• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិនអំពាវនាវឱ្យអង្គការសហប្រតិបត្តិការសៀងហៃ កែលម្អយន្តការឆ្លើយតបផ្នែកសន្តិសុខ

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅមហាសាលប្រជាជននៅទីក្រុងប៉េកាំងរបស់ចិន កាលពីថ្ងៃទី ១៥ កក្កដា ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់ SCO ក្នុងការធានាសន្តិសុខក្នុងតំបន់ ហើយបានអំពាវនាវឱ្យមានការកែលម្អយន្តការឆ្លើយតបចំពោះការគំរាមកំហែង និងបញ្ហាប្រឈមផ្នែកសន្តិសុខដែលកាន់តែស្មុគស្មាញ នាបច្ចុប្បន្ន។
ប្រធានរដ្ឋចិនលោក Xi Jinping ជួបជាមួយរដ្ឋមន្ត្រីការបរទេសដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៥ ខែកក្កដា។ រូបថត៖ ក្រសួងការបរទេសចិន

ក្រៅពីវិស័យសន្តិសុខ ប្រធានរដ្ឋចិនក៏បានអំពាវនាវឱ្យ SCO ដើរតួនាទីយ៉ាងសកម្មក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ប្រកបដោយយុត្តិធម៌ និងសមហេតុផលជាង ដោយផ្អែកលើគោលការណ៍ "រួមគ្នាពិគ្រោះយោបល់ រួមគ្នាកសាង រួមគ្នាទទួលផលប្រយោជន៍" ក្នុងការលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ចតាមទិសដៅបរិយាប័ន្ន និងយុត្តិធម៌។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ បច្ចុប្បន្ន SCO មានប្រទេសសមាជិកចំនួន ១០ រួមមាន ចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ និងបេឡារុស្ស។ ប្រទេសចិនកាន់តួនាទីជាប្រធាន SCO នៅឆ្នាំនេះ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល SCO នៅថ្ងៃទី ៣១ ខែសីហា និងថ្ងៃទី ១ ខែកញ្ញា ខាងមុខ នៅទីក្រុង Tianjin ប្រទេសចិន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យគ្រប់មូល ដ្ឋានកសាងសេណារីយ៉ូកំណើនសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ និងពេញមួយឆ្នាំ ធានា គោលដៅកំណើន GDP ជាតិចន្លោះពី ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំ ២០២៥។

Top