ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមចូលរួមសន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមអញ្ជើញចូលរួមសន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ២០១៦
ពិធីបើកត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ឡាវ) ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកអាស៊ានទាំង១០ និងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh។ គណៈប្រតិភូវៀតណាម ដឹកនាំដោយសមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ។ ថ្លែងមតិនៅពិធីបើក ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Thongloun Sisoulith បានសង្កត់ធ្ងន់ទៅលើការ បង្កើតសហគមន៍អាស៊ាន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥ ជាលទ្ធផលរួម នៃការខំប្រឹងប្រែងជាច្រើនរបស់អាស៊ាន ក្នុងទស្សវត្ស៍ចំនួន៥កន្លងទៅ។ ឆ្នាំ ២០១៦ ជាឆ្នាំដ៏សែនសំខាន់ របស់អាស៊ាន។បណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវប្រមូលផ្តុំទៅលើការអនុវត្តទស្សនះវិស័យអាស៊ាន២០១៥ និងផែនការមេចំនួន៣ ស្ដីអំពីគោលដៅរក្សា និងបង្កើនសន្តិភាព ស្ថិរភាព និងទស្សនះវិស័យទៅខាងក្រៅក្នុងតំបន់អាស៊ាន។
សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាសន្និសីទរដ្ឋមន្ត្រីអាស៊ានដើមដំបូង ក្នុងឆ្នាំជាប្រធាន ASEAN របស់ឡាវ ជាឱកាសដើម្បីប្រទេសអាស៊ានពិភាក្សា អំពីអាទិភាពជាច្រើនក្នុងជាប្រធានអាស៊ាន របស់ឡាវ ផ្លាស់ប្តូរអំពីទស្សនះនានា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម