ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ ដោយចាត់ទុកថា នេះគឺជាបណ្ដារបកគំហើញជំរុញសេដ្ឋកិច្ច អភិវឌ្ឍទេសចរណ៍ និងទាក់ទាញការវិនិយោគ នាយករដ្ឋមន្ត្រីបានអនុម័តផែនការមេ ដើម្បីអភិវឌ្ឍប្រព័ន្ធអាកាសយានដ្ឋានរហូតដល់ឆ្នាំ ២០២៣ និងចក្ខវិស័យ ឆ្នាំ២០៥០ ។
ដំណាក់កាល ឆ្នាំ២០១១-២០២០ ល្បឿនកំណើនវិស័យអាកាសចរណ៍របស់វៀតណាមកើនខ្ពស់ ជាមធ្យម ១៦-១៨%/ឆ្នាំ ត្រូវសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) វាយតម្លៃថាជាល្បឿនកំណើនអភិវឌ្ឍអាកាសចរណ៍លឿនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប់ចំណាត់ថ្នាក់លេខ ៥ លើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ កំណើនអភិវឌ្ឍឆាប់រហ័សរបស់ដំណឹកជញ្ជូនផ្លូវអាកាសបានដាក់សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន។
ក្នុងដំណាក់កាលនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់វៀតណាមមានសមត្ថភាពរទទួលអ្នកដំណើរ ៩៥ លានលើកនាក់ក្នុងមួយឆ្នាំ ខណៈដែលការពិតរយៈពេលកើនខ្ពស់បំផុត មុន COVID-១៩ ក្នុងឆ្នាំ ២០១៩ ការទទួលអ្នកដំណើរតាមរយៈអាកាសយានដ្ឋានវៀតណាមសម្រេចបាន ១១៦,៥ លាននាក់ក្នុងមួយឆ្នាំ (លើសប្រហែល ២០ លានលើកនាក់) ។ ជាមួយនឹងចំនួនដូច្នេះអាកាសយានដ្ឋានមួយចំនួនបានទទួលអ្នកដំណើរហួសប្រមាណ ជាពិសេសគឺអាកាសយានដ្ឋាន តឹនសើនញ៉ឹត (Tan Son Nhat) ណូយបាយ (Noi Bai) កាមរ៉ាញ (Cam Ranh) និងដាណាំង (Da Nang)។
បច្ចុប្បន្ននេះ វៀតណាមកំពុងដំណើរការអាកាសយានដ្ឋានចំនួន ២២កន្លែង ដែលក្នុងនោះមានអាកាសយានដ្ឋានចំនួន ២១កន្លែង ដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋគឺអគ្គក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម (ACV) និងអាកាសយានដ្ឋានមួយដែលបានអំពាវនាវ និងគៀងគរសង្គមវិនិយោគ តាមទម្រង់ PPP គឺអាកាសយានដ្ឋាន វ៉ឹនដុន (Van Don) ខេត្ត ក្វាងនីញ (Quang Ninh)។
ប៉មស្ទូចបម្រើការសាងសង់អាកាសយានដ្ឋាន ឡុងថាង (Long Thanh)។ រូបថត៖ VNA
វិស្វករត្រួតពិនិត្យការសាងសង់ស្ថានីយ៍អាកាសយានដ្ឋាន ឡុងថាញ (Long Thanh)។ រូបថត៖ កុងផុង/ VNA
ការពិតបានអំណះអំណាងថា គមនាគមន៍ដឹកជញ្ជូនទូទៅ និងអាកាសយានដ្ឋាន ជាពិសេសកំពង់ផែបាននាំមកនូវប្រសិទ្ធភាពយ៉ាងច្បាស់លាស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ចរាចរណ៍អភិវឌ្ឍដល់ទីណានឹងបើកឱកាសអភិវឌ្ឍដល់ទីនោះ បុរី តំបន់ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ជាច្រើននឹងត្រូវបានបង្កើតឡើង ហើយធនធានដីធ្លីក៏ត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍មានលក្ខណៈពិសេស ស្មុគ្រស្មាញ និងសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។
“ការអភិវឌ្ឍអាកាសចរណ៍មានលក្ខណៈសេដ្ឋកិច្ចខ្ពស់ សន្សំសម្ចៃពេលវេល តភ្ជាប់យ៉ាងទូលំទូលាយជុំវិញពិភពលោក និងស្របតាមនិន្នាការនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងពិភពលោក” លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ ។ យោងតាមផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាកាសយានដ្ឋានជាតិ និងព្រលានយន្តហោះនៅទូទាំងប្រទេសទើបអនុម័តដោយនាយករដ្ឋមន្ត្រី ចាប់តាំងពីពេលនេះដល់ឆ្នាំ ២០៣០ ទូទាំងប្រទេសមានព្រលានយន្តហោះ និងអាកាសយានដ្ឋានចំនួន ៣០កន្លែង; ទស្សនវិស័យថាឆ្នាំ២០៥០ ទូទាំងប្រទេសវៀតណាមនឹងមានព្រលានយន្តហោះចំនួន ៣៣កន្លែង។ ផែនការកំណត់នូវគម្រោងជាតិ និងគម្រោងសំខាន់ៗ បានអាទិភាពវិនិយោគសាងសង់ថ្មី ឬពង្រីក រួមមាន : អាកាសយានដ្ឋានអន្តរជាតិសំខាន់ៗ ដើរតួនាទីសំខាន់ ឡុងថាញ (Long Thanh) តឹនសើនញ៉ឹត (Tan Son Nhat) ណូយបាយ (Noi Bai) កាមរ៉ាញ (Cam Ranh) និងភូក្វឹក (Phu Quoc) ជាដើម ។
យោងតាមផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាកាសយានដ្ឋានជាតិ និងព្រលានយន្តហោះនៅទូទាំងប្រទេសទើបអនុម័តដោយនាយករដ្ឋមន្ត្រី ចាប់តាំងពីពេលនេះដល់ឆ្នាំ ២០៣០ ទូទាំងប្រទេសមានព្រលានយន្តហោះ និងអាកាសយានដ្ឋានចំនួន ៣០កន្លែង; ទស្សនវិស័យថាឆ្នាំ២០៥០ ទូទាំងប្រទេសវៀតណាមនឹងមានព្រលានយន្តហោះចំនួន ៣៣កន្លែង។ ផែនការកំណត់នូវគម្រោងជាតិ និងគម្រោងសំខាន់ៗ បានអាទិភាពវិនិយោគសាងសង់ថ្មី ឬពង្រីក រួមមាន : អាកាសយានដ្ឋានអន្តរជាតិសំខាន់ៗ ដើរតួនាទីសំខាន់ ឡុងថាញ (Long Thanh) តឹនសើនញ៉ឹត (Tan Son Nhat) ណូយបាយ (Noi Bai) កាមរ៉ាញ (Cam Ranh) និងភូក្វឹក (Phu Quoc) ជាដើម ។
តម្រូវការដើមទុនវិនិយោគ ដើម្បីអភិវឌ្ឍប្រព័ន្ធអាកាសយានដ្ឋានរហូតដល់ឆ្នាំ ២០៣០ មានចំនួនប្រហែល ៤២០.០០០ ពាន់លានដុង បានគៀងគរពីទុនថវិការដ្ឋ ដើមទុនក្រៅថវិកា និងប្រភពដើមទុនស្របច្បាប់ផ្សេងទៀត។
យោងតាមអ្នកជំនាញ យើងត្រូវបង្កើតច្រករបៀងផ្លូវច្បាប់ងាយស្រួល នីតិវិធីរដ្ឋបាលសាមញ្ញ; ត្រូវតែមានមធ្យោបាយពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ព្រោះបើមិនដូច្នេះទេ មិនត្រឹមតែមានការស្ទះក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងស្ទះសេដ្ឋកិច្ចទាំងមូល មិនអាចតភ្ជាប់គ្នា មិនអាចអភិវឌ្ឍទេសចរណ៍ មិនអាចទាក់ទាញការវិនិយោគ...ទៀតផង លើសពីនេះទៅទៀត ចាំបាច់ត្រូវកែលម្អវិធីសាស្រ្តនៃការរៀបចំការវិនិយោគ និងកំណែទម្រង់រដ្ឋបាល ដើម្បីប្តេជ្ញាជ្រើសរើសវិនិយោគិនដែលមានសមត្ថភាព បទពិសោធន៍ និងការប្តូរផ្តាច់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការកៀរគរធនធានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍។/.
អត្ថបទ៖ កាសែតរូបភាពវៀតណាម
រូបថត៖ កាសែតរូបភាពវៀតណាម បច្ចេកទេស និងក្រាហ្វិក៖ ត្រុងញុង