ចំណុចសំខាន់ៗ
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម - ចិន អភិវឌ្ឍន៍យ៉ាងស្ថិរភាពនិងចីរភាពដោយឥតឈប់ឈរ
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) អញ្ជើញជាអធិបតី ក្នុងពិធីបដិសណ្ឋាកិច្ច លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋ Xi Jinping ដោយពិធីការដ៏ខ្ពង់ខ្ពស់បំផុតសំរាប់ថ្នាក់ដឹកនាំ រួមមាន៖ ការបាញ់កាំភ្លើងធំ ២១ ណាត់ សំដៅទទួលស្វាគមន៍។ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារ និងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋ Xi Jinping បានជួបពិភាក្សាការងារជាមួយ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan)
ក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping និងលោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) អញ្ជើញចូលរួមក្នុងពិធីសម្ពោធវិមានមិត្តភាពវៀតណាម - ចិន ពិធីដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ចិន នៅរដ្ឋធានីហាណូយ (Ha Noi) ជួបសំណេះសំណាលជាមួយអ្នកតំណាងដែលអញ្ជើញចូលរួមក្នុងវេទិកាប្រជាជនវៀតណាម- ចិននិង ជាតំណាងឲ្យបញ្ញាជននៃប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញត្រួតពិនិត្យកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងពិធីបដិសណ្ឋាកិច្ចលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping បានបាញ់កាំភ្លើងធំ ស្វាគមន៍ ២១ ណាត់។ រូបថត៖ ត្រុងដាត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping ក្នុងពិធីបដិសណ្ឋាកិច្ចនេះ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping ក្នុងពិធីបដិសណ្ឋាកិច្ចនេះ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងរដ្ឋាភិបាលវៀតណាមនិង រដ្ឋាភិបាលចិន ស្តីពីជំរុញការតភ្ជាប់ក្នុងក្របខណ្ឌ "របៀងពីរ ខ្សែក្រវ៉ាត់មួយ និងគំនិតផ្តួចផ្តើម" ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ""។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phuc Trong) និងលោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) រៀបចំពិធីជប់លៀងស្វាគមន៍ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ ក្នុងរូបថត៖ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phuc Trong) និងលោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) រៀបចំពិធីអញ្ជើញថ្លែងសន្ទរកថាស្វាគមន៍។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
វៀតណាម - ចិនបានចុះហត្ថលេខានិងប្រគល់ឯកសារនូវកិច្ចសហប្រតិបត្តិការចំនួន ១៩ ។ នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phuc Trong) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារនិងប្រគល់ឯកសារនូវកិច្ចសហប្រតិបត្តិការចំនួន ១២ រវាងប្រទេសទាំងពីរ។ |
លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញដាក់កម្រងផ្កានិងគោរណវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (Ho Chi Minh) រួមជាមួយលោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phuc Trong) អញ្ជើញមកទស្សនាការតាំងពិព័រណ៍រូបថត “ប្រទេសចិនតាមរយៈការថតរូបរបស់អ្នកថតរូបវៀតណាម” អញ្ជើញមកទស្សនាទីកន្លែងដែលលោកប្រធានហូជីមិញ (Ho Chi Minh) បានស្លាប់និងអញ្ជើញចូលរួមក្នុងពិធីជប់លៀងតែ នៅក្នុងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្ទះខ្ពស់ពីដីរបស់លោកប្រធានហូជីមិញ (Ho Chi Minh)។
ក្នុងបណ្តាជំនួបសវនាការ ភាគីទាំងពីរបានជូនដំណឹងអំពីស្ថានភាពអំពីបក្ស និងនៅប្រទេសនិមួយ ពិភាក្សយ៉ាងជ្រាលជ្រៅនូវយោបល់អំពីទំនាក់ទំនងទ្វេភាគីនិងបណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលប្រទេសទាំងពីរបានយកចិត្តទុកដាក់ ទទួលបានការយល់ដឹងសំខាន់ៗ ស្តីពីការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងចិន ក្នុងស្ថានភាពថ្មី។ ភាគីទាំងពីបានឯកភាពពង្រឹងលទ្ធផល ដែលទទួលបានក្នុងរយៈពេលកន្លងមកនេះ សកម្មដោះស្រាយបណ្តាបញ្ហាសេសសល់ លើកទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម -ចិនប្រកបដោយឥតឈប់ឈរ ស្ថិរភាព ចីរភាព។
បង្កើនមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ក្នុងនោះគឺបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញការជួបជុំនិងសហប្រតិបត្តិការរវាងគ្រប់ផ្នែក គ្រប់ថ្នាក់ រក្សាប្រពៃណីល្អប្រសើរនូវការជួបប្រាស្រ័យ និងការជួបជុំរវាងគណៈប្រតិភូជាន់ខ្ពស់ ជំរុញការជួបប្រាស្រ័យ បង្កើនកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍តួនាទីរបស់បក្ស ប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកក្នុងការជឿជាក់ខាងនយោបាយ ដាក់ចេញទិសដៅសកលនិងជំរុញទំនាក់ទំនងទ្វេភាគី រៀបចំយ៉ាងល្អជំនួបរវាងអ្នកតំណាងឲ្យការិយាល័យនយោបាយនៃប្រទេសទាំងពីរ សិក្ខាសាលាទ្រឹស្តី អនុវត្តន៍ផែនការសហប្រតិបត្តិការនូវការបណ្តុះបណ្តាកម្មាភិបាល ប្រកបដោយប្រសិទ្ធភាព ផ្លាស់ប្តូរបទពិសោធន៍កសាងបក្សនិងគ្រប់គ្រងប្រទេសជាតិ បង្កើនការជួបប្រាស្រ័យ ផ្លាស់ប្តូររវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាចិន រវាងរណសិរ្សមាតុភូមិវៀតណាមនិងស្ថាប័នប្រឹក្សានយោបាយចិន រវាងបណ្តាផ្នែក បណ្តាថ្នាក់ រវាងប្រជាជនទាំងឡាយ ជាពិសេសគឺជំនាន់យុវវ័យនៃប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ (Ho Chi Minh) ។ រូបថត៖ ផាមគៀន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញមកទស្សនាអាងចិញ្ចឹមត្រីរបស់ លោកប្រធានហូជីមិញ (Ho Chi Minh) - ស្ថិតក្នុងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញ (Ho Chi Minh) ។ រូបថត៖ ភឿងហ័រ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ឧទ្ទេសនាមរូបសំណាកលោក ប្រធានហូជីមិញ (Ho Chi Minh) ដល់លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) រួមជាមួយ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញចូលរួម ក្នុងពិធីជប់លៀងតែ នៅផ្ទះខ្ពស់ពីដីរបស់ លោកប្រធានហូជីមិញ (Ho Chi Minh) ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ភាគីទាំងពីរបានជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការទូត ការពារជាតិ សន្តិសុខ អនុវត្តន៍ច្បាប់ អនុវត្តយ៉ាងល្អប្រសើរសេចក្តីប្រកាសអំពីចក្ខុវិស័យអំពីការការពារជាតិ រហូតដល់ឆ្នាំ២០២៥ រៀបចំយ៉ាងល្អការជួបប្រាស្រ័យមិត្តភាពនូវកិច្ចការការពារព្រំដែន ការសន្ទនាយុទ្ធសាស្ត្រការពារជាតិ បណ្តាយន្តការសហប្រតិបត្តិការរវាងកងទ័ពការពារព្រំដែន កងទ័ពជើងទឹក ប៉ូលិសការពារសមុទ្រ ការជួបជុំរវាងនាយទាហានវ័យក្មេង ចែករំលែកបទពិសោធន៍នូវការងារបក្ស ការងារនយោបាយ វិជ្ជសាស្ត្រ សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បង្កើនការផ្លាស់ប្តូរបទពិសោធន៍អំពីសន្តិសុខ សហការបង្ក្រាបនិងប្រឆាំងនឹងបទល្មើស រក្សាយ៉ាងល្អបណ្តាយន្តការពិគ្រោះយោបល់ និងពិភាក្សារវាងក្រសួងការបរទេស ក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ក៏ដូចជារវាងក្នុងវេទិកាពហុភាគី។
ភាគីទាំងពីរបានយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗ ដូចជា៖ បង្កើនកិច្ចសហប្រតិបត្តិការ បើកទូលាយទ្រង់ទ្រាយពាណិជ្ជកម្មទ្វេភាគី អនុវត្តន៍វិធានការកែប្រែឲ្យល្អឡើងស្ថានភាពនាំចូលលើសរបស់ប្រទេសវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការក្នុងបណ្តាវិស័យដែលប្រទេសចិនមានប្រៀបខ្លាំង ហើយប្រទេសវៀតណាមមានតម្រូវការ ដូចជា៖ កសិកម្ម បរិស្ថាន បន្សំនឹងបំរែបំរួលអាកាសធាតុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គមនាគមន៍ ខិតខំប្រឹងប្រែងក្នុងការបង្កើតពូជស្រូវថ្មី ដំណាំដែលសមស្របនឹងស្ថានភាពរាំងស្ងួត ឬស្ថានភាពកំរិតបរិមាណអំបិលក្នុងដីកាន់តែកើនឡើង នាតំបន់វាលទំនាបទន្លេគីវឡុង (Cuu Long) ដោះស្រាយយ៉ាងសមហេតុសមផលបញ្ហានាវានេសាទ ប្រជានេសាទ គ្រប់គ្រង ការពារនិងប្រើប្រាស់យ៉ាងចីរភាពប្រភពទឹកនៃទន្លេជ្រោះ ស្ថិតក្នុងតំបន់ព្រំដែន សហការបង្ក្រាប បន្សំនឹងទឹកជំនន់ សុវត្ថិភាពនុយក្លេអ៊ែរ បង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការ ក្នុងការតភ្ជាប់គមនាគមន៍ផ្លូវគោក ផ្លូវដែក និងអាការចរណ៍។
ភាគីទាំងពីរគប្បីអនុវត្តន៍កិច្ចព្រមព្រៀងស្តីពីគោលការណ៍មូលដ្ឋាននូវការណែនាំអំពីការដោះស្រាយបញ្ហាសមុទ្ររវាងវៀតណាម - ចិន ប្រកបដោយពេញលេញនិងប្រសិទ្ធភាព ហើយផ្អែកទៅលើសេចក្តីប្រកាសអំពីការប្រព្រឹត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) ឆាប់រហ័សចរចារ ដើម្បីកសាងឲ្យរួចរាល់ក្រមសិលធម៌អំពីការប្រព្រឹត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) ដែលមានសុពលភាពនិងប្រសិទ្ធភាព។
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping ក្នុងឱកាស អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងដាណាំង លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សារការងារជាមួយ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និង លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញចូលរួម ក្នុងពិធីសម្ពោធវិមានមិត្តភាពវៀតណាម - ចិន និងដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ចិន នៅរដ្ឋធានីហាណូយ។ រូបថត៖ ត្រុងឌឹក / ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) និង លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញចូលរួមក្នុងពិធីការប្រគល់កូនសោរ សម្ពោធវិមានមិត្តភាព វៀតណាម - ចិន។ រូបថត៖ ត្រុងឌឹក/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកស្រី ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) បានជួបសវនាការជាមួយ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ រូបថត៖ ត្រុងឌឹក/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ បំរើបុព្វហេតុផ្លាស់ប្តូរថ្មី កែទម្រង់បើកទ្វារនៅប្រទេសនិមួយៗ ពង្រឹងតួនាទីសម្របសម្រួលចំពោះបណ្តាវិស័យដែលគណៈកម្មាការណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងយ៉ាងប្រសិទ្ធភាពនូវបណ្តាយន្តការសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុរូបិយប័ណ្ណនិងអភិវឌ្ឍន៍គំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ និងរបៀងពីរ” “ខ្សែក្រវ៉ាត់សេដ្ឋកិច្ច” ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មជាតុល្យភាព និងស្ថិរភាព ទទួលបាន ១០០ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ គាំទ្រ បង្កលក្ខណៈងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការរវាងតំបន់និងតំបន់ជាប់ខ្សែព្រំដែននៃប្រទេសទាំងពីរ បង្កើនការជួបប្រាស្រ័យជាមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យ ដូចជា៖ សុខមាលភាពសង្គម ផ្តល់ផលប្រយោធន៍ លើកកម្ពស់គុណភាពជីវភាពប្រជាជន.../.
ក្នុងដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន អញ្ជើញកាត់ខ្សែបូសម្ពោធវិមានមិត្តភាពវៀតណាម ចិន។ សំណង់នេះត្រូវបានកសាងដោយប្រាក់ជំនួយឥតសំណងពីរដ្ឋាភិបាលចិននិងទុនបដិភាគ របស់វៀតណាម។ |
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម