លោកប្រធានរដ្ឋបានស្វាគមន៍ និងលើកទឹកចិត្តវិនិយោគិន បណ្ដាក់ទុនក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)
ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៣ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច APEC (ABAC ៣) នារសៀលថ្ងៃទី ១៥ កក្កដា នៅទីក្រុង Hai Phong ប្រធានរដ្ឋវៀត ណាមលោក លឿង គឿង បានទទួលជួបលោក Cho Hyun Sang ប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ច APEC ឆ្នាំ ២០២៥ អនុប្រធានក្រុមហ៊ុន Hyosung Group របស់កូរ៉េខាងត្បូង និងសមាជិក ABAC គំរូមកពីខឿនសេដ្ឋកិច្ចសមាជិក APEC ទាំង ២១។
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានស្វាគមន៍ និងលើកទឹកចិត្តវិនិយោគិន បណ្ដាក់ទុនក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកប្រធានរដ្ឋបានស្នើឱ្យ លោកប្រធានក្រុមប្រឹក្សា បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់ វៀតណាម ធ្វើជាស្ពានជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម ជាមួយដៃគូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
រីឯខ្លួនវិញ លោក Cho Hyun Sang បានអះអាងថា ជំនួបជាមួយលោកប្រធានរដ្ឋ បានបង្ហាញពីការគោរព និងការគាំទ្ររបស់វៀតណាមចំពោះសហគមន៍ធុរកិច្ចអន្តរជាតិ ហើយជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែងបន្តកែលម្អបរិយាកាសវិនិយោគ បង្កើនការសន្ទនារដ្ឋ-ឯកជន ក៏ដូចជាជួយឧបត្ថម្ភសហគ្រាសបរទេសមក បណ្តាក់ទុនរយៈពេលវែង ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម