• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នែកត្រីប្រានៅតំបន់ដីសណ្ដទន្លេ Cuu Long មានសក្ដានុពលនាំចេញជាច្រើន

 នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុង Can Tho ភាគកណ្ដាលវៀតណាម ក្រសួង កសិកម្ម​និង​អភិវឌ្ឍ​ជន​បទ​បាន​ជួប​ធ្វើការជាមួយបណ្ដាតំបន់និងសហគ្រាសអំពីការលំបាក ការជំពាក់ជំពិន​ក្នុង​ដំណើរ​ការ​នាំ​ចេញ​ត្រីប្រា​នៃ​តំបន់​ដី សណ្ដទន្លេ Cuu Long នាពេលកន្លងទៅ។
 
នៅទីនេះ​ អគ្គនាយកដ្ឋានជលផលបានអោយដឹងថា ទំហំផ្ទៃដីចិញ្ចឹម ត្រីប្រានៅតំបន់ដីសណ្ដទន្លេ Cuu Long សម្រេច​បាន៦៦០០ហិកតា កើន ជាង២២%បើធៀបនឹងឆ្នាំ២០១៨។ ប៉ុន្តែទំហំនាំចេញសម្រេចបានតែ២,១ ពាន់លាន​ដុល្លាអាមេរិក ថយចុះជាង១១%។ តាមការព្យាករណ៍ថា ផ្នែកត្រីប្រា នឹងបន្ត​ជួប​ការ​សាកល្បង​ដ៏ធំៗ​ក្នុង​ឆ្នាំ​២០២០​នេះ ដោយសារទីផ្សារស្នូល មួយចំនួនកំពុងកាត់បន្ថយការនាំចូលមុខទំនិញនេះ។
 
អនុរដ្ឋមន្រ្តី​ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមលោក Phung Duc Tien បានលើកសំណូមពរថា ត្រូវតែជំរុញ​ខ្លាំងការគ្រប់គ្រងពូជកូនត្រី ហើយបណ្ដាតំបន់ក៏ត្រូវតែគ្រប់គ្រងអោយបានល្អនូវផ្ទៃដីចិញ្ចឹមត្រី ដើម្បី ជៀស​វាងសភាពការណ៍ការផ្គត់ផ្គង់ហួសពីតម្រូវការផងដែរ។ លោកអនុរដ្ឋ មន្រ្តីបានស្នើឲ្យ​អគ្គនាយកដ្ឋាន​ជល​ផល​ត្រូវបង្កើនការពន្លឿនពាណិជ្ជកម្មនាពេលខាងមុខនៅទីផ្សារអឺរ៉ុប អាមេរិក ជប៉ុន កូរ៉េខាងត្បូង ដើម្បី​បំពេញ​ឲ្យ ផ្នែកកង្វះនៃទីផ្សារមួយចំនួនដែលកំពុងផ្អាកការនាំចូល។ លោកអនុរដ្ឋមន្រ្តី Phung Duc Tien បានថ្លែង​ថា៖
 
“នេះជាឱកាស​ដើម្បីយើងរៀបចំរចនាសម្ព័ន្ធការធ្វើផលិតកម្មឡើងវិញឲ្យឡើងដល់កម្រិតខ្ពស់ជាងមុន។ ទីពីរគឺ នៅពេលគេ​ទទួលស្គាល់ផលិត ផលត្រីប្រារបស់វៀតណាមរួចហើយ នឹងមានសហគ្រាសនាំចេញច្រើនថែម ទៀតហើយ​សហគ្រាសរបស់យើងនឹងទទួលបានកម្រិតពន្ធសូន្យ។ នេះជា កម្លាំងចលករដើម្បី​ជំរុញការ​អភិវឌ្ឍ​នៃ​ផ្នែកត្រី​ប្រាវៀត​ណាម​ប្រកបដោយសក្ដានុភាពដ៏ធំធេង”៕ ​ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top