នាំចេញបន្លែផ្លែឈើ បន្តជាចំណុចភ្លឺមួយនៅក្នុងផ្ទាំងគំនូរនាំចេញទំនិញរបស់វៀតណាម ព្យាករណ៍ល្បឿនកំណើនបច្ចុប្បន្ន នឹងអាចលើកតម្លៃនាំចេញទំនិញបន្លែផ្លែឈើ លើសគោលដៅដាក់ចេញ គឺ៥,៥ពាន់លានដូល្លាអាមេរិក នៅឆ្នាំ២០២៣។
នាំចេញបន្លែផ្លែឈើ បន្តជាចំណុចភ្លឺមួយនៅក្នុងផ្ទាំងគំនូរនាំចេញទំនិញរបស់វៀតណាម ព្យាករណ៍ល្បឿនកំណើនបច្ចុប្បន្ន នឹងអាចលើកតម្លៃនាំចេញទំនិញបន្លែផ្លែឈើ លើសគោលដៅដាក់ចេញ គឺ៥,៥ពាន់លានដូល្លាអាមេរិក នៅឆ្នាំ២០២៣។
តំបន់ផលិតបន្លែសុវត្ថិភាព វ៉ាន់ ដឹក (Van Duc) ឃុំវ៉ាន់ដឹក (Van Duc) ស្រុកយ៉ាឡឹម (Gia Lam) ជាតំបន់មួយក្នុងតំបន់ដាំបន្លែធំបំផុតក្រុងហាណូយ ដោយមានផ្ទៃដីប្រហែល២៥០ហិកតា។ រូបថត៖ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងបរិបទវិស័យទំនិញសុទ្ធតែជួបឧបសគ្គ លើទីផ្សារនាំចេញដោយតម្រូវការសរុបលើពិភពលោកថយចុះ ក៏ប៉ុន្តែក្រុមបន្លែផ្លែឈើ លើកដំបូងបាននាំមុខវិស័យកសិកម្ម ឆ្លងកាត់ក្រុមទំនិញស្នូលដូចជា៖ អង្ករ គ្រាប់ស្វាយចន្ទី កាហ្វេ ដំឡូងមី។ល។
តាមសហព័ន្ធសមាគមបន្លែផ្លែឈើវៀតណាម ទំនិញបន្លែផ្លែឈើរបស់វៀតណាម បាននាំចេញចម្បងទៅកាន់ទីផ្សារចិន (៣,២ពាន់លានដូល្លាអាមេរិក កើន១៦៤,៧%) អាមេរិក (២១២លានដូល្លាអាមេរិក ថយចុះ៣%) កូរេខាងត្បូង (១៨៧លានដូល្លាអាមេរិក កើន៣៥%) ជប៉ុន (១៥១លានដូល្លាអាមេរិក កើន៧%) ។ល។ ក្នុងនោះផ្លែស្រកានាគ ខ្នុរ ទូរេន ឪឡឹក ក្រូចថ្លុង និងមៀន ជាប្រភេទផ្លែឈើដែលមានបរិមាណនាំចេញច្រើនបំផុត ដែលមានកម្រិតកំណើនពី៤០% - ២០០% បើប្រៀបនឹងឆ្នាំមុន។
កសិករសហករណ៍ដាំឪឡឹក VietGAP ឃុំវិញធ្វឹនតី (Vinh Thuan Tay) ស្រុកវីធ្វី (Vi Thuy) ខេត្តហូវយ៉ាង (Hau Giang) ប្រមូលផលឪឡឹកបម្រើដល់ការនាំចេញ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រទេសចិននៅតែជាអតិថិជនធំបំផុតនៃបន្លែផ្លែឈើវៀតណាម ខណៈពេលស្រូបយកជិត៦៥%នៃតម្លៃ។ ជាពិសេស បន្លែផ្លែឈើវៀតណាមនាំចេញនៅទីផ្សារនេះ ក្រៅពីទូរេនកំពុងតែពេញនិយម ពីនេះទៅដល់ចុងឆ្នាំ នឹងមានបន្ថែមផ្លែខ្នុរ ផ្លែស្រកានាគ។ល។ ប្រការនេះសង្ឃឹមថាការនាំចេញផ្លែស្រកានាគ នឹងមានភាពស្តារឡើងវិញ។ ថ្មីៗនេះ ផ្លែដូងទទួលបាន “ទិដ្ឋការ” ទៅកាន់ប្រទេសអាមេរិក រួមនឹងការចរចានាំចេញតាមច្រកព្រំដែននូវផលិតផលពីផ្លែដូងទៅកាន់ទីផ្សារចិន នៅពេលខាងមុខផ្លែដូងវៀតណាម សង្ឃឹមថានឹងឆាប់រហ័សក្លាយជាមុខទំនិញពាន់លានដូល្លាអាមេរិក។
ចំពោះទំនិញទូរេន នៅ១០ខែដើមឆ្នាំ២០២៣ នាំចេញផ្លែទូរេនសម្រេចបាន១,៨២ពាន់លានដូល្លាអាមេរិក។ ជាមួយនឹងផ្លែទូរេន ផ្លែក្រូចថ្លុងក៏ក្លាយជាចំណុចភ្លឺនៅក្នុងផ្ទាំងគំនូរនាំចេញបន្លែផ្លែឈើ ពីព្រោះតាមតួលេខដំបូង ពីសមាគមបន្លែផ្លែឈើវៀតណាម នៅឆ្នាំ២០២៣ ក្រូចថ្លុងបានចុះបញ្ជីជាប្រភេទផ្លែឈើមានតម្លៃនាំចេញមានកំណើនខ្ពស់។ ក្នុង៨ខែដើមឆ្នាំ២០២៣ នាំចេញផ្លែក្រូចថ្លុងសម្រេចបាន២៩,៦លានដូល្លាអាមេរិក កើន១៤៤%បើប្រៀបនឹងឆ្នាំ២០២២ កម្រិតកើនខ្លាំងបំផុតក្នុងអំឡុង៥ឆ្នាំកន្លង។
ខេត្តដាក់ឡាក់ ផ្តោតសំខាន់ប្រមូលកាហ្វេទុំធានាគុណភាពបម្រើការនាំចេញ។ រូបថត៖ ហ្វាយធូ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទន្ទឹមនឹងការខិតខំប្រឹងប្រែងឆ្លើយតបតម្រូវការល្អ ខាងស្តង់ដារគុណភាព អនុរដ្ឋមន្រ្តី ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ផុង ដឹកតៀន (Phung Duc Tien) ឱ្យដឹងថាក្រសួងនឹងបន្តចរចាបើកទូលាយទីផ្សារសម្រាប់បន្លែផ្លែឈើវៀតណាម នាំចេញទៅកាន់ទីផ្សារមានសក្តានុពល ពិសេសគឺទីផ្សារដែលមានតម្លៃខ្ពស់។ ដោយឡែកចំពោះប្រទេសចិន ពិធីសារអំពីមុខទំនិញរួមមាន៖ ផ្លែឪឡឹក ជាមុខទំនិញនាំចេញប្រពៃណីបង្វែទៅចុះហត្ថលេខាពិធីសារដើម្បីធ្វើបមាណីយកម្មការកំណត់។ ទូរេនត្រជាក់ ម្ទេស រុក្ខជាតិឱសថ និងផ្លែឈើមានក្លែប។ ប្រសិនបើដោះស្រាយបានដំណាលគ្នានូវបញ្ហានាំចេញមុខទំនិញនេះ ការដោះដូរពាណិជ្ជកម្មនឹងមានភាពងាយស្រួល ល្បឿនកំណើននៅមានកម្រិតធំជាងនេះទៅទៀត។
ទន្ទឹមនោះ វិស័យកសិកម្មវៀតណាម កំពុងមមាញឹកជំរុញការកសាងទម្រង់រូបភាពផលិតតាមស្តង់ដារ VietGAP និង GlobalGAP ឆ្លើយតបពេញលេញនៃការកំណត់អំពីភូតគាមអនាម័យពីទីផ្សារនាំចូល។ មានតែដូចនេះ វិស័យបន្លែផ្លែឈើ និង ការនាំចេញបន្លែផ្លែឈើ ទើបសម្រេចបានការកើនដោយចីរភាព រួមចំណែកលើកកម្ពស់តម្លៃនាំចេញនៃទូទាំងវិស័យបន្លែផ្លែឈើ នៅពេលខាងមុខ។
- ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម
- រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
- បច្ចេកទេស កាហ្វ្រិក៖ ត្រាងញុង ប្រែសម្រួល៖ រីកើង