វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ ដោយចាត់ទុកថា នេះគឺជាបណ្ដារបកគំហើញជំរុញសេដ្ឋកិច្ច អភិវឌ្ឍទេសចរណ៍ និងទាក់ទាញការវិនិយោគ នាយករដ្ឋមន្ត្រីបានអនុម័តផែនការមេ ដើម្បីអភិវឌ្ឍប្រព័ន្ធអាកាសយានដ្ឋានរហូតដល់ឆ្នាំ ២០២៣ និង​ចក្ខវិស័យ​ ឆ្នាំ២០៥០ ។

ដំណាក់កាល ឆ្នាំ២០១១-២០២០ ល្បឿនកំណើនវិស័យអាកាសចរណ៍របស់វៀតណាមកើនខ្ពស់ ជាមធ្យម ១៦-១៨%/ឆ្នាំ ត្រូវសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) វាយតម្លៃថាជាល្បឿនកំណើនអភិវឌ្ឍអាកាសចរណ៍លឿនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប់ចំណាត់ថ្នាក់លេខ ៥ លើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ កំណើនអភិវឌ្ឍឆាប់រហ័សរបស់ដំណឹកជញ្ជូនផ្លូវអាកាសបានដាក់សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។

 

ក្នុងដំណាក់កាលនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់វៀតណាមមានសមត្ថភាពទទួល​អ្នកដំណើរ ៩៥ លានលើកនាក់ក្នុងមួយឆ្នាំ ខណៈដែលការពិតរយៈពេលកើនខ្ពស់បំផុត មុន COVID-១៩ ក្នុងឆ្នាំ ២០១៩​ ​ការទទួល​អ្នក​ដំណើរតាមរយៈអាកាសយានដ្ឋានវៀតណាមសម្រេច​បាន ១១៦,៥  លាននាក់ក្នុងមួយឆ្នាំ (លើសប្រហែល ២០ លានលើកនាក់) ។ ជាមួយនឹងចំនួនដូច្នេះអាកាសយានដ្ឋានមួយចំនួនបានទទួល​អ្នក​ដំណើរហួសប្រមាណ ជាពិសេសគឺអាកាសយានដ្ឋាន តឹន​សើន​ញ៉ឹត (Tan Son Nhat) ណូយ​បាយ (Noi Bai) កាម​រ៉ាញ (Cam Ranh) និងដាណាំង (Da Nang)។

បច្ចុប្បន្ននេះ វៀតណាមកំពុងដំណើរការអាកាសយានដ្ឋានចំនួន ២២កន្លែង ដែលក្នុងនោះមានអាកាសយានដ្ឋានចំនួន ២១កន្លែង ដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋគឺអគ្គក្រុមហ៊ុនអាកាសយាន​ដ្ឋាន​វៀតណាម (ACV) និងអាកាសយានដ្ឋានមួយដែលបានអំពាវនាវ និងគៀងគរសង្គមវិនិយោគ តាម​ទម្រង់ PPP គឺអាកាសយានដ្ឋាន វ៉ឹន​ដុន (Van Don) ខេត្ត ក្វាង​នីញ (Quang Ninh)។

ប៉មស្ទូចបម្រើការសាងសង់អាកាសយានដ្ឋាន ឡុង​ថាង (Long Thanh)។ រូបថត៖ VNA
វិស្វករត្រួតពិនិត្យការសាងសង់ស្ថានីយ៍អាកាសយានដ្ឋាន ឡុងថាញ (Long Thanh)។ រូបថត៖ កុងផុង/ VNA

ការពិត​បានអំណះអំណាងថា  គមនាគមន៍ដឹកជញ្ជូនទូទៅ និងអាកាសយានដ្ឋាន ជាពិសេសកំពង់ផែបាននាំមកនូវប្រសិទ្ធភាពយ៉ាងច្បាស់លាស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ចរាចរណ៍អភិវឌ្ឍដល់​ទីណា​នឹង​បើក​ឱកាស​អភិវឌ្ឍ​ដល់​ទីនោះ បុរី តំបន់ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ជាច្រើននឹងត្រូវបានបង្កើតឡើង ហើយធនធានដីធ្លីក៏ត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍មានលក្ខណៈពិសេស ស្មុគ្រស្មាញ និងសមាហរណកម្មអន្តរជាតិ​យ៉ាងស៊ីជម្រៅ។

 ការអភិវឌ្ឍអាកាសចរណ៍មាន​លក្ខណៈសេដ្ឋកិច្ច​ខ្ពស់ សន្សំសម្ចៃពេល​វេល តភ្ជាប់យ៉ាងទូលំទូលាយជុំវិញពិភពលោក និងស្របតាមនិន្នាការនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងពិភពលោក លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ ។ យោងតាមផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាកាសយានដ្ឋានជាតិ និងព្រលាន​យន្តហោះនៅទូទាំងប្រទេសទើបអនុម័តដោយនាយករដ្ឋមន្ត្រី ចាប់តាំងពីពេលនេះដល់ឆ្នាំ ២០៣០ ទូទាំងប្រទេសមានព្រលានយន្តហោះ និងអាកាសយានដ្ឋានចំនួន ៣០កន្លែងទស្សនវិស័យថាឆ្នាំ២០៥០ ទូទាំងប្រទេសវៀតណាមនឹងមានព្រលានយន្តហោះចំនួន ៣៣កន្លែង។ ផែនការកំណត់នូវគម្រោងជាតិ និងគម្រោងសំខាន់ៗ បានអាទិភាពវិនិយោគសាងសង់ថ្មី ឬពង្រីក រួមមាន : អាកាសយានដ្ឋានអន្តរជាតិសំខាន់ៗ ដើរតួនាទីសំខាន់  ឡុង​ថាញ (Long Thanh) តឹន​សើន​ញ៉ឹត (Tan Son Nhat) ណូយ​បាយ (Noi Bai) កាម​រ៉ាញ (Cam Ranh) និងភូក្វឹក (Phu Quoc) ជាដើម ។

 

យោងតាមផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាកាសយានដ្ឋានជាតិ និងព្រលាន​យន្តហោះនៅទូទាំងប្រទេសទើបអនុម័តដោយនាយករដ្ឋមន្ត្រី ចាប់តាំងពីពេលនេះដល់ឆ្នាំ ២០៣០ ទូទាំងប្រទេសមានព្រលានយន្តហោះ និងអាកាសយានដ្ឋានចំនួន ៣០កន្លែង; ទស្សនវិស័យថាឆ្នាំ២០៥០ ទូទាំងប្រទេសវៀតណាមនឹងមានព្រលានយន្តហោះចំនួន ៣៣កន្លែង។ ផែនការកំណត់នូវគម្រោងជាតិ និងគម្រោងសំខាន់ៗ បានអាទិភាពវិនិយោគសាងសង់ថ្មី ឬពង្រីក រួមមាន : អាកាសយានដ្ឋានអន្តរជាតិសំខាន់ៗ ដើរតួនាទីសំខាន់  ឡុង​ថាញ (Long Thanh) តឹន​សើន​ញ៉ឹត (Tan Son Nhat) ណូយ​បាយ (Noi Bai) កាម​រ៉ាញ (Cam Ranh) និងភូក្វឹក (Phu Quoc) ជាដើម ។

តម្រូវការដើមទុនវិនិយោគ ដើម្បីអភិវឌ្ឍប្រព័ន្ធអាកាសយានដ្ឋានរហូតដល់ឆ្នាំ ២០៣០ មានចំនួនប្រហែល ៤២០.០០០ ពាន់លានដុង បាន​គៀងគរពីទុនថវិការដ្ឋ ដើមទុនក្រៅថវិកា និងប្រភពដើមទុនស្របច្បាប់ផ្សេងទៀត។

យោងតាមអ្នកជំនាញ យើងត្រូវបង្កើតច្រករបៀងផ្លូវច្បាប់ងាយស្រួល នីតិវិធីរដ្ឋបាលសាមញ្ញ; ត្រូវតែមានមធ្យោបាយពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ព្រោះបើមិនដូច្នេះទេ មិនត្រឹមតែមានការស្ទះក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងស្ទះសេដ្ឋកិច្ចទាំងមូល មិនអាចតភ្ជាប់គ្នា មិនអាចអភិវឌ្ឍទេសចរណ៍ មិនអាចទាក់ទាញការវិនិយោគ...ទៀតផង លើសពីនេះទៅទៀត ចាំបាច់ត្រូវកែលម្អវិធីសាស្រ្តនៃការរៀបចំការវិនិយោគ និងកំណែទម្រង់រដ្ឋបាល ដើម្បីប្តេជ្ញាជ្រើសរើសវិនិយោគិនដែលមានសមត្ថភាព បទពិសោធន៍ និងការប្តូរ​ផ្តាច់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការកៀរគរធនធានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍។/.

អត្ថបទ៖ កាសែតរូបភាពវៀតណាម

រូបថត៖ កាសែតរូបភាពវៀតណាម បច្ចេកទេស និងក្រាហ្វិក៖ ត្រុងញុង

 


Top