នាំចេញបន្លែផ្លែឈើបំបែកកំណត់ត្រាថ្មី
នាំចេញបន្លែផ្លែឈើ បន្តជាចំណុចភ្លឺមួយនៅក្នុងផ្ទាំងគំនូរនាំចេញទំនិញរបស់វៀតណាម ព្យាករណ៍ល្បឿនកំណើនបច្ចុប្បន្ន នឹងអាចលើកតម្លៃនាំចេញទំនិញបន្លែផ្លែឈើ លើសគោលដៅដាក់ចេញ គឺ៥,៥ពាន់លានដូល្លាអាមេរិក នៅឆ្នាំ២០២៣។
ក្នុងបរិបទវិស័យទំនិញសុទ្ធតែជួបឧបសគ្គ លើទីផ្សារនាំចេញដោយតម្រូវការសរុបលើពិភពលោកថយចុះ ក៏ប៉ុន្តែក្រុមបន្លែផ្លែឈើ លើកដំបូងបាននាំមុខវិស័យកសិកម្ម ឆ្លងកាត់ក្រុមទំនិញស្នូលដូចជា៖ អង្ករ គ្រាប់ស្វាយចន្ទី កាហ្វេ ដំឡូងមី។ល។
តាមសហព័ន្ធសមាគមបន្លែផ្លែឈើវៀតណាម ទំនិញបន្លែផ្លែឈើរបស់វៀតណាម បាននាំចេញចម្បងទៅកាន់ទីផ្សារចិន (៣,២ពាន់លានដូល្លាអាមេរិក កើន១៦៤,៧%) អាមេរិក (២១២លានដូល្លាអាមេរិក ថយចុះ៣%) កូរេខាងត្បូង (១៨៧លានដូល្លាអាមេរិក កើន៣៥%) ជប៉ុន (១៥១លានដូល្លាអាមេរិក កើន៧%) ។ល។ ក្នុងនោះផ្លែស្រកានាគ ខ្នុរ ទូរេន ឪឡឹក ក្រូចថ្លុង និងមៀន ជាប្រភេទផ្លែឈើដែលមានបរិមាណនាំចេញច្រើនបំផុត ដែលមានកម្រិតកំណើនពី៤០% - ២០០% បើប្រៀបនឹងឆ្នាំមុន។
ប្រទេសចិននៅតែជាអតិថិជនធំបំផុតនៃបន្លែផ្លែឈើវៀតណាម ខណៈពេលស្រូបយកជិត៦៥%នៃតម្លៃ។ ជាពិសេស បន្លែផ្លែឈើវៀតណាមនាំចេញនៅទីផ្សារនេះ ក្រៅពីទូរេនកំពុងតែពេញនិយម ពីនេះទៅដល់ចុងឆ្នាំ នឹងមានបន្ថែមផ្លែខ្នុរ ផ្លែស្រកានាគ។ល។ ប្រការនេះសង្ឃឹមថាការនាំចេញផ្លែស្រកានាគ នឹងមានភាពស្តារឡើងវិញ។ ថ្មីៗនេះ ផ្លែដូងទទួលបាន “ទិដ្ឋការ” ទៅកាន់ប្រទេសអាមេរិក រួមនឹងការចរចានាំចេញតាមច្រកព្រំដែននូវផលិតផលពីផ្លែដូងទៅកាន់ទីផ្សារចិន នៅពេលខាងមុខផ្លែដូងវៀតណាម សង្ឃឹមថានឹងឆាប់រហ័សក្លាយជាមុខទំនិញពាន់លានដូល្លាអាមេរិក។
ចំពោះទំនិញទូរេន នៅ១០ខែដើមឆ្នាំ២០២៣ នាំចេញផ្លែទូរេនសម្រេចបាន១,៨២ពាន់លានដូល្លាអាមេរិក។ ជាមួយនឹងផ្លែទូរេន ផ្លែក្រូចថ្លុងក៏ក្លាយជាចំណុចភ្លឺនៅក្នុងផ្ទាំងគំនូរនាំចេញបន្លែផ្លែឈើ ពីព្រោះតាមតួលេខដំបូង ពីសមាគមបន្លែផ្លែឈើវៀតណាម នៅឆ្នាំ២០២៣ ក្រូចថ្លុងបានចុះបញ្ជីជាប្រភេទផ្លែឈើមានតម្លៃនាំចេញមានកំណើនខ្ពស់។ ក្នុង៨ខែដើមឆ្នាំ២០២៣ នាំចេញផ្លែក្រូចថ្លុងសម្រេចបាន២៩,៦លានដូល្លាអាមេរិក កើន១៤៤%បើប្រៀបនឹងឆ្នាំ២០២២ កម្រិតកើនខ្លាំងបំផុតក្នុងអំឡុង៥ឆ្នាំកន្លង។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងឆ្លើយតបតម្រូវការល្អ ខាងស្តង់ដារគុណភាព អនុរដ្ឋមន្រ្តី ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ផុង ដឹកតៀន (Phung Duc Tien) ឱ្យដឹងថាក្រសួងនឹងបន្តចរចាបើកទូលាយទីផ្សារសម្រាប់បន្លែផ្លែឈើវៀតណាម នាំចេញទៅកាន់ទីផ្សារមានសក្តានុពល ពិសេសគឺទីផ្សារដែលមានតម្លៃខ្ពស់។ ដោយឡែកចំពោះប្រទេសចិន ពិធីសារអំពីមុខទំនិញរួមមាន៖ ផ្លែឪឡឹក ជាមុខទំនិញនាំចេញប្រពៃណីបង្វែទៅចុះហត្ថលេខាពិធីសារដើម្បីធ្វើបមាណីយកម្មការកំណត់។ ទូរេនត្រជាក់ ម្ទេស រុក្ខជាតិឱសថ និងផ្លែឈើមានក្លែប។ ប្រសិនបើដោះស្រាយបានដំណាលគ្នានូវបញ្ហានាំចេញមុខទំនិញនេះ ការដោះដូរពាណិជ្ជកម្មនឹងមានភាពងាយស្រួល ល្បឿនកំណើននៅមានកម្រិតធំជាងនេះទៅទៀត។
ទន្ទឹមនោះ វិស័យកសិកម្មវៀតណាម កំពុងមមាញឹកជំរុញការកសាងទម្រង់រូបភាពផលិតតាមស្តង់ដារ VietGAP និង GlobalGAP ឆ្លើយតបពេញលេញនៃការកំណត់អំពីភូតគាមអនាម័យពីទីផ្សារនាំចូល។ មានតែដូចនេះ វិស័យបន្លែផ្លែឈើ និង ការនាំចេញបន្លែផ្លែឈើ ទើបសម្រេចបានការកើនដោយចីរភាព រួមចំណែកលើកកម្ពស់តម្លៃនាំចេញនៃទូទាំងវិស័យបន្លែផ្លែឈើ នៅពេលខាងមុខ។
- ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម
- រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
- បច្ចេកទេស កាហ្វ្រិក៖ ត្រាងញុង ប្រែសម្រួល៖ រីកើង