ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម (ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧) លោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច និងថ្នាក់ដឹកនាំវៀតណាមបានឯកភាពនូវការខិតខំប្រឹងប្រែងលើកទំនាក់ទំនងរវាងវៀតណាមនិងម៉ូហ្សំប៊ិចទៅកាន់ដៃគូសំខាន់របស់វៀតណាមនៅទ្វិបអាហ្វ្រិក ខាងត្បូងនៃ Sahara ហើយវៀតណាមនឹងក្លាយទៅជាស្ពានតភ្ជាប់រវាងម៉ូហ្សំប៊ិចនិងបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។
ស្តីពីវិស័យពាណិជ្ជកម្ម វិនិយោគនិងកិច្ចសហប្រតិបត្តិការ ម៉ូហ្សំប៊ិចមានបំណងប្រាថ្នាថា សម្ព័ន្ធក្រុមហ៊ុន Viettel នឹងបើកទូលាយការធ្វើអាជីវកម្មនិងអំពាវនាវបណ្តាសហគ្រាសវៀតណាមបន្តបើកទូលាយការធ្វើអាជីវកម្មក្នុងបណ្តាវិស័យផ្សេងៗ ដូចជា៖ ពាណិជ្ជកម្ម ប្រេងឧស្ម័ន ការដឹកជញ្ជូនលើផ្លូវសមុទ្រ កែច្នៃកសិផល ជលផល ...បានឲ្យដឹងថា ក្រុមហ៊ុន Movitel ( ក្រុមហ៊ុនសាជីវកម្មរវាងក្រុមហ៊ុន Viettel និងក្រុមហ៊ុនSPI) ចាប់ផ្តើមធ្វើអាជីវកម្មពីខែឧសភា ឆ្នាំ២០១២ ជួយម៉ូហ្សំប៊ិចបង្តើតបដិវត្តន៍ព័ត៌មាននិងរហូតដល់បច្ចុប្បន្ននេះក្លាយទៅជាបណ្តាញទូរគមនាគមន៍មានអ្នកប្រើប្រាស់ជាច្រើននិងគ្របដណ្តប់ដែលឈរលំដាប់លេខពីរនៅប្រទេសម៉ូហ្សំប៊ិច។
ពិធីបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច Carlos Agostinho do Rosario ត្រូវបានរៀបចំយ៉ាងមហោឡារិក
នៅវិមានប្រធានរដ្ឋ។ រូបថត៖ អានដាំង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច
Carlos Agostinho do Rosario នៅទីស្តីការរដ្ឋាភិបាល។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោក នាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច
Carlos Agostinho do Rosario ជួបចរចារជាដាច់ដោយឡែក។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច
Carlos Agostinho do Rosario។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកកំណត់ហេតុសហប្រតិបត្តិការ
នៃប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
វៀតណាមបានឯកភាព នឹងបង្កើនការផ្លាស់ប្តូរបទពិសោធន៍នូវការអភិវឌ្ឍន៍ក្នុងវិស័យដែលម៉ូហ្សំប៊ិចមានតម្រូវការដូចជា៖ ការបង្ការប្រឆាំងនឹងគ្រោះធម្មជាតិ ការព្យាករណ៍អាកាសធាតុ ការបន្សំនឹងអាកាសធាតុ ការបណ្តុះបណ្តាលនិងអប់រំ ការផ្លាស់ប្តូរអ្នកជំនាញនិងសន្តិសុខ - ការពារជាតិ។ ប្រទេសវៀតណាមបានស្នើប្រទេសម៊ូហ្សំប៊ិចបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសវៀតណាមយ៉ាងឆាប់ៗនេះ ដូចជាការបើកឃ្លាំងទុកទំនិញនាំចូល អភិវឌ្ឍន៍បណ្តារបៀបចែកចាយ ក៏ដូចជាធ្វើឲ្យសុក្រិតច្បាប់វិនិយោគសំរាប់វិនិយោគិនបរទេសផងដែរ។
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច
Carlos Agostinho do Rosario ។ រូបថត៖ ទ្រីយុង / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការការពារ អភិរក្សបណ្តាសត្វ រក្ខុជាតិព្រៃ និងពិធីចុះហត្ថលេខាស្តីពីសេវាកម្មដឹកជញ្ជូនជើងអាកាសរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងរដ្ឋាភិបាលសាធារណរដ្ឋម៉ូហ្សំប៊ិច។
លោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច Carlos Agostinho do Rosario អញ្ជើញទស្សនានិងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន
ទូរគមនាគមន៍យោធា (Viettel)។ រូបថត៖ វ៉ានឌៀត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រីម៉ូហ្សំប៊ិច Carlos Agostinho do Rosario អញ្ជើញទស្សនានិងធ្វើការជាមួយ
សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា (Viettel)។ រូបថត៖ វ៉ានឌៀត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍ ជាពិសេសគឺសកម្មភាពលក់ដូរគ្រាប់ស្វាយចន្ទី ម្សៅដូង ឈើនិងសំឡី ក្រៅពីនេះម៉ូហ្សំប៊ិចក៏នាំចូលពីវៀតណាម ៖ អង្ករនិងមាស៊ីនភ្លើង។ តាំងពីឆ្នាំ ២០០៦ រហូតដល់ឆ្នាំ ២០១០ តំលៃពាណិជ្ជកម្មរវាងវៀតណាមនិងម៉ូហ្សំប៊ិចបង្កើនឡើង ៣ ដង (ចាប់ពី ១៣,៣៨ ឡើងដល់ ៤៥,៣៥ លានដុល្លារអាមេរិក) ក្នុងនោះភាគច្រើនជាការនាំចេញពីវៀតណាម។ នាឆ្នាំ២០១៦ តំលៃពាណិជ្ជកម្មទ្វេភាគីទទួលបាន ១០១ លានដុល្លារអាមេរិក ក្នុងនោះវៀតណាមនាំចេញជាង ៧២,៥ លានដុល្លារអាមេរិកនិងនាំចូល ២៨,៥ លានដុល្លារអាមេរិក។ ម៉ូហ្សំប៊ិចឈរលំដាប់លេខ ១១ ក្នុងចំណោម ៧២ ប្រទេសនិងតំបន់ដែលវៀតណាមបានវិនិយោគ។
|
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម