កម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍចីរភាពទំនាក់ទំនងវៀតណាម - ចិន

កម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍចីរភាពទំនាក់ទំនងវៀតណាម - ចិន

ក្នុង​រយេល៧៤​ឆ្នាំ​កន្លង (ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​១៩៥០ - ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤) ទំនាក់ទំនង​វៀតណាម​ - ចិន ជួន​ខ្ពស់​ជួន​ទាប” ប៉ុន្តែ​មិត្តភាព​ កិច្ចសហប្រតិបត្តិការ​នៅតែ​ជា​ខ្សែទឹក​មេ​។ ចំណង​មិត្តភាព​ ដែលថ្នាក់ដឹកនាំ​គ្រប់​​ជំនាន់​ទាំងពីរ​ប្រទេស​ខិត​ខំបំពេញ​​ បាន​ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​រួម​ដ៏កម្រ​នៃប្រជាជាតិ​​ទាំងពីរ​ ​រួម​ចំណែក​រក្សា​និន្នាការ​អភិវឌ្ឍ​ ស្ថេរភាព​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី​វៀតណាម​ - ចិន នាំមក​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជា​ជន​នៃប្រទេសទាំងពីរ​។​

ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ថ្មី​ ក្នុង​ទំនាក់ទំនង​វៀតណាម​ និង ចិន​

ដំណើរ​បំពេញទស្សនកិច្ច​ជាផ្លូវរដ្ឋមកកាន់ប្រទេស​វៀតណាម​ របស់​លោក​អគ្គលេខាធិការ​បក្ស ​ប្រធានរដ្ឋ​ចិន​ Xi Jinping និង​លោក​ជំទាវ​ក្នុងពេលកន្លង ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​ចំពោះ​វៀតណាម​ និង​ចិន។ តាម​រយៈ​នោះ ភាគីទាំងពីរ​​បង្កើន​មនោសញ្ចេតនា​ ទំនុក​ចិត្ត​នយោបាយ​ យល់ដឹង​គ្នា​ទៅ​វិញ​ទៅ​មក  ចូល​រួម​សកម្ម​ក្នុង​ការងារ​ពង្រីក​សាមគ្គីភាព​ មិត្តភាព​ប្រពៃណី​វៀតណាម​ - ចិន ​ឱ្យកាន់តែ​ប្រសើរ​ និងខ្លាំង​ក្លា​បន្ថែម​ទៀត​ ទំនាក់ទំនង​ដៃគូសហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​វៀតណាម​ - ចិន​។​

លោក​អគ្គលេខាធិការបក្ស ង្វៀន ​ភូត្រុង​​ (Nguyen Phu Trong) និងលោក​អគ្គលេខាធិការបក្ស ​ប្រធាន​រដ្ឋ​ចិន​ Xi Jinping ​ថតរូបរួម។ ​រូបថត៖ ទ្រី​យុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ក្នុង​ដំណើរ​បំពេញទស្សនកិច្ច​លើកនេះ លោកអគ្គលេខាធិការ​បក្ស​ ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) ​និងលោក​អគ្គលេខាធិការបក្ស​ ​ប្រធាន​រដ្ឋចិន Xi Jinping ឯកភាពវាយ​តម្លៃថា​ បន្ទាប់ពី​ ១៥ ឆ្នាំ ចាប់តាំងពីឆ្នាំដែលប្រទេសទាំង​ពីរ​ បង្កើត​ទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​ នៅ​ឆ្នាំ​២០០៨ រហូត​ដល់បច្ចុប្បន្ន​ជាមួយ​ទិសស្លោក​ថា​ អ្នក​ជិត​ខាង​​​មិត្តភាព​ សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ ស្ថេរភាព​យូរ​អង្វែង​ ឆ្ពោះទៅអនាគត ដោយ​ស្មារតី​ ​អ្នកជិត​ខាងល្អ​ មិត្តល្អ សមមិត្ត​ល្អ ​ដៃគូល្អ សហប្រតិបត្តិការ​លើគ្រប់វិស័យ​ សម្រេច​បាន​ដំណើរ​សកម្ម និងគ្រប់​ជ្រុង​ជ្រោយ​ជា​ច្រើន​។​ ទំនាក់ទំនង​បក្សទាំងពីរ ប្រទេសទាំង​ពីរ​ បើកទូលាយ​និង​ស៊ី​ជម្រៅ​មិន​ឈប់​ឈរ​។​ ការ​អភិវឌ្ឍពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​កាន់តែ​ជាក់ស្តែង​ រឹង​មាំ និង​គ្រប់​ជ្រុង​ជ្រោយ​លើគ្រប់​​វិស័យ​ទាំង​អស់​។​ ក្នុងនោះ​ ទំនាក់ទំនង​នយោបាយ​រីក​ចម្រើន​ខ្លាំង​ក្លា​ ពិភាក្សា​កំពូល​និង​គ្រប់​ជាន់ថ្នាក់បាន​បង្កើន​ឡើង។​

អំពីកិច្ច​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគ​ ​២០ ឆ្នាំ​បន្តបន្ទាប់ ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​របស់​វៀតណាម​​។ បច្ចុប្បន្ននៅក្នុង​អាស៊ាន​ វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​របស់​ចិន​​​  ហើយជាដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់ទី ​៤ របស់​ចិន ​នៅលើ​ពិភពលោក​ (ក្រោយ​អាមេរិក ជប៉ុន និង កូរេខាងត្បូង​)។ តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​កើន​ឡើង ​៩ ដង​ ពី​កម្រិត​ ២០ ពាន់លាន​ដូល្លាអាមេរិកនៅ​ឆ្នាំ​២០០៨ ឡើង​ដល់​ជិត​ ១៨០ ​ពាន់លាន​ដូល្លាអាមេរិក​នៅ​ឆ្នាំ​២០២២។ ឆ្លងកាត់​រយៈពេល ១៥ ឆ្នាំ ការ​វិនិយោគ​របស់ចិន​ចូល​មកប្រទេសវៀតណាម​ កើន​ឡើង​ជាង​១០ដង​ ពី​កម្រិត​កើនឡើង​២ពាន់លាន​ដូល្លាអាមេរិក​ នៅ​ឆ្នាំ២០០៨  ឡើង​ដល់​២៥​ពាន់លាន​ដូល្លាអាមេរិក​នាបច្ចុប្បន្ន​។​ ចំពោះឆ្នាំ​២០២៣​ ចិន​ឈាន​ឡើង​លំដាប់ទី ៤​ ​ក្នុង​ចំណោម​ប្រទេស និង​តំបន់​ ដែល​បាន​វិនិយោគ​ចូ​លប្រទេសវៀតណាម​។​

លោក​អគ្គលេខាធិការ​បក្ស ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) និងលោក​អគ្គលេខាធិការ​បក្ស ​​ប្រធាន​រដ្ឋ​ចិន​ Xi Jinping និង​ភរិយារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ​ Xi Jinping  ថតអនុស្សារីយ៍ជាមួយ​នឹង​គណៈ​ប្រតិភូ​បញ្ញវន្ត​មិត្ត​ភាព ​និង ​​យុវវ័យ​វៀតណាម ​- ​ចិន​។ រូបថត៖ ទ្រីយុង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រទេសទាំងពីរ​ចេញ​សេចក្តី​ប្រកាស​រួម ក្នុងនោះ​ដាក់ចេញ​ទិសដៅ​លម្អិត​ គ្រប់​ជ្រុង​ជ្រោយ​ ចុះហត្ថលេខា​លើ​ឯកសារ​ព្រមព្រៀង​សហប្រតិបត្តិការ​ចំនួន​៣៦ ច្បាប់ នៅលើ​វិស័យ​ជាច្រើន​ ចាប់តាំងពី​សហប្រតិបត្តិការ​បណ្ដាញ​បក្ស សន្តិសុខ​ ការ​ពារជាតិ​ សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ និង​មូលដ្ឋាន យុត្តិធម៌​ តភ្ជាប់​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគ​ សេដ្ឋកិច្ច​ឌីជីថល​ អភិវឌ្ឍបៃតង​ នាំចេញ​នាំចូល​កសិផល​ ជល​ផល​ សហប្រតិបត្តិការ​លើ​សមុទ្រ​។ល។​

លោក​អគ្គលេខាធិការ​បក្ស ង្វៀន​ ភូត្រុង​ (Nguyen Phu Trong) អញ្ជើញលោក​​អគ្គលេខាធិការ​បក្ស ​​ប្រធាន​រដ្ឋ​ចិន​ Xi Jinping ពិសា​តែ​។ រូបថត៖ ទ្រីយុង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ក្នុង​ក្រប​ខណ្ឌ​នៃដំណើរបំពេញទស្សនកិច្ច​ លោកស្រី​ ង៉ោ​ ធី​មឹន​ (Ngo Thi Man) ភរិយា​លោក​អគ្គលេខាធិការ​បក្ស​ ង្វៀន​ភូត្រុង​ (Nguyen Phu Trong) និង លោកស្រី​ ផាន​ ធី​ថាញ​តឹម​ (Phan Thi Thanh Tam) ភរិយាលោក​​ប្រធាន​រដ្ឋ​ វ៉ វ៉ាន់ថឿង​ (Vo Van Thuong) រួម​នឹង​សាស្រ្តាចារ្យ​ Peng Liyuan ភរិយាលោក​​អគ្គលេខាធិការបក្ស​ ប្រធាន​រដ្ឋ​ចិន Xi Jinping ​បាន​អញ្ជើញទៅ​ទស្សនា​សារមន្ទីរ​នារី​វៀតណាម​ និង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​សកលវិទ្យាល័យ​ជាតិ​ហាណូយ​។
លោក​នាយក​រដ្ឋមន្រ្តី​ ផាម​ មិញ​ចិញ​ (Pham Minh Chinh) និង​លោក​អគ្គលេខាធិការ​បក្ស ​ប្រធាន​រដ្ឋ​ចិន​ Xi Jinping​ ទស្សនា​រូបភាព​លេចធ្លោអំពី​ទំនាក់ទំនងនៃ​ប្រទេសទាំងពីរ​។ រូបថត៖ យឿង​យ៉ាង​/ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

ចូល​រួម​ប្រាស្រ័​យ​នឹង​ប្រជាជន​ សហប្រតិបត្តិការ​រវាង​មូលដ្ឋានទាំងឡាយ​ ​ប្រព្រឹត្តទៅយ៉ាង​ផុសផុល​ សម្រេចបានសមិទ្ធផល​ជាក់ស្តែង​។ គូភាគី​កសាង​ផ្លូវព្រំដែន​គោក​វៀតណាម​ - ចិន​ប្រកប​ដោយ​សន្តិភាព មិត្តភាព​ និង សហប្រតិបត្តិការ​ ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ - សង្គម​ នៅ​តាម​មូលដ្ឋាន​ព្រំដែន​នៃប្រទេសទាំង​ពីរ​។ គូភាគី​ក៏បន្ត​ខិតខំ​ប្រឹង​ប្រែង​រក្សា​ចរចា​ បង្កើន​សហប្រតិបត្តិការ​ដើម្បី​ភាគី​​ពាក់ព័ន្ធ​គ្រប់គ្រង​ជម្លោះ​ គ្រប់គ្រង​ភាព​ខុសប្លែក​ សមស្របនឹង​បទប្បញ្ញតិ​​នៃ​ច្បាប់អន្តរជាតិ​ ចូលរួម​ធានា​សន្តិភាព​ ស្ថេរភាព​នៅ​លើ​សមុទ្រ​ខាងកើត ​និង​តំបន់​។

 


ដំណើរ​បំពេញ​ទស្សនកិច្ច​ថ្នាក់ជាតិ​មកកាន់ប្រទេសវៀតណាម ​របស់​លោក​អគ្គលេខាធិការបក្ស​ ​ប្រធានរដ្ឋ​ចិន Xi Jinping សឱ្យ​ឃើញ​ថា​ វៀតណាម​ចាត់ទុក​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ចិន​ ជា​អាទិភាព​លំដាប់​ជួរ​មុខ​ និង​ជា​ជម្រើស​យុទ្ធសាស្រ្ត​  គាំទ្រ​ប្រទេស​ចិនសង្គមនិយម​រីក​ចម្រើន​​ខ្លាំង​ក្លា​ ចូល​រួម​មួយ​ថ្ងៃកាន់តែ​មានសារៈ​សំខាន់ជាង​ ក្នុងបុព្វហេតុ​សន្តិភាព​ និងការ​ជឿន​លឿន​នៃ​មនុស្សជាតិ​។ ទន្ទឹមនោះ​ អះអាង​មាគ៌ា​ការទូត​ឯកភាព​នៃ​បក្ស រដ្ឋ​វៀតណាម​ គឺ​ឯករាជ្យ​ ម្ចាស់ការ សន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការ​ និង​អភិវឌ្ឍ​ ពិពិធកម្ម ពហុភាគីទំនាក់ទំនង​ការ​ទូត​។​ ប្រមូល​ផ្តុំ​ប្រភព​កម្លាំង​ខាងក្រៅ ​ដើម្បី​អភិវឌ្ឍ លើកកម្ពស់កិត្យានុភាព ប្រជា​ប្រិយភាព​​នៃប្រទេសជាតិ​៕​

តាំងពិព័រណ៍​រូបភាពពី​ទំនាក់ទំនង​ប្រទេសទាំងពីរ​វៀតណាម​ - ចិន

លោក​ប្រធានរដ្ឋ​ ហូ ជីមិញ​ ជំនួប​ពិភាក្សា​នឹង​លោក​ប្រធានរដ្ឋ ​Mao Zedong កាលពី​ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​១៩៦០ នៅ​ប៉េកាំង​ ក្នុង​ដំណើរ​បំពេញទស្សនកិច្ច​នៅ​ប្រទេសចិន ​ចាប់ពី​ថ្ងៃទី​០២ - ០៤​ ខែ​វិច្ឆិកា ឆ្នាំ១៩៦០។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធាន​រដ្ឋ ហូ ជីមិញ និងលោក​​នាយករដ្ឋមន្រ្តី Zhou Enlai ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​ រវាង​វៀតណាម​ - ចិន នាថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៥​ នៅ​ប៉េកាំង​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
លោក​ឧបនាយករដ្ឋមន្រ្តី ផាម វ៉ាន់ដុង​ (Pham Van Dong) និង លោក​នាយករដ្ឋមន្រ្តី​ Zhou Enlai ក្នុងពិធី​បើក​អង្គ​សន្និសីទ​ Geneva ស្ដីពី​ឥណ្ឌូចិន​ នាថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​១៩៥៤។ រូបថត៖ ឯកសារទីភ្នាក់ងារសារព័ត៌មានវៀតណាម​​
លោក​អគ្គលេខាធិការ​បក្ស ង្វៀន ភូត្រុង​ (Nguyen Phu Trong) អញ្ជើញ​លោក​អគ្គលេខាធិការបក្ស ​ប្រធាន​រដ្ឋ​ចិន​ Xi Jinping​ ពិសាតែ​នៅ​ផ្ទះរត​ក្នុង​មណ្ឌល​កេរដំណែល​លោក​ប្រធានរដ្ឋ ​ហូ ជីមិញ​ នៅ​វិមាន​ប្រធាន​រដ្ឋ​ (ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
លោកប្រធាន​រដ្ឋ​ វ៉ វ៉ាន់ថឿង​ (Vo Van Thuong) ជួប​សវនាការ​នឹង​លោក​អគ្គលេខាធិការ​បក្ស ​ប្រធាន​រដ្ឋ​ចិន Xi Jinping​ នា​ឱកាស​ចូល​រួម​វេទិកា​កំពូល​សហប្រតិបត្តិការ​អន្តរជាតិ​ “ខ្សែក្រវាត់​និង​ផ្លូវ” លើកទី​៣ (ប៉េកាំង​ ថ្ងៃទី​២០ ខែ​តុលា​ ឆ្នាំ​២០២៣)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
លោកនាយក​រដ្ឋមន្រ្តី​ Li Qiang ទទួល​ស្វាគមន៍ ​និង​ ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ផាម​ មិញ​ចិញ​ (Pham Minh Chinh) ក្នុងឳកាសបំពេញទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​ប្រទេសចិន​ (ប៉េកាំង​ ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ២០២៣)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោក​នាយករដ្ឋមន្រ្តីវៀតណាម​​ ផាម​ មិញ​ចិញ​ (Pham Minh Chinh) ជួបសំណេះសំណាលថ្នាក់ដឹកនាំ​សមាគម​មិត្តភាព​ការបរទេស​ប្រជាជនចិន​ និង គណៈប្រតិភូ​បញ្ញវន្ត​មិត្តភាព​ចិន​ (ប៉េកាំង ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ២០២៣)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធាន​រដ្ឋសភា​​ វឿង​ ឌិញ​ហ្វេ (Vuong Dinh Hue) ជួបពិភាក្សា​ការងារ តាមរយៈ អនឡាយ​ ជាមួយ​ប្រធាន​សមាជិក​នៃ​គណៈ​កម្មការ​អចិន្រ្តៃយ៍​ នៃ​មហាសន្និបាត​គណៈប្រតិភូ​​ប្រជាជន​ទូទាំងប្រទេស​ (រដ្ឋសភា) ចិន Zhao Leji នា​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ២០២៣។រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​
លេខាប្រចាំការគណៈលេខាមជ្ឈិម​បក្ស លោកស្រី ត្រឿង​ ធីម៉ាយ​ (Truong Thi Mai) អញ្ជើញ​ទៅ​ទស្សនា​មណ្ឌល​កេរដំណែល​ផ្ទះ​អនុស្សាវរីយ៍​បដិវត្ត ​Hong nan ទីក្រុង​ Chonging ​ - ទីកន្លែង​លោក​​ប្រធានរដ្ឋ ​ហូ ជីមិញ​ ធ្លាប់​រស់នៅ​និង​ធ្វើការ​ (ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ២០២៣)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
រថភ្លើង​ដំបូង​របស់​ចិន​ ទៅ​ដល់​ស្ថានីយ៍​រថភ្លើង​ដុង​ដាំង​ (Dong Dang) (ខេត្ត​ឡាង​សើន - Lang Son) ព្រឹកថ្ងៃទី​ ១៤ ខែកុម្ភៈ​ ឆ្នាំ​១៩៩៦​ ក្នុង​ពិធី​បើក​ផ្លូវ​រថភ្លើង​វៀតណាម​ -​ ចិន​​ឡើងវិញ​ នៅ​ច្រក​ព្រំដែន​ទាំង​ពីរ​ ឡាង​សើន​ (Lang Son) និង​ ឡាវ​កាយ​ (Lao Cai) ក្រោយ​​ ១៧​ ឆ្នាំ​ដាច់​ដំណើរ​ការ​។​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
កិច្ចពិភាក្សា​ការ​ងារ​ឆ្នាំ​២០២១ រវាង​កង​ទ័ពការពារ​ព្រំដែន​ខេត្ត​ឡាវ​កាយ​ (Lao Cai) (វៀតណាម​) និង សាខា​ក្រុម​គ្រប់គ្រង​ព្រំដែន Honghe​ ខេត្ត ​Yunnan (ចិន) ថ្ងៃទី​២២ ខែ​កក្តដា ឆ្នាំ​២០២១។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម​ បាន​ចុះផ្សាយ
ដើរ​ល្បាត​ព្រំដែន​រួម​ រវាង​កងកម្លាំង​ព្រំដែន​វៀតណាម​ និង​ ចិន​ ចូល​រួម​បង្កើន​​​សាមគ្គីភាព​ មិត្តភាព​ ចូល​រួម​កសាង​ព្រំដែន​សន្តិភាព​ សហប្រតិបត្តិការ​រួម​អភិវឌ្ឍ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម
ដំណើរ​ល្បាត​​សហប្រតិបត្តិការ ​​នៅ​តំបន់​សមុទ្រ​ជិត​ខ្សែបន្ទាត់កំណត់​ព្រំដែនឈូង​សមុទ្រ​តុងកឹង រវាង​កងឆ្មាំសមុទ្រសមុទ្រ​វៀតណាម​ និង ប៉ូលិស​សមុទ្រ​ចិន​លើក​ដំបូង​ - ឆ្នាំ​២០២៣ (ថ្ងៃទី​១១ - ១៣ ខែ​មេសា ឆ្នាំ​២០២៣) ជា​ដំណើរ​ល្បាត​សហប្រតិបត្តិការ​​​លើក​ទី​២៥ រវាង​ប្រទេសទាំងពីរ​ ចាប់ពីឆ្នាំ​២០០៦ រហូតដល់បច្ចុប្បន្ន​។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម
លោកស្រី​ប្រធាន​រដ្ឋសភា​វៀតណាម​ ង្វៀន​ ធី​គីម​ង៉ឹន​ (Nguyen Thi Kim Ngan) និង លោក​អគ្គលេខាធិការបក្ស ​ប្រធាន​រដ្ឋ​ចិន​ Xi Jinping អញ្ជើញ​ចូល​រួម​ពិធី​សម្ពោធ​​និង ប្រគល់វិមាន​មិត្ត​ភាព​វៀតណាម​ - ចិន​ និង សម្ពោធបើក​មជ្ឈមណ្ឌល​វប្បធម៌​ចិន​នៅ​ហាណូយ​ ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោក​ប្រធាន​រដ្ឋ​វៀតណាម​ ត្រឿង តឹន​សាង (Truong Tan Sang) ទទួលជួបមិត្តភក្តិ​ចិន​ ដែលធ្លាប់​ជួយ​វៀតណាម​ ក្នុង​សង្រ្គាម​ការពារ​ជាតិ​ និង កសាង​ទឹក​ដី​ (ប៉េកាំង​ ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៣)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោក​ប្រធាន​រដ្ឋ​វៀតណាម​ ត្រឹន ​ដាយ​ក្វាង​ (Tran Dai Quang) ទទួលជួបបញ្ញវន្ត​ វាគ្មិន​ចិន​ និង សមាគម​មិត្តភាព​ចិន​ -​ វៀតណាម​ (ប៉េកាំង​ ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 

លោក​រដ្ឋមន្រ្តី​ក្រសួងការ​ពារជាតិ ភុង​ ក្វាង​ថាញ​ (Phung Quang Thanh) ទទួល​ជួប​សាច់ញាតិ​គ្រួសារ​អតីត​អ្នក​ជំនាញ​ចិន​ ដែល​ធ្លាប់​ជួយ​វៀតណាម​ក្នុង​សង្រ្គាម​ប្រឆាំង​បារាំង​ និង គ្រួសារ​ “មេទ័ព​ទ្វេប្រទេស​” ង្វៀន សើន​ (Nguyen Son) (ហាណូយ​ ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៤)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម
គណៈ​ប្រតិភូ​យុវជន​វៀតណាម​ -​ ចិន ចូល​រួម​ “ផ្តិត​​ម្រាម​ដៃ​” សម្តែង​សាមគ្គីភាព​ មិត្តភាព ​ក្នុង​ពិធី​បុណ្យ​វប្បធម៌​ជនជាតិ​យុវជន Zhou wenshan​ ខេត្ត​ Yunnan (ចិន) ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០០៤។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម
  • ខ្លឹម​សារ៖ កាសែតរូបភាព​វៀតណាម​/ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម
  • រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម
  • ប្រែសម្រួល៖ រីកើង

Top