ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ផាម​ មិញ​ជីញ (Pham Minh Chinh) នៅប្រទេសអូស្ត្រាលីកាលពីខែមីនា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albaneseភាគីទាំងពីរបានប្រកាសអំពីការបង្កើនទំនាក់ទំនងទ្វេភាគីជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ពិធីបាញ់កាំភ្លើង​ធំស្វាគមន៍លោកនាយករដ្ឋមន្ត្រី ផាម​ មិញ​ជីញ (Pham Minh Chinh) និងភរិយា អញ្ជើញ​បំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសអូស្ត្រាលី។ រូបថត៖ VNA

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៣ និងធ្វើឱ្យប្រសើរឡើងកាន់ភាពជាដៃគូយុទ្ធសាស្ត្រក្នុង ២០១៨ ទំនាក់ទំនងនៃប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងរឹងមាំ ទូលំទូលាយ និងជាយុទ្ធសាស្ត្រលើគ្រប់វិស័យ។

ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ វៀតណាមបានក្លាយខ្លួនទៅជាសេដ្ឋកិច្ចដ៏ស្វាហាប់នៅអាស៊ាន​ដែល​មានទីផ្សាររីកលូតលាស់យ៉ាងឆាប់រហ័ស និងកម្លាំងពលកម្មប្រកួតប្រជែង។ ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១៣,៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៣ អូស្ត្រាលីក្លាយជាដៃគូពាណិជ្ជកម្មធំទី ១០ របស់វៀតណាម ខណៈពេលវៀតណាមជាដៃគូពាណិជ្ជកម្មធំទី ៧ របស់អូស្ត្រាលី។

ទំនាក់ទំនងវិនិយោគរវាងប្រទេសទាំងពីរក៏រីកចម្រើន និងមានសក្ដានុពលច្រើន ដោយមានគម្រោងវិនិយោគរបស់អូស្ត្រាលីនៅ វៀតណាមជិត ៦០០គម្រោង ដើមទុនវិនិយោគសរុបកើនដល់ជាង ២ ពាន់លានដុល្លា ហើយការវិនិយោគរបស់វៀតណាមនៅអូស្ត្រាលីសម្រេច​បាន ៦០០ លានដុល្លារអាមេរិក។ អូស្ត្រាលីតែងតែជាដៃគូមួយ​ក្នុងចំណោមបណ្តា​ដៃគូផ្តល់ជំនួយដោយ​ឥតសំណងដ៏ធំបំផុតមួយសម្រាប់វៀតណាម ដែល​មាន​ដើមទុន ODA ឈានដល់ ៩២,៨ លាន AUD ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២០២២ - ២០២៣ ។ ក្រៅពីនេះ ការជួប​ប្រាស្រ័យ​រវាងប្រជាជន និងប្រជាជនក៏ដើរតួយ៉ាងសំខាន់ក្នុងការរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ សហគមន៍ជនជាតិវៀតណាមនៅប្រទេសអូស្ត្រាលីបច្ចុប្បន្នមានប្រហែល ៣៥ម៉ឺននាក់ រួមចំណែកយ៉ាងវិជ្ជមានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅប្រទេសសាមី និងក្លាយជាស្ពានដ៏សំខាន់ រួមចំណែកបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកអំពីវប្បធម៌និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។


ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អូស្ត្រាលីជាគោលដៅមួយពេញនិយមបំផុតសម្រាប់និស្សិតវៀតណាម ដែលមាននិស្សិត និងអ្នកស្រាវជ្រាវវៀតណាមជាង​ ៣២.០០០ នាក់នៅអូស្ត្រាលី។ ប្រទេសទាំងពីរក៏បានចែករំលែក និងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសគឺកិច្ចសហប្រតិបត្តិការអាស៊ាន និងអនុតំបន់មេគង្គ។

យោងតាមសេចក្តីថ្លែងការណ៍រួម មានទិសដៅសហប្រតិបត្តិការសំខាន់ៗ ចំនួន ៦ នាពេលខាងមុខរវាងប្រទេសទាំងពីរ រួមទាំងបណ្តាវិស័យនៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងពិភពលោកផងដែរ។ ភាពលេចធ្លោបំផុតគឺស្មារតីនៃកិច្ចសហប្រតិបត្តិកា ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរ​បៃតង។ នេះ​អាច​ចាត់​ទុកគឺ​មួយ​ក្នុង​ចំណោម​បណ្តាអាទិភាព​បំផុត និង​ជា​កម្លាំង​ដែល​មាន​អត្ថន័យ​យុទ្ធសាស្ត្រ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ។ លើសពីនេះ លើវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មការពារជាតិ សន្តិសុខផ្លូវ និងការចែករំលែកព័ត៌មាន និងការស៊ើបការណ៍។

លោកនាយករដ្ឋមន្ត្រី ផាម​ មិញ​ជីញ (Pham Minh Chinh) ស្វែងយល់នូវបច្ចេកវិទ្យាអនុវត្តដែល​ស្រាវ​ជ្រាវ និងអភិវឌ្ឍន៍ដោយ CSIRO។ រូបថត៖ VNA
 
 

ភាគីទាំងពីរបន្តអំពាវនាវឱ្យមានការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ស្តីពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) ឆ្នាំ២០២២ ហើយក្រមប្រតិបត្តិណាមួយនៅសមុទ្រខាងកើតត្រូវតែមានខ្លឹមសារប្រកបដោយជាក់​លាក់ ប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២ ក៏ដូចជាមិនប៉ះពាល់ដល់សិទ្ធិរបស់ប្រទេសដទៃ តាមច្បាប់អន្តរជាតិ។

លទ្ធផលនេះក៏ជាជំហានជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី ១៣ របស់វៀតណាម ក្នុង​នោះ​មាន​ការដែលបន្តជំរុញ និងពង្រឹងទំនាក់ទំនងជាមួយដៃគូ ជាពិសេសគឺដៃគូ​យុទ្ធសាស្ត្រ ដៃគូ​គ្រប់​ជ្រុង​ជ្រោយ ដៃគូ​សំខាន់និងមិត្តប្រពៃណី សំដៅអនុវត្តជាក់ស្តែងនូវការអភិវឌ្ឍន៍ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាព លើកកម្ពស់ឋានៈ កិត្យានុភាពរបស់ប្រទេស និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។/.

អត្ថបទ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​\កាសែតរូបភាពវៀតណាម

រូបថត៖ VNA ប្រែសម្រួលដោយង្វៀន​យ៉ាង


Top