នាពេលខាងមុខនេះ វៀតណាមអាចនឹងមានករណីឆ្លងវីរុសកូរ៉ូណាថ្មីជាច្រើនថែមទៀតប៉ុន្តែដោយមានការចូលរួមយ៉ាងម៉ឹងម៉ាត់នៃប្រព័ន្ធនយោបាយទាំងមូលរួមជាមួយសមត្ថភាពរបស់ខ្លួនផ្នែកសុខាភិបាលវៀតណាមមានទំនុកចិត្តថាខ្លួននឹងអាចបង្ការជំងឺ COVID-19 បាន។
កាលពីសប្តាហ៍មុនប្រធានបទទាក់ទងនឹងការផ្ទុះនៃជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) គឺជាប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍ពីសាធារណៈជន។ ការវិវឌ្ឍន៍នៃជំងឺនេះនៅលើពិភពលោកនិងនៅវៀតណាមត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃ។ ការប្រជុំបន្ទាន់របស់រដ្ឋាភិបាលក្រសួងស្ថាប័ននៅទូទាំងប្រទេស ហើយសេចក្តីណែនាំជាបន្ទាន់ដើម្បីទប់ស្តាត់ការរាតត្បាតនៃជំងឺត្រូវផ្សព្វផ្សាយជាបន្តបន្ទាប់។