• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ចំណាប់អារម្មណ៍របស់វៀតណាមក្នុងឆ្នាំដំបូងក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អាណត្តិ ២០២៣ - ២០២៥

បន្ទាប់ពីរយៈពេលជាងមួយឆ្នាំដែលទទួលបន្ទុកជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អាណត្តិឆ្នាំ ២០២៣ - ២០២៥ វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនដែលត្រូវបានទទួលស្គាល់ និងការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។ 

 លោកអនុរដ្ឋមន្ត្រីការបរទេស ដូហ៊ុង​វៀត (Do Hung Viet)  ។ រូបថត៖ VNAផ្សាយ

បន្ទាប់ពីរយៈពេលជាងមួយឆ្នាំដែលទទួលបន្ទុកជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អាណត្តិឆ្នាំ ២០២៣- ២០២៥ វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនដែលត្រូវបានទទួលស្គាល់ និងការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។ កាសែតរូបភាពវៀតណាម​​សូមដក​ស្រង់នូវសេចក្តីសង្ខេបនៃអត្ថបទដែល​លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស ដូហ៊ុង​វៀត (Do Hung Viet) ក្នុងឱកាសនេះ។

តួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អាណត្តិ ២០២៣ - ២០២៥ ត្រូវបានជំរុញ​អនុវត្ត​យ៉ាង​ខ្លាំងក្លា​តាំងពីថ្ងៃដំបូង សកម្មភាពដំបូងរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ឆ្នាំ ២០២៣ ដោយមានការចូលរួមសហការយ៉ាងសកម្មពីស្ថាប័ន​ក្នុង​ក្រុម​ការងារអន្តរវិស័យ ទីភ្នាក់ងារសារព័ត៌មាន ហើយបានបន្សល់ទុកនូវចំណាប់អារម្មណ៍ ដែលមានឥទ្ធិពលរាលដាល​មិនត្រឹមតែក្នុងកិច្ចការ ប្រឹក្សាសិទ្ធិមនុស្សប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវិស័យការងារជាច្រើនទៀតផង។

ឯកអគ្គរដ្ឋទូត លោក ដាំង​ហ័ងយ៉ាង (Dang Hoang Giang) ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Gutterres។ រូបថត៖ VNA ផ្សាយ

1. នៅឆ្នាំ ២០២៣ ស្ថានភាពពិភពលោក និងតំបន់មានការផ្លាស់ប្តូរជាច្រើន។ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទោះបីជានិន្នាការចម្បងក៏ដោយ ប៉ុន្តែត្រូវបានប្រឈមមុខនឹង​បញ្ហាជាច្រើន ជាពិសេសគឺក្នុងបរិបទនៃជម្លោះប្រដាប់អាវុធដែលកំពុងផ្ទុះឡើង​នៅក្នុងតំបន់ជាច្រើនលើពិភពលោក សេដ្ឋកិច្ចពិភពលោកបានស្តារឡើងវិញបន្តិចម្តងៗ ... ការ​អនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG ) រួមជាមួយនឹងបញ្ហាប្រឈមនៃសន្តិសុខមិនប្រពៃណី ដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ សន្តិសុខប្រភពទឹក អសមភាព និង "ផ្នែកផ្ទុយ" ការផ្លាស់ប្តូរឌីជីថល... មានផលប៉ះពាល់ផ្ទាល់ប្រចាំថ្ងៃទៅលើជីវភាពរស់នៅ គុណភាពជីវិត និងលទ្ធភាពទទួល​សិទ្ធិរបស់មនុស្សជាតិលើពិភពលោក​។

កត្តាទាំងនេះឆ្លាស់គ្នា ផ្លាស់ប្តូរគ្នាទៅវិញទៅមក បង្កបញ្ហាប្រឈមជាច្រើនផង បង្កើននយោបាយ កាត់បន្ថយបរិយាកាសកិច្ចសហប្រតិបត្តិការលើបញ្ហាសិទ្ធិមនុស្សជាច្រើនផង ម្យ៉ាងវិញទៀត ក៏បង្ហាញយ៉ាង​ច្បាស់លាស់ពីតម្រូវការសម្រាប់ការសន្ទនា សហប្រតិបត្តិការ ដើម្បីដោះស្រាយកង្វល់រួមរបស់សហគមន៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស ក្នុងនោះមានការប្រព្រឹត្តិតាមរយៈសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។

2. ការជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អាណត្តិ ២០២៣ - ២០២៥ មានអត្ថន័យសំខាន់ អំណះអំណាងពីទីតាំង កិត្យានុភាពមួយថ្ងៃកាន់តែខ្ពស់របស់វៀតណាម ព្រមទាំងបង្ហាញពីកំណត់ស្គាល់របស់សហគមន៍អន្តរជាតិចំពោះគោលនយោបាយ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស។ វៀត​ណាម​ក៏ទទួល​តំណែង​នេះខណៈពេល​ដែលកំពុងខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាជីវភាពរស់នៅ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន និងធានាអនុវត្តប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្សក្នុងស្ថានភាពអន្តរជាតិ​ និង​ក្នុង​ប្រទេសមានបញ្ហា​ប្រឈមមុខ​ជាច្រើន។

លោកឧបនាយករដ្ឋមន្ត្រី ត្រឹន​លឹវក្វាង (Tran Luu Quang) បានអញ្ជើញចូលរួមក្នុងសម័យប្រជុំលើកទី ៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបថត៖ VNA ផ្សាយ

3. 3. សមស្របនឹងក្តីកង្វល់ធំៗរបស់ពិភពលោកអំពីសិទ្ធិមនុស្សនាពេលបច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមរបស់វៀតណាម​​ត្រូវបានបណ្តាប្រទេសគាំទ្រ និងរួមចំណែកយ៉ាងសកម្ម ។ ឧទាហរណ៍ ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីប្រធានបទ ចាក់ថ្នាំបង្ការ និងសិទ្ធិមនុស្ស ដែល​វៀតណាមជាអធិបតីរៀបរៀង ក្នុងសម័យប្រជុំទី ៥៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស បានទាក់ទាញប្រទេសជាង ៦០ ឱ្យចូលរួម និងគាំទ្រ។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានជួបពិភាក្សាជាមួយគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) ក្នុងក្របខ័ណ្ឌ AMM-5។ រូបថត៖ VNA ផ្សាយ  

4.វៀតណាមក៏ចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងការងាររួម ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងក្រុមប្រឹក្សាសិទ្ធិ​មនុស្ស ដោយស្មារតី គោរព និង យល់ដឹង សន្ទនា និងសហការ លើសិទិ្ធទាំង​ឡាយ សម្រាប់​មនុស្ស​គ្រប់​គ្នា»។ វៀតណាមបានថ្លែងសេចក្តីថ្លែងការណ៍ជាង ៨០អត្ថបទ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការធ្វើចំណាកស្រុក លើកកម្ពស់សមភាពយេនឌ័រ ធានាសិទ្ធិលំនៅដ្ឋាន សិទ្ធិម្ហូបអាហារ សិទ្ធិវប្បធម៌ សិទ្ធិអភិវឌ្ឍ ការពារក្រុមដែល​ងាយរងគ្រោះ។

វៀតណាមបានស្តាប់ និងគោរពតម្រូវការសហប្រតិបត្តិការ និងជំនួយបច្ចេកទេសដលើបណ្ដាប្រទេស ហើយមានវិធីធ្វើបច្ចុប្បន្នភាពស្ថាបនាបណ្ដាបញ្ហាសិទ្ធិមនុស្សដែលនៅតែមានភាពខុសគ្នាជាច្រើន មានលក្ខណៈនយោបាយប៉ះពាល់ និងមានឱកាសចូលទៅជិត ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដូចជាស្ថានភាពនៃប្រទេសមួយចំនួនដូចជា អ៊ុយក្រែន រុស្ស៊ី ប៉ាឡេស្ទីន ស៊ូដង់... ទំនាក់​ទំនងរវាងការអភិវឌ្ឍ និងសិទ្ធិមនុស្ស សុខភាពបន្តពូជ និងការអប់រំផ្លូវភេទ សិទ្ធិអ្ន​កស្រឡាញ់ភេទដូចគ្នា អ្នកមាន​ភេទពីរ និងអ្នកកែភេទ (LGBT) គោរព ​និង​ធានា​សេរីភាពសាសនា...
លោកស្រី Ramla Khalidi អ្នកសម្របសម្រួលស្តីទីអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ រូបថត៖ VNA ផ្សាយ

5. ចំណាប់អារម្មណ៍តាំងពីឆ្នាំដំបូងក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិ​មនុស្ស ​អាណត្តិ ២០២៣- ២០២៥ ក៏មានឥទ្ធិពលវិជ្ជមានរាលដាលទៅលើផ្នែកផ្សេងទៀតនៃកិច្ចការបរទេសស្តីពីសិទ្ធិផ្សេងៗរបស់មនុស្សជាតិ។ ការរួមវិភាគទានរបស់វៀតណាមនៅក្រុមប្រឹក្សាសិទ្ធិ​មនុស្សបានរួមចំណែកជួយសហគមន៍អន្តរជាតិយល់កាន់តែច្បាស់អំពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈនោះជំរុញទំនាក់ទំនងសហប្រតិបត្តិការរបស់យើងជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ។

ឯកអគ្គរដ្ឋទូត លោក ដាំង​ហ័ងយ៉ាង (Dang Hoang Giang) ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Gutterres។ រូបថត៖ VNA ផ្សាយ

6. ឆ្នាំ ២០២៤ គឺជាឆ្នាំដំបូងក្នុងអាណត្តិនៃសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ២០២៣ - ២០២៥ ជាមួយនឹងសកម្មភាពសំខាន់ៗជាច្រើនដូចជា របាយការណ៍ និងកិច្ចសន្ទនាអំពីរបាយការណ៍ជាតិ ក្រោមយន្តការ UPR វដ្ដទី IV បន្តជំរុញបណ្ដាគំនិតផ្តួចផ្តើម ផ្តល់អាទិភាព ជាពិសេសគំនិតផ្តួចផ្តើមស្តីពីបម្រែបម្រួលអាកាសធាតុ និងសិទ្ធិមនុស្ស សហការជាមួយការចលនាប្រទេសនានា បន្តបោះឆ្នោតគាំទ្រវៀតណាមលើកដំបូងចេញឆ្នោតបន្តជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អាណត្តិ ២០២៦-២០២៨។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកម្លាំងពីសាមគ្គីភាព និងកិច្ចសហការយ៉ាងជិតស្និទ្ធនៃប្រព័ន្ធនយោបាយទាំងមូល ក្រោមការយកចិត្តទុកដាក់ និងការដឹកនាំយ៉ាងដិតដល់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ វៀតណាមនឹងបន្តមានការរួមចំណែកយ៉ាងសំខាន់នៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដោយធ្វើឱ្យមានការកត់សម្គាល់ក្នុងឆ្នាំ ២០២៤ និងលើសពីនេះ រួមចំណែកក្នុងការកសាង ការទូត ការបរទេសរបស់វៀតណាមដ៏រឹងមាំ ទូលំទូលាយ ទំនើប ​ជំនាញ និងលើកកម្ពស់ការទូតពហុភាគីតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងលំណែនាំ ២៥-CT/TW របស់គណៈលេខាមជ្ឈិមបក្ស។/ .

កាសែតរូបភាពវៀតណាម/ VNA

ប្រែសម្រួល​ដោយង្វៀនយ៉ាង

 

កាសែតរូបភាពវៀតណាម/ VNA ប្រែសម្រួល​ដោយង្វៀនយ៉ាង

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top