• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ម៉ូហ្សំប៊ិច - ដៃគូសំខាន់របស់វៀតណាមនៅទ្វិបអាហ្វ្រិក

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណាម (ចាប់​ពីថ្ងៃទី៣១ ខែកក្កដា ដល់​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧) លោក​នាយករដ្ឋមន្ត្រី​ម៉ូហ្សំប៊ិច និង​ថ្នាក់ដឹក​នាំ​វៀតណាម​បាន​​​ឯកភាពនូវ​ការ​ខិតខំ​ប្រឹង​ប្រែង​លើក​​ទំនាក់ទំនង​​រវាង​វៀតណាម​និង​ម៉ូហ្សំប៊ិច​ទៅ​កាន់​ដៃគូ​​សំខាន់​របស់​វៀតណាម​នៅ​ទ្វិប​អាហ្វ្រិក ខាង​ត្បូង​នៃ  Sahara ហើយ​វៀតណាម​នឹង​ក្លាយទៅ​ជា​ស្ពាន​​តភ្ជាប់​រវាងម៉ូហ្សំប៊ិច​និង​បណ្តាប្រទេសស្ថិតនៅតំបន់​អាស៊ីអាគ្នេយ៍។

ស្តីពី​វិស័យពាណិជ្ជកម្ម វិនិយោគ​និងកិច្ច​សហប្រតិបត្តិការ​ ម៉ូហ្សំប៊ិច​​មាន​បំណង​ប្រាថ្នា​​ថា សម្ព័ន្ធ​ក្រុមហ៊ុន​ Viettel នឹង​បើកទូលាយ​ការធ្វើ​អាជីវកម្ម​និង​អំពាវនាវបណ្តា​សហគ្រាស​វៀតណាម​​​​ប​ន្ត​បើកទូលាយ​ការធ្វើ​អាជីវកម្ម​ក្នុងបណ្តា​វិស័យ​ផ្សេងៗ ដូចជា៖ ពាណិជ្ជកម្ម ប្រេង​ឧស្ម័ន ​ការដឹកជញ្ជូន​លើផ្លូវសមុទ្រ កែច្នៃ​កសិផល ជលផល ...បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Movitel ( ក្រុមហ៊ុន​សាជីវកម្ម​រវាង​ក្រុមហ៊ុន Viettel និង​ក្រុមហ៊ុនSPI) ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​ពីខែ​ឧសភា ឆ្នាំ២០១២ ជួយ​ម៉ូហ្សំប៊ិច​​បង្តើត​​​​បដិវត្តន៍​ព័ត៌មាន​​និង​រហូតដល់​បច្ចុប្បន្ននេះ​ក្លាយទៅ​ជា​បណ្តាញ​ទូរគមនាគមន៍​​មាន​​​អ្នក​ប្រើប្រាស់​ជា​ច្រើន​និង​គ្របដណ្តប់​​​ដែល​ឈរលំដាប់​លេខ​ពីរ​នៅប្រទេស​ម៉ូហ្សំប៊ិច។


ពិធីបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច Carlos Agostinho do Rosario ត្រូវបានរៀបចំយ៉ាងមហោឡារិក
នៅវិមានប្រធានរដ្ឋ។ រូបថត៖ អានដាំង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច
Carlos Agostinho do Rosario នៅទីស្តីការរដ្ឋាភិបាល។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោក នាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច
Carlos Agostinho do Rosario ជួបចរចារជាដាច់ដោយឡែក។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច
Carlos Agostinho do Rosario។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកកំណត់ហេតុសហប្រតិបត្តិការ
នៃប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

វៀតណាម​បាន​ឯកភាព​​ នឹង​បង្កើន​ការផ្លាស់ប្តូរបទពិសោធន៍​នូវការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​​ដែល​ម៉ូហ្សំប៊ិច​មាន​តម្រូវ​ការ​​ដូចជា​៖ ​ការ​​បង្ការ​ប្រឆាំង​នឹង​គ្រោះ​ធម្មជាតិ ការ​ព្យាករណ៍​អាកាសធាតុ ​​​ការ​​បន្សំ​នឹង​អាកាសធាតុ​ ការ​បណ្តុះ​បណ្តាល​និងអប់រំ ការផ្លាស់ប្តូរ​អ្នក​ជំនាញ​និងសន្តិសុខ - ការពារជាតិ។ ប្រទេស​វៀតណាម​បាន​ស្នើ​ប្រទេស​ម៊ូហ្សំប៊ិច​​បង្កលក្ខណៈ​ងាយស្រួល​សំរាប់​សហគ្រាស​វៀតណាម​យ៉ាង​ឆាប់ៗនេះ ដូចជា​ការ​​បើក​ឃ្លាំង​​ទុក​ទំនិញ​នាំចូល អភិវឌ្ឍន៍​​​បណ្តា​របៀប​ចែក​ចាយ​ ក៏​ដូចជា​​ធ្វើ​ឲ្យ​សុក្រិត​ច្បាប់​វិនិយោគ​សំរាប់​វិនិយោគិន​បរទេស​ផងដែរ។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច
Carlos Agostinho do Rosario ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​ឱកាសនេះ នាយករដ្ឋមន្ត្រីនៃប្រទេស​ទាំងពីរ​បានអញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធីចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​ស្តីពី​កិច្ច​​សហប្រតិបត្តិការ​ការពារ អភិរក្ស​បណ្តា​សត្វ​ រក្ខុជាតិព្រៃ​ និង​ពិធីចុះហត្ថលេខា​ស្តីពី​សេវាកម្ម​ដឹក​ជញ្ជូនជើង​អាកាស​រវាង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​និង​រដ្ឋាភិបាល​សាធារណរដ្ឋម៉ូហ្សំប៊ិច។ 


លោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច Carlos Agostinho do Rosario អញ្ជើញទស្សនានិងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន
ទូរគមនាគមន៍យោធា (Viettel)។ រូបថត៖ វ៉ានឌៀត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច Carlos Agostinho do Rosario អញ្ជើញទស្សនានិងធ្វើការជាមួយ
សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា (Viettel)។ រូបថត៖ វ៉ានឌៀត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 

ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរកំពុង​អភិវឌ្ឍន៍ ជាពិសេសគឺ​សកម្មភាព​​​លក់ដូរ​គ្រាប់​ស្វាយចន្ទី ម្សៅដូង ឈើ​និង​សំឡី ក្រៅពីនេះ​ម៉ូហ្សំប៊ិច​​ក៏នាំចូល​ពីវៀតណាម​ ៖ អង្ករនិង​មាស៊ីនភ្លើង។ ​តាំងពីឆ្នាំ ២០០៦ រហូតដល់​ឆ្នាំ ២០១០ តំលៃពាណិជ្ជកម្ម​​រវាង​វៀតណាមនិងម៉ូហ្សំប៊ិច​បង្កើន​ឡើង ៣ ដង (ចាប់ពី ១៣,៣៨ ឡើងដល់ ៤៥,៣៥ លាន​ដុល្លារអាមេរិក) ក្នុងនោះភាគច្រើនជាការនាំចេញពី​វៀតណាម។ នាឆ្នាំ២០១៦ តំលៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ទទួល​បាន ១០១ លាន​ដុល្លារអាមេរិក ក្នុងនោះ​វៀតណាម​នាំចេញ​ជាង ៧២,៥ លាន​ដុល្លារអាមេរិក​និង​នាំចូល ២៨,៥ លាន​ដុល្លារអាមេរិក។ ម៉ូហ្សំប៊ិច​ឈរលំដាប់​លេខ ១១ ក្នុង​ចំណោម ៧២ ប្រទេស​និង​តំបន់​ដែល​វៀតណាម​បាន​វិនិយោគ។

 
 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាព​វៀតណាម

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top