• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យគ្រប់មូល ដ្ឋានកសាងសេណារីយ៉ូកំណើនសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ និងពេញមួយឆ្នាំ ធានា គោលដៅកំណើន GDP ជាតិចន្លោះពី ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញធ្វើជាអធិបតីសន្និសីទអនឡាញ រវាងរដ្ឋាភិបាល និងមូលដ្ឋានអំពីសេណារីយ៉ូកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ និងភារកិច្ច ដំណោះស្រាយដើម្បីសម្រេចបានគោលដៅកំណើនឆ្នាំ ២០២៥។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញធ្វើជាអធិបតីសន្និសីទអនឡាញ រវាងរដ្ឋាភិបាល និងមូលដ្ឋានអំពីសេណារីយ៉ូកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ និងភារកិច្ច ដំណោះស្រាយដើម្បីសម្រេចបានគោលដៅកំណើនឆ្នាំ ២០២៥។ សន្និសីទនេះ បានធ្វើឡើងតាមប្រព័ន្ធអនឡាញទៅកាន់ខេត្តក្រុងចំនួន ៣៤ និងតភ្ជាប់ជាមួយនឹងឃុំ សង្កាត់ តំបន់ពិសេសចំនួនជាង ៣៣០០។

ក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ កំណើនសេដ្ឋកិច្ចសម្រេចបាន ៧,៥២% ដែលជាកម្រិតខ្ពស់ បំផុតបើធៀបនឹងរយៈពេលដូចគ្នាក្នុងរយៈពេលជិត ២០ឆ្នាំកន្លងមក។ ទោះយ៉ាងណា ក៏ដោយ នៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើន។ ក្រៅពីមូលដ្ឋានដែលមាន កំណើនខ្ពស់ នៅតែមានមូលដ្ឋានចំនួន ១៧/៣៤ ដែលមានកំណើនទាបជាង ៨%។

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យគ្រប់មូល ដ្ឋានកសាងសេណារីយ៉ូកំណើនសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ និងពេញមួយឆ្នាំ ធានា គោលដៅកំណើន GDP ជាតិចន្លោះពី ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំ ២០២៥។ លោក នាយករដ្ឋមន្រ្តីក៏បានស្នើឱ្យបណ្ដាក្រសួង មូលដ្ឋាន សាជីវកម្ម ក្រុមហ៊ុន និងសហ គ្រាសរដ្ឋ កសាងសេណារីយ៉ូកំណើនយ៉ាងហោចណាស់ ពីរខ្ទង់ សម្រាប់ឆ្នាំក្រោយ ដោយធានាថា កំណើន GDP ជាតិនៅឆ្នាំ ២០២៦ នឹងលើសពី ១០%។

“យកសន្ទស្សន៍កំណើនដើម្បីវាយតម្លៃសេដ្ឋកិច្ច យកទំហំសេដ្ឋកិច្ចដើម្បី ចាត់ថ្នាក់ យកកម្រិតជាមធ្យមក្នុងមនុស្សម្នាក់ៗជាលក្ខណៈវិនិច្ឆ័យសម្រាប់ការ វាយតម្លៃ។ យើងស្រុះចិត្តគំនិត ប្ដេជ្ញាចិត្តដើម្បីជំរុញកំណើន ធានានូវគោលដៅដែល បក្ស និងរដ្ឋសភាបានដាក់ចេញក្នុងឆ្នាំ២០២៥។ បន្ទាប់ពីសន្និសីទនេះ រដ្ឋាភិបាលនឹង ចេញផ្សាយឯកសារគតិយុត្តិមួយ និងប្រគល់ភារកិច្ចជូនខេត្ត និងទីក្រុងក្រោម ឱវាទមច្ឈិម”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងធនធានអភិវឌ្ឍន៍ OCOP ជាមួយបរទេស

វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងធនធានអភិវឌ្ឍន៍ OCOP ជាមួយបរទេស

“វៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការចែករំលែកធនធានមនុស្ស វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសដទៃ ដែលមានអាកាសធាតុនិងសណ្ឋានដីស្រដៀងគ្នា ដើម្បីអភិវឌ្ឍផលិតផល OCOP និងកសិកម្មប្រកបដោយនិរន្តរភាព”។

Top