លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ​ ដើម្បី​រំលឹក​ដល់​គុណ​បំណាច​ នៃអ្នក​ដែល​​មាន​សគុណចំពោះ​​ប្រទេសជាតិមាតុភូមិ ព្រមទាំង​​បួងសួង​សូមឱ្យ​​ឆ្នាំថ្មី​មាន​ភ្លៀង​ខ្យល់​អំណោយ​ផល​ ដំណាំ​លូតលាស់ល្អ​។ នោះ​ជា​លក្ខណៈ​សម្រស់​វប្បធម៌រាប់ពាន់ឆ្នាំ នៃ​​ពិធីបុណ្យ​ទាន​វៀតណាមត្រូវតែបានលើកដម្កើង​។

ក្នុង​ចំណោម​កេរដំណែលវប្បធម៌​អរូបី​ទាំង១៥​របស់​វៀតណាម​ បាន​អង្គការ​​​អប់រំ​ វិទ្យាសាស្រ្ត​ និងវប្បធម៌​នៃ​អង្គការ​សហប្រជាជន​ (UNESCO) ដាក់ចូល​ក្នុងបញ្ជី​កេរដំណែល​វប្បធម៌អរូបីតំណាង​មនុស្ស​ជាតិ​ ភាគ​ច្រើនត្រូវបានរំលេច​ក្នុងបណ្ដា​ពិធី​បុណ្យទាន​​ប្រពៃណី​របស់វៀតណាម​។

ពិធី​បុណ្យ​ស្តេចហុង​ (បុណ្យដារខួបស្ដេចហុង Hung Vuong) បាន​ក្លាយ​ជា​ចំណុច​ចេតភាព​នៃ​ជនជាតិ​វៀតណាមម្នាក់ៗ​​។ ជា​រៀងរាល់ឆ្នាំ​ មនុស្ស​រាប់​លាននាក់ធ្វើ​​​ដំណើរ​ធម្មយាត្រា​ទៅ​កាន់​ភ្នំពិសិដ្ឋ ងៀ​លិញ​ (Nghia Linh) ខេត្តភូថ័រ​ (Phu Tho) រំលឹក​គុណបំណាចបុព្វការី​ជន​ ដែល​បាន​លះបង់​ជីវិតកសាងប្រទេសជាតិ ​រក្សា​មាតុភូមិ​។ គោរពបូជា​ស្តេច​ហុង ​(Hung Vuong) មិនត្រឹមតែ​ជា​សកម្មភាព​ចេតភាព​ បួងសួង​ម្ចាស់​ទឹកម្ចាស់​​ដី​ អ្នកឃុំ​គ្រង​ជួយ​​​ប្រទេ​សជាតិ​មានភាព​សុខ​សាន្ត​ភ្លៀង​ខ្យល់អំណោយ​ផល​ ទឹក​ដី​សុខសន្តិភាព​​រុង​រឿងប៉ុណ្ណោះទេ​​ នៅ​ទាំង​មាន​ន័យ​ជ្រៀលជ្រៅតភ្ជាប់​ ពង្រឹង​សាមគ្គីភាព​ ស្រឡាញ់​រាប់អាន​ ជួយ​គ្នាទៅ​វិញ​ទៅ​មក​ នៃ​សហគមន៍​ជនជាតិវៀតណាម​ជនរួម​ប្រភព​តែមួយ​។​

សម្តែងចម្រៀងប្រជាប្រិយ​ ក្នុងពិធីបុណ្យ​កូឡ​រ​ (Co Loa) នារដូវ​ចូល​ឆ្នាំ​២០២៤។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ដើម្បី​លើកតម្កើង​តម្លៃ ​និង​អត្ថន័យ​វប្បធម៌​នៃ​ពិធីបុណ្យទាន​ ​ក្នុង​ការ​ងារ​អភិរក្ស​ អភិវឌ្ឍ​កេរដំណែល​ប្រពៃណីវៀតណាម​ អង្គការ​ UNESCO នៅទាំងបានទទួលស្គាល់​បរិយាកាស​​វប្បធម៌​គង​ឃ្មោះ​តីង្វៀន​ (Tay Nguyen)​ ពិធីបុណ្យ​ថាញ​យ៉ុង (Thanh Giong) នៅ​ស្រុក​សុក​សើន​ (Soc Son) ហាណូយ​ និង​​ល្បែង​ទាញ​ព្រត្រ​តែងបានរំលេច​ក្នុងពិធី​បុណ្យ​ទាន​ និងព្រឹត្តិការណ៍​ប្រពៃណី​ដូចជា៖ ​ចូល​ឆ្នាំថ្មី​ ពិធីបុណ្យ​នៅតាម​ទីស្ការបូជា​ បុណ្យ​ភូមិ​ ប្រមូល​ផ្តុំ​នៅ​តាម​ទំនាបកណ្តាល​នៃ​តំបន់ភ្នំ​ វាល​ទំនាប​ទន្លេក្រហម​ និងភាគកណ្តាល​នៃភូមិភាគ​ខាងជើង​​ និងទីតាំង​​មួយ​ចំនួន​នៅ​តំបន់​ភ្នំភូមិ​ភាគខាង​ជើង​។

ទន្ទឹមនឹងការ​អភិរក្ស​ ពង្រីក ​តម្លៃ​វប្បធម៌​នៃ​ពិធីបុណ្យ​ទាន​ប្រពៃណី​ មូលដ្ឋាន​ជាច្រើន​បាន​រៀប​ចំ​ពិធី​បុណ្យ​ទាន​ ដែល​មាន​លក្ខណៈ​ជីវភាព​រស់នៅ​ថ្មី​ ទំនើប​ ដោយ​មានការ​ចូល​រួម​នៃប្រទេសជាច្រើន​លើ​ពិភពលោក​។​

ពិធី​បុណ្យ​ជូន​ប្រតិទិន​រាជការ​ង្វៀន​ បាន​រៀប​ចំ​ឡើង​វិញ​នៅទីក្រុង​ហ្វេ​ ជា​កម្មវិធី​បើកវគ្គ ​Festival ហ្វេ​ ឆ្នាំ​២០២៤ តាម​ទិសដៅ​នៃ​ការ​រៀប​ចំ​ពិធីបុណ្យ​រដូវ​ទាំង៤។​រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

រីឯ​​ខេត្ត​ក្វាង​ង៉ាយ​ (Quang Ngai) ឆ្នាំកន្លង​ហើយ​ បុណ្យ​សំពះព្រះខែ​នៅ​ហូយ​អាន​ (Hoi An) ទទួល​បាន​កិត្តិនាម​ជា​​កេរដំណែល​វប្បធម៌​អរូបី​ថ្នាក់ជាតិ​។ កិត្តិនាម​នេះ កាន់តែ​អះអាង​នូវតម្លៃ​ដែល​បុណ្យ​សំពះព្រះខែបាន​នាំមក​ក្នុង​ជីវភាព​រស់នៅនៃ​​ប្រជាជន​ ជា​​ឱកាស​ដើម្បី​​តម្លៃ​វប្បធម៌​ប្រពៃណី​បាន​រក្សា​និង​ពង្រីក​។ នេះ​ក៏ជា​ប្រការ​ចាំបាច់ ​ពីព្រោះ​ហូយអាន (Hoi An) ​កំពុង​ក្នុង​ដំណើរការ​កសាង​សំណុំបែបបទ​ខាង​វិស័យ​សិប្បកម្ម​ និងសិល្បៈប្រជាប្រិយ​ ដើម្បី​ចូល​រួម​ប្រជែង​ក្នុង​បណ្តាញ​ទី​ក្រុង​ច្នៃប្រតិដ្ឋ​សកលលោក​នៃ​អង្គការ UNESCO​។

ពិធី​ប្រណាំង​គោ​នៅ​ភ្នំប្រាំពីរ​ ក្នុងពិធីបុណ្យ​ភ្ជុំបិណ្ឌ​របស់ជនរួមជាតិ​ខ្មែរ​ណាមបូ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ក្រៅពីនោះ​ នៅ​មានពិធី​បុណ្យ​ល្បី​ឈ្មោះ​ជាច្រើននៅ​ពាសពេញប្រទេស​ដូចជា៖ បុណ្យ​លិម​​ (Lim) នៅ​ខេត្ត​បាក់និញ (Bac Ninh) ពិធី​បុណ្យ​ត្រាង​អាន​ (Trang An) នៅ​ខេត្ត​និញ​ប៊ិញ (Ninh Binh) ពិធីបុណ្យ​ផ្កា Buckwheat នៅ​ខេត្ត​ហាយ៉ាង​ (Ha Giang) ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នៅ​ខេត្ត​សុក​ត្រាំង​ (Soc Trang) ពិធី​ប្រណាំង​គោ​​ភ្នំប្រាំពីរ នៅ​ខេត្ត​អាន​យ៉ាង​ (An Giang) ។ល។ មូលដ្ឋាន​នីមួយ​ៗ​កំពុង​លើកកម្ពស់ការ​​​យល់​ដឹង​ និង សមត្ថភាព​នៃ​សហគមន៍​ ម្ចាស់​​វប្បធម៌ ដើម្បី​រក្សា​ ពង្រីក​តម្លៃ​ធំធេង និង​​ពិសេស​នៃ​ពិធី​បុណ្យ​វៀតណាម​ បង្កើត​កម្លាំង​ពង្រាយ​ទូលំទូលាយជូនសហគមន៍​ក្នុង​ស្រុក​ និង ​អន្តរជាតិ​៕

អត្ថបទ​៖ កាសែតរូបភាព​វៀតណាម​

រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

បច្ចេកទេស​ ក្រាហ្វីក៖ ត្រាងញុង​

ប្រែសម្រួល៖ រីកើង​


Top