វៀតណាមកសាងរបរនេសាទត្រីប្រកបដោយចីរភាព
ប្រឆាំងនេសាទខុសច្បាប់ មិនរបាយការណ៍ និង មិនតាមបទប្បញ្ញតិ្ត ឈានដល់ការសម្របតាមបទប្បញ្ញត្តិអន្តរជាតិ និង អភិវឌ្ឍចីរភាព ខាងវិស័យនេសាទជលផល ជាគោលបំណង និងជាកិច្ចសន្យារបស់វៀតណាម។ ពេលវេលាកន្លង វៀតណាមបានម្ចាស់ការបង្កើនសហប្រតិបត្តិការជាមួយ EU ដើម្បីដោះ “ការព្រមានកាតលឿង”ឱ្យបានឆាប់រហ័ស។
ចាប់ពីថ្ងៃទី១០ - ថ្ងៃទី១៨ ខែតុលា គណៈប្រតិភូអធិការកិច្ច នៃគណៈកម្មធិការទ្វីបអ៊ឺរ៉ុប (EC) អញ្ជើញមកប្រទេសវៀតណាម ពិនិត្យលទ្ធផលនៃការពង្រាយសេចក្តីស្នើរបស់គណៈកម្មធិការទ្វីបអ៊ឺរ៉ុប អំពីការប្រឆាំងនេសាទខុសច្បាប់ មិនរបាយការណ៍ និង មិនតាមបទប្បញ្ញត្តិ (IUU)។
នេះជាលើកទី៤ ដែល EC វាយតម្លៃលទ្ធផលពង្រាយសេចក្តីស្នើ អំពីការប្រឆាំងនេសាទ IUU ដើម្បីផ្តល់ជាសន្និដ្ឋានអាចដោះ ឬពន្យាការព្រមាន “កាតលឿង” ចំពោះផលិតផលគ្រឿងសមុទ្រ ដែលនេសាទនៅវៀតណាម។
ក្រសួងកសិកម្ម និង អភិវឌ្ឍជនបទ អះអាងថា វៀតណាមសន្យាមាំ ប្រឆាំងនេសាទ IUU ឈានដល់ការសម្របបទប្បញ្ញត្តិអន្តរជាតិ និង អភិវឌ្ឍចីរភាពខាងវិស័យនេសាទជលផលវៀតណាម។ ទន្ទឹមនោះ បង្កើតទំនុកចិត្ត និងយល់ដឹងគ្នាទៅវិញទៅមកចំពោះស្ថានភាពនៃការខិតខំ និងប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការប្រឆាំងនេសាទ IUU ក៏ដូចជាក្នុងការបង្វែពីរបរនេសាទត្រីឯកជន ទៅជារបរនេសាទត្រីដែលមានភារកិច្ច និងអភិវឌ្ឍចីរភាព តាមរយៈអនុវត្តច្បាប់ជលផលឆ្នាំ២០១៧។
ក្រសួងកសិកម្ម និង អភិវឌ្ឍជនបទ បានរៀបរៀង ស្នើជូននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ចុះប្រកាសកម្មវិធី គម្រោងផែនការ ដើម្បីអភិវឌ្ឍវិស័យជលផលចីរភាព មានករណីយកិច្ច សមាហរណកម្មអន្តរជាតិ និងប្រឆាំងនេសាទ IUU អនុវត្តមានប្រសិទ្ធភាព យុទ្ធសាស្ត្រអភិវឌ្ឍជលផលវៀតណាម រហូតដល់ឆ្នាំ២០៣០ ចក្ខុវិស័យរហូតដល់ឆ្នាំ២០៤៥ បាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សច្ចានុម័តនូវសេចក្តីសម្រេចចិត្តលេខ 339/QĐ-TTg ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
ក្នុងសន្និសីទអំពីការជំរុញដំណោះស្រាយប្រឆាំងការនេសាទជលផល IUU នាយករដ្ឋមន្រ្តី ផាម មិញចិញ (Pham Minh Chinh) បានឱ្យដឹងថា៖ ប្រឆាំងការនេសាទត្រី IUU ដំបូងបង្អស់ដើម្បីផលប្រយោជន៍ប្រទេសជាតិ ជនជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ នាយករដ្ឋមន្រ្តីសំណូមពរលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនដោយមិនឈប់ឈរ ក្នុងការអនុវត្តច្បាប់ និង ការពារបរិស្ថាន អភិវឌ្ឍចីរភាព។ រួមជាមួយនោះ បង្កើតការងារចិញ្ចឹមជីវិត រកការងារសម្រាប់ប្រជាជន តាមទិសដៅបង្កើនការចិញ្ចឹមសត្វ កែច្នៃ កាត់បន្ថយនេសាទបែបប្រពៃណី ដោះស្រាយបញ្ចប់អនុសាសន៍នៃប្រទេសនានា អង្គការក្នុងការនេសាទត្រី មិនទុកឱ្យកើតមានបញ្ហាថ្មី និង មិនទុកឱ្យកើតមានស្ថានភាពនេសាទត្រី IUU។
ជាមួយគោលបំណងកសាងមុខរបរនេសាទត្រីចីរភាព មានករណីយកិច្ច សមាហរណកម្មអន្តរជាតិ និង នៅចំពោះមុខគឺដោះកាត់លឿងរបស់ EC ទូទាំងប្រព័ន្ធគោលនយោបាយបានចូលរួមយ៉ាងសកម្ម។ ពីមជ្ឈិមដល់មូលដ្ឋាន ជាពិសេសគឺមូលដ្ឋានដែលនៅចំណុះ២៨ខេត្តក្រុងជាប់សមុទ្រក្រោមការគ្រប់គ្រងមជ្ឈិម ចាត់ទុកជាភារកិច្ចអាទិភាព ចាំបាច់នៅមូលដ្ឋាន បង្ហាញការសន្យា ខិតខំប្តេជ្ញានៃគោលនយោបាយវៀតណាម អំពីការប្រឆាំងនេសាទ IUU។
គិតដល់បច្ចុប្បន្ន នាវានេសាទត្រី ដែលមានប្រវែងពី៦ម៉ែត្រឡើងទៅ បានចុះបញ្ជី និង ធ្វើបច្ចុប្បន្នភាពនៅលើមូលដ្ឋានទិន្នន័យ VNFishbase មានចំនួនសរុប ប្រមាណ ៧៣.២៨២ គ្រឿង នាវានេសាទត្រីដែលមានប្រវែងពី១៥ម៉ែត្រឡើងទៅ ទទួលបានអាជ្ញាប័ណ្ណនៅថេរវេលា មានចំនួនសរុបប្រមាណ ២៧.៨១០/២៩.៤៨៩ គ្រឿង បានចុះបញ្ជី និង ធ្វើបច្ចុប្បន្នភាពនៅលើមូលដ្ឋានទិន្នន័យ VNFishbase (សម្រេច ៩៤,៣%)។ អនុវត្តបច្ចេកវិទ្យាព័ត៌មាននេសាទ ប្រើប្រាស់ប្រព័ន្ធតាមដាននាវា ដើម្បីត្រួតពិនិត្យសកម្មភាពរបស់នាវា នៅលើដែនសមុទ្រ បានបំពាក់ឧបករណ៍តាមដាន (VMS) នៅលើនាវា ដែលមានប្រវែងពី១៥ម៉ែត្រឡើងទៅ សម្រេចបាន៩៧,៦៥% (២៨.៧៩៧/២៩.៤៨៩ នាវានេសាទត្រី)។
វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យាថ្នាក់រដ្ឋាភិបាល អំពីសហប្រតិបត្តិការអន្តរជាតិ ផ្នែកប្រឆាំងនេសាទ IUU ជាមួយនឹងប្រទេសនានា នៅអាស៊ីអាគ្នេយ៍ និង អូស្រ្តាលី អធិបតីកសាងគំនិតផ្តួចផ្តើម “កសាងដំណើរប្រឆាំងការនេសាទត្រីខុសច្បាប់ មិនរបាយការណ៍ និង មិនតាមបទប្បញ្ញត្តិ នៅក្នុងអាស៊ានដំណាក់កាល២០២០ - ២០២៥” សហប្រតិបត្តិការជាមួយនឹងអង្គការអន្តរជាតិ ដូចជាមជ្ឈមណ្ឌលអភិវឌ្ឍមុខរបរត្រីអាស៊ីអាគ្នេយ៍ (SEAFDEC) អង្គការកសិកម្មស្បៀងនៃអង្គការសហប្រជាជាតិ (FAO) ដើម្បីពង្រាយដំណោះស្រាយអនុវត្តបទប្បញ្ញត្តិវិធានប្រទេស ដែលមានកំពង់ផែ វិធីចូលយកប្រភពដើមឌីជីថល ដឹកជញ្ចូនលើសមុទ្រ៕
ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បច្ចេកទេស ក្រាហ្វីក៖ ត្រាងញូង
ប្រែសម្រួល៖ រីកើង