វៀតណាមកសាងរបរនេសាទត្រីប្រកបដោយចីរភាព

វៀតណាមកសាងរបរនេសាទត្រីប្រកបដោយចីរភាព

ប្រឆាំង​នេសាទ​​ខុសច្បាប់​ មិនរបាយការណ៍ ​និង​ មិនតាមបទប្បញ្ញ​តិ្ត ឈាន​ដល់​ការ​សម្រប​តាម​បទប្បញ្ញត្តិ​អន្តរជាតិ​ និង អភិវឌ្ឍ​ចីរភាព​ ខាង​វិស័យ​នេសាទ​ជល​ផល​ ជា​គោល​បំណង​​ និងជាកិច្ច​​សន្យា​របស់វៀតណាម​។ ពេលវេលា​កន្លង​ វៀតណាម​បាន​ម្ចាស់ការ​បង្កើន​សហប្រតិបត្តិការ​​ជាមួយ​ EU ដើម្បី​​​ដោះ​ ការ​ព្រមាន​កាតលឿង​ឱ្យ​បាន​ឆាប់រហ័ស។​

ចាប់ពី​ថ្ងៃទី​១០ -​ ថ្ងៃទី​១៨ ខែ​តុលា គណៈប្រតិភូ​អធិការកិច្ច នៃ​​គណៈ​កម្មធិ​ការទ្វី​ប​​អ៊ឺរ៉ុប ​(EC) អញ្ជើញ​មក​ប្រទេសវៀតណាម​ ពិនិត្យ​លទ្ធផលនៃ​​ការ​ពង្រាយ​សេចក្តី​ស្នើ​របស់​គណៈ​កម្មធិ​ការ​ទ្វី​ប​អ៊ឺរ៉ុប​ អំពី​ការ​ប្រឆាំង​នេសាទ​​ខុសច្បាប់​ មិន​របាយការណ៍ និង មិន​តាម​បទប្បញ្ញត្តិ​ (IUU)

នេះ​ជា​លើកទី​៤ ដែល ​EC វាយ​តម្លៃ​លទ្ធផល​ពង្រាយ​សេចក្តី​ស្នើ​ អំពី​ការ​ប្រឆាំង​នេសាទ ​IUU ដើម្បី​ផ្តល់​ជា​សន្និដ្ឋាន​អាច​ដោះ ឬពន្យាការព្រមាន​ កាតលឿង​ ចំពោះ​ផលិតផលគ្រឿង​សមុទ្រ​​ ដែលនេសាទ​នៅ​វៀតណាម​។​


ក្រសួង​កសិកម្ម​ និង អភិវឌ្ឍជនបទ​ អះអាងថា​ វៀតណាម​សន្យា​មាំ​ ប្រឆាំង​នេសាទ​ IUU ឈាន​ដល់​ការ​សម្រប​បទ​ប្បញ្ញត្តិ​អន្តរជាតិ​ និង អភិវឌ្ឍ​ចីរភាព​ខាង​វិស័យ​នេសាទ​ជល​ផល​វៀតណាម​។ ទន្ទឹមនោះ បង្កើត​ទំនុក​ចិត្ត​ និងយល់ដឹង​​គ្នាទៅ​វិញ​ទៅមក​ចំពោះ​ស្ថានភាព​នៃការ​ខិតខំ​ និង​ប្តេជ្ញាចិត្ត​របស់វៀតណាម​ ក្នុង​ការ​ប្រឆាំង​នេសាទ​ IUU ក៏ដូចជា​ក្នុងការបង្វែ​ពីរ​បរ​នេសាទត្រី​ឯកជន​ ទៅ​ជា​របរ​​នេសាទត្រី​ដែល​មាន​ភារកិច្ច​ និងអភិវឌ្ឍ​ចីរភាព​ តាម​រយៈ​អនុវត្ត​ច្បាប់​ជល​ផល​ឆ្នាំ​២០១៧។

ក្រសួង​កសិកម្ម​ និង អភិវឌ្ឍជនបទ បាន​រៀប​រៀង​​ ស្នើ​ជូន​​នាយក​រដ្ឋមន្រ្តី​នៃ​រដ្ឋាភិបាល​ ចុះប្រកាស​កម្មវិធី​ គម្រោង​ផែនការ ​ដើម្បី​អភិវឌ្ឍ​វិស័យ​ជលផល​ចីរភាព​ មានករណីយ​កិច្ច​ សមាហរណកម្ម​អន្តរជាតិ​ និងប្រឆាំង​នេសាទ​​ IUU អនុវត្ត​មាន​ប្រសិទ្ធភាព​ យុទ្ធសាស្ត្រអភិវឌ្ឍជលផល​វៀតណាម​ រហូតដល់​ឆ្នាំ​២០៣០ ចក្ខុវិស័យ​រហូតដល់​ឆ្នាំ​២០៤៥ បាន​នាយករដ្ឋមន្ត្រី​​នៃរដ្ឋាភិបាល​ សច្ចានុម័តនូវ​សេចក្តី​សម្រេច​ចិត្ត​លេខ​ 339/QĐ-TTg ចុះថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១។​

នាវា​នេសាទ​ត្រី​​របស់អ្នកនេសាទ​ខេត្ត​និញ​ធ្វឹន​ (Ninh Thuan)។ រូបថត៖ ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម

ក្នុង​សន្និសីទ​អំពី​ការ​ជំរុញ​ដំណោះស្រាយ​ប្រឆាំង​ការ​នេសាទ​ជលផល ​IUU នាយករដ្ឋមន្រ្តី​ ផាម​ មិញ​ចិញ​ (Pham Minh Chinh) បានឱ្យ​ដឹងថា៖ ប្រឆាំងការនេសាទ​ត្រី​​ ​IUU ដំបូង​បង្អស់​ដើម្បី​ផល​ប្រយោជន៍​ប្រទេសជាតិ​ ជនជាតិ ដើម្បី​ផល​ប្រយោជន៍​របស់ប្រជាជន​។ នាយករដ្ឋមន្រ្តី​សំណូម​ពរ​លើកកម្ពស់​ការ​យល់ដឹង​របស់​ប្រជាជន​​ដោយ​មិន​ឈប់ឈរ​ ក្នុងការ​អនុវត្ត​ច្បាប់​ និង​ ការពារ​បរិស្ថាន​ អភិវឌ្ឍ​ចីរភាព។ រួម​ជាមួយនោះ​ បង្កើត​ការ​ងារ​ចិញ្ចឹម​ជីវិត​ រកការ​ងារ​សម្រាប់​ប្រជាជន​ តាម​ទិសដៅ​បង្កើន​ការ​ចិញ្ចឹម​សត្វ​ កែច្នៃ កាត់បន្ថយ​នេសាទ​បែបប្រពៃណី​ ដោះស្រាយ​បញ្ចប់​អនុសាសន៍​នៃប្រទេស​នានា​ អង្គការ​ក្នុងការ​នេសាទ​ត្រី​ មិនទុក​ឱ្យ​កើត​មាន​បញ្ហា​ថ្មី និង មិន​ទុក​ឱ្យ​កើត​មាន​ស្ថានភាព​នេសាទត្រី IUU​។​

 

 


 

ជាមួយ​គោល​បំណង​កសាង​មុខរបរ​នេសាទត្រី​ចីរភាព មាន​ករណីយ​កិច្ច​ សមាហរណកម្ម​អន្តរជាតិ​ និង នៅ​ចំពោះមុខ​គឺ​ដោះ​កាត់លឿង​របស់​ EC ទូទាំងប្រព័ន្ធ​គោលនយោបាយ​​បាន​ចូល​រួម​យ៉ាង​សកម្ម​។ ពី​មជ្ឈិម​ដល់​មូលដ្ឋាន​ ជាពិសេស​គឺ​មូលដ្ឋាន​ដែល​នៅ​ចំណុះ​២៨ខេត្តក្រុង​​ជាប់សមុទ្រ​​ក្រោម​​ការគ្រប់គ្រង​មជ្ឈិម​ ចាត់ទុក​ជា​​ភារកិច្ច​អាទិភាព ចាំបាច់​នៅ​មូលដ្ឋាន​ បង្ហាញ​ការសន្យា​ ខិតខំ​ប្តេជ្ញា​នៃ​គោលនយោបាយ​វៀតណាម​ អំពី​ការ​ប្រឆាំង​នេសាទ IUU

 

គិត​ដល់បច្ចុប្បន្ន​ នាវា​នេសាទត្រី​ ដែល​មាន​ប្រវែង​ពី​៦ម៉ែត្រ​ឡើង​ទៅ ​បាន​ចុះបញ្ជី​ និង ធ្វើ​បច្ចុប្បន្នភាព​នៅលើ​មូលដ្ឋាន​ទិន្នន័យ​ VNFishbase មាន​ចំនួនសរុប ប្រមាណ ៧៣.២៨២ គ្រឿង​ នាវា​នេសាទត្រី​ដែលមានប្រវែង​ពី​១៥ម៉ែត្រឡើង​ទៅ ទទួល​បានអាជ្ញាប័ណ្ណនៅ​ថេរវេលា​ មាន​ចំនួនសរុបប្រមាណ​​ ២៧.៨១០/២៩.៤៨៩ គ្រឿង បាន​ចុះបញ្ជី​ និង ធ្វើ​បច្ចុប្បន្នភាព​នៅ​លើ​មូលដ្ឋាន​ទិន្នន័យ​ VNFishbase (សម្រេច​ ៩៤,៣%)។ អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន​នេសាទ​ ប្រើប្រាស់​ប្រព័ន្ធ​តាមដាន​​នាវា​ ដើម្បី​ត្រួត​ពិនិត្យ​សកម្មភាព​របស់នាវា​ នៅ​លើ​ដែន​​សមុទ្រ​ បាន​បំពាក់​ឧបករណ៍​តាមដាន​ (VMS) នៅលើ​នាវា ​ដែលមាន​ប្រវែង​ពី​១៥ម៉ែត្រ​ឡើង​ទៅ សម្រេច​បាន​៩៧,៦៥% (២៨.៧៩៧/២៩.៤៨៩ នាវានេសាទ​ត្រី)។

កំពង់ផែ​មី​តឹន​ (My Tan) ឃុំ​ថាញ​ហាយ (Thanh Hai) ស្រុក​និញ​ហាយ​ (Ninh Hai) ​បាន​វិនិយោគព្រម​ជាមួយ​​គ្នា​ ឆ្លើយ​តប​សំណូម​ពរ​អភិវឌ្ឍ​សេដ្ឋកិច្ច​សមុទ្រ​របស់​មូលដ្ឋាន​។​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
គ្រឿង​សមុទ្រ​ត្រីធូណា​នៅ​​ខេត្ត​ភូអៀន​ (Phu Yen) បាន​នាំចេញ​ទៅ​ទីផ្សារ​ ក្នុងនោះ​មាន​ទីផ្សារ​អ៊ឺរ៉ុប​ និង អាមេរិក។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

វៀតណាម​បាន​ចុះហត្ថលេខាលើកិច្ចសន្យា​ថ្នាក់​រដ្ឋាភិបាល ​អំពី​សហប្រតិបត្តិការ​អន្តរជាតិ​ ផ្នែក​ប្រឆាំង​នេសាទ IUU ជាមួយនឹង​ប្រទេស​នានា​ នៅ​អាស៊ី​អាគ្នេយ៍​ និង អូស្រ្តាលី អធិបតី​​កសាង​គំនិត​ផ្តួច​ផ្តើម​ កសាង​ដំណើរ​​ប្រឆាំង​ការនេសាទ​ត្រី​​ខុសច្បាប់​ មិន​របាយការណ៍ និង មិនតាម​បទប្បញ្ញត្តិ​ នៅ​ក្នុង​អាស៊ាន​ដំណាក់កាល​២០២០ - ២០២៥ សហប្រតិបត្តិការ​ជាមួយ​នឹង​អង្គការ​អន្តរជាតិ​ ដូចជា​មជ្ឈមណ្ឌល​អភិវឌ្ឍ​មុខរបរ​​ត្រី​អាស៊ីអាគ្នេយ៍​ (SEAFDEC) អង្គការកសិកម្ម​​ស្បៀង​​នៃ​អង្គការ​សហប្រជា​ជាតិ​ (FAO) ដើម្បី​ពង្រាយ​ដំណោះស្រាយ​អនុវត្ត​បទប្បញ្ញត្តិ​វិធាន​ប្រទេស ដែលមាន​កំពង់ផែ​ វិធី​ចូល​យក​ប្រភព​ដើម​ឌីជីថល​ ដឹក​ជញ្ចូន​លើ​សមុទ្រ​៕

ខ្លឹមសារ៖ កាសែតរូបភាព​វៀតណាម​

រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

បច្ចេកទេស​ ក្រាហ្វីក​៖ ត្រាង​ញូង​

ប្រែសម្រួល៖ រីកើង​



Top