធតែ​ជួប​ឧបសគ្គ​ លើ​ទីផ្សារ​នាំចេញ​ដោយ​​តម្រូវ​ការ​សរុប​​លើ​ពិភពលោក​ថយ​ចុះ​ ក៏ប៉ុន្តែក្រុម​​បន្លែ​ផ្លែឈើ​ លើក​ដំបូង​បាននាំមុខ​វិស័យ​កសិកម្ម​ ឆ្លងកាត់​ក្រុមទំនិញ​​ស្នូល​ដូចជា៖ ​អង្ករ​ គ្រាប់​ស្វាយចន្ទី​ កាហ្វេ​ ដំឡូងមី​។ល។​


តាម​សហព័ន្ធសមាគម​បន្លែផ្លែឈើ​វៀតណាម​ ទំនិញ​បន្លែ​ផ្លែឈើ​របស់វៀតណាម​ បាន​នាំចេញ​ចម្បង​ទៅកាន់​ទីផ្សារ​ចិន​ (៣,២ពាន់លាន​ដូល្លាអាមេរិក កើន​១៦៤​,៧%) អាមេរិក (២១២លាន​ដូល្លាអាមេរិក​ ថយ​ចុះ​៣%) កូរេ​ខាងត្បូង​ (១៨៧លាន​ដូល្លាអាមេរិក កើន​៣៥%​) ជប៉ុន​ (១៥១លាន​ដូល្លាអាមេរិក កើន​៧%) ។ល។ ក្នុងនោះ​ផ្លែស្រកា​នាគ​ ខ្នុរ​ ទូរេន​ ឪឡឹក​ ក្រូច​ថ្លុង​ និង​មៀន​ ជា​ប្រភេទ​ផ្លែឈើ​ដែល​មាន​បរិមាណនាំ​ចេញ​ច្រើន​បំផុត​ ដែល​មាន​កម្រិត​កំណើន​ពី​៤០%​ - ២០០%​ បើប្រៀប​នឹង​ឆ្នាំ​មុន​។​

កសិករ​សហករណ៍​ដាំ​ឪឡឹក​ VietGAP ឃុំ​វិញ​ធ្វឹន​តី (Vinh Thuan Tay) ស្រុក​វី​ធ្វី​ (Vi Thuy) ខេត្ត​ហូវ​យ៉ាង​ (Hau Giang) ប្រមូលផល​ឪឡឹក​បម្រើដល់ការ​នាំចេ​ញ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រទេស​ចិន​នៅ​តែ​ជា​អតិថិជន​ធំបំផុត​នៃ​បន្លែផ្លែឈើ​វៀតណាម​ ខណៈ​ពេល​ស្រូប​យក​ជិត​៦៥%​នៃ​តម្លៃ​។ ជាពិសេស​ បន្លែផ្លែឈើ​វៀតណាម​នាំចេញ​នៅទីផ្សារ​នេះ ក្រៅពី​ទូរេន​កំពុងតែពេញនិយម​ ពី​នេះទៅ​ដល់​ចុ​ង​ឆ្នាំ ​នឹង​​មាន​បន្ថែមផ្លែ​​ខ្នុរ​ ផ្លែ​ស្រកា​នាគ​​។ល។ ប្រការ​នេះ​សង្ឃឹមថា​ការ​នាំចេញ​ផ្លែស្រកានាគ​ នឹង​មានភាព​ស្តារឡើង​វិញ​។ ថ្មី​ៗនេះ ផ្លែដូង​ទទួល​បាន​ ទិដ្ឋការ​ ទៅ​កាន់ប្រទេស​អាមេរិក​ រួម​នឹង​ការ​ចរចា​នាំចេញ​តាម​ច្រក​ព្រំដែន​នូវ​ផលិត​ផល​ពី​ផ្លែ​ដូង​ទៅ​កាន់ទីផ្សារ​ចិន​ នៅ​ពេល​ខាងមុខ​ផ្លែដូង​វៀតណាម ​សង្ឃឹម​ថា​នឹង​ឆាប់រហ័ស​ក្លាយ​ជា​មុខ​ទំនិញ​ពាន់លាន​ដូល្លាអាមេរិក​។​


ចំពោះ​ទំនិញ​ទូរេន​ នៅ​១០ខែ​ដើមឆ្នាំ​២០២៣ នាំ​ចេញ​ផ្លែ​ទូរេន​សម្រេច​បាន​១,៨២ពាន់លាន​ដូល្លាអាមេរិក​។ ជាមួយនឹង​ផ្លែ​ទូរេន​ ផ្លែ​ក្រូច​ថ្លុង​ក៏ក្លាយ​ជា​ចំណុច​ភ្លឺ​នៅ​ក្នុង​ផ្ទាំងគំនូរ​នាំចេញ​បន្លែផ្លែ​ឈើ​ ពីព្រោះ​តាម​តួលេខ​ដំបូង​ ពី​សមាគម​បន្លែ​ផ្លែឈើ​វៀតណាម​ នៅ​ឆ្នាំ​២០២៣ ក្រូច​ថ្លុង​បាន​ចុះបញ្ជី​ជា​ប្រភេទ​ផ្លែឈើ​មាន​តម្លៃ​នាំចេញ​មាន​កំណើន​​​ខ្ពស់​។ ក្នុង​៨ខែ​ដើម​ឆ្នាំ​២០២៣ នាំចេញ​ផ្លែ​ក្រូច​ថ្លុង​សម្រេចបាន​២៩,៦លាន​ដូល្លាអាមេរិក​ កើន​១៤៤%​បើប្រៀប​នឹង​ឆ្នាំ​២០២២ កម្រិតកើន​ខ្លាំង​បំផុត​ក្នុង​អំឡុង​៥ឆ្នាំ​កន្លង។​

ខេត្ត​ដាក់ឡាក់ ផ្តោត​សំខាន់​ប្រមូល​កាហ្វេ​ទុំ​ធានាគុណភាព​បម្រើ​ការ​នាំចេញ​។ រូបថត៖ ហ្វាយ​ធូ​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ទន្ទឹមនឹង​​ការខិតខំ​ប្រឹង​ប្រែង​ឆ្លើយ​តប​តម្រូវការ​ល្អ ខាង​ស្តង់ដារ​គុណភាព​ អនុរដ្ឋមន្រ្តី ក្រសួង​កសិកម្ម​ និងអភិវឌ្ឍ​ជនបទ​ ផុង​ ដឹក​តៀន​ (Phung Duc Tien) ឱ្យ​ដឹងថា​​ក្រសួង​នឹង​​បន្ត​ចរចា​បើកទូលាយ​ទីផ្សារ​សម្រាប់បន្លែ​ផ្លែឈើ​វៀតណាម​ នាំចេញ​ទៅ​កាន់​ទីផ្សារ​​មាន​សក្តានុពល​ ពិសេស​គឺទីផ្សារ​ដែ​លមាន​តម្លៃ​ខ្ពស់​។ ដោយ​ឡែក​​ចំពោះ​ប្រទេសចិន​ ​ពិធី​សារ​អំពី​មុខទំនិញ​រួម​មាន​៖ ផ្លែ​ឪឡឹក​ ជា​មុខទំនិញ​នាំចេញ​ប្រពៃណី​បង្វែទៅ​ចុះហត្ថលេខា​ពិធីសារ​ដើម្បី​ធ្វើ​បមាណីយកម្ម​ការកំណត់។ ទូរេន​ត្រជាក់​ ម្ទេស​ រុក្ខជាតិ​ឱសថ​ និងផ្លែឈើ​មាន​ក្លែប​​។ ប្រសិនបើ​ដោះស្រាយ​បាន​ដំណាលគ្នានូវ​បញ្ហា​នាំចេញ​មុខទំនិញ​នេះ ការ​ដោះដូរពាណិជ្ជកម្ម​នឹង​មាន​ភាពងាយស្រួល​ ល្បឿន​កំណើន​នៅមាន​កម្រិត​​ធំ​ជាងនេះទៅទៀត​។​

 

ទន្ទឹមនោះ​ វិស័យ​កសិកម្ម​វៀតណាម​ កំពុង​មមាញឹក​ជំរុញ​ការកសាង​ទម្រង់​រូបភាព​ផលិត​តាម​ស្តង់ដារ​ VietGAP និង GlobalGAP ឆ្លើយ​តប​ពេញលេញ​នៃការកំណត់អំពី​ភូតគាម​អនាម័យ​ពី​ទីផ្សារ​នាំចូល​។ មានតែដូចនេះ វិស័យ​បន្លែផ្លែឈើ​ និង ការ​នាំចេញ​​បន្លែផ្លែ​ឈើ​ ទើប​សម្រេចបាន​ការកើន​ដោយ​ចីរភាព​ រួម​ចំណែក​លើកកម្ពស់​តម្លៃនាំចេញ​នៃ​ទូទាំង​វិស័យ​បន្លែផ្លែឈើ​ នៅពេល​ខាងមុខ​។​

  • ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម​
  • រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
  • បច្ចេកទេស​ កាហ្វ្រិក​៖ ត្រាង​ញុង ប្រែសម្រួល៖ រីកើង​

Top